មេដឹកនាំពិភពលោក

លោក ត្រាំ បានជជែកតាមទូរសព្ទជាមួយមេដឹកនាំចិន និងជប៉ុន ដែលកំពុងមានជម្លោះជាមួយគ្នាជាបន្តបន្ទាប់


ក្រោយមេដឹកនាំចិន លោក ស៊ី ជីនពីង បានជួបជជែកគ្នាតាមទូរសព្ទជាមួយលោក ត្រាំ កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ ក៏បានជជែកគ្នាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ សប្តាហ៍នេះផងដែរ ខណៈជប៉ុន បានផ្ញើលិខិតទៅកាន់អង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់ចិន ដែលថា ជប៉ុន ចង់ធ្វើអន្តរាគមន៍យោធាទៅលើកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំពិភពលោក
ដោយ

លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) នាយករដ្ឋមន្ត្រីជប៉ុន ដែលកំពុងមានជម្លោះការទូត និងពាណិជ្ជកម្មជាមួយមហាយក្សចិន បានពិភាក្សាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺនៅមួយថ្ងៃបន្ទាប់ពីមេដឹកនាំចិន បានជួបពិភាក្សាតាមទូរសព្ទជាមេដឹកនាំអាម៉េរិក។ នាយករដ្ឋមន្ត្រីជប៉ុន បានអះអាងថា នៅក្នុងជំនួបខាងលើលោក ត្រាំ បានស្នើសុំពិភាក្សាជាមួយលោកស្រី និងបានប្រាប់លោកស្រីពីការសន្ទនាតាមទូរសព្ទជាមួយលោក ស៊ី។

ជម្លោះការទូតរវាងជប៉ុន និងចិន កំពុងឡើងកម្ដៅកាន់តែខ្លាំង ដោយកាលពីសប្ដាហ៍មុនចិនបានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូញ៉ូ ហ្គូធើរ៉េស ដោយចោទជប៉ុនថា បានប៉ុនប៉ងធ្វើអន្តរាគមន៍ខាងយោធាដល់កោះតៃវ៉ាន់។ ឆ្លើយតបនឹងលិខិតរបស់ចិននេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក មីណូរូ គីហារ៉ា (Minoru Kihara) បានប្រាប់អ្នកកាសែតនៅថ្ងៃអង្គារ សប្តាហ៍នេះថា លោក កាហ្ស៊ូយូគី យ៉ាម៉ាហ្សាគី (Kazuyuki Yamazaki) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ទៅជូនលោក ហ្គូធើរ៉េស ដើម្បីពន្យល់អំពីជំហររបស់ប្រទេសជប៉ុន ជុំវិញបញ្ហានេះផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


រដ្ឋាភិបាលវៀតណាមនឹងផ្តល់ថវិកា១៩០ដុល្លារដល់អ្នក ដែលប្តូរម៉ូតូប្រើសាំងទៅប្រើម៉ូតូអគ្គិសនី

ដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ូតូប្រើសាំងទៅជាម៉ូតូអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិយាកាស អាជ្ញាធរក្រុងហាណូយ ប្រទេសវៀតណាម នឹងផ្តល់ថវិកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ