មេដឹកនាំអ៊ីរ៉ង់

លោក ត្រាំ គំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ជាលើកទី២ និងព្រមានក្រុមហាម៉ាសឱ្យប្រញាប់រំសាយអាវុធ


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ ថា សហរដ្ឋអាម៉េរិក អាចនឹងវាយប្រហារដ៏ធំមួយទៀតប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះនៅបន្តកម្មវិធីមីស៊ីល ឬអាវុធនុយក្លេអ៊ែរបស់ខ្លួន ព្រមទាំងព្រមានក្រុមហាម៉ាសអំពីផលវិបាកដ៏ធ្ងន់ធ្ងរមួយអាចនឹងកើតមាន ប្រសិនបើពួកគេមិនព្រមរំសាយអាវុធ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំអ៊ីរ៉ង់
ដោយ

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ីនចាមីន ណេតាន់យ៉ាហ៊ូ នៅគេហដ្ឋានរបស់លោកផ្ទាល់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានលើកឡើងថា អ៊ីរ៉ង់ អាចកំពុងព្យាយាមស្ដារកម្មវិធីអាវុធរបស់ខ្លួនឡើងវិញ បន្ទាប់ពីសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារដ៏ធំមួយកាលពីខែមិថុនា កន្លងទៅ។ បើតាមការអះអាងរបស់លោក ត្រាំ អ៊ីរ៉ង់ អាចបង្កើតកម្មវិធីផលិតអាវុធនៅកន្លែងផ្សេងពីកន្លែងដែលអាម៉េរិក បានវាយប្រហារកន្លងមក។

ទន្ទឹមនឹងព្រមានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង ជាលើកទីពីរ មេដឹកនាំប្រទេសមហាអំណាចផុតលេខរូបនេះ អះអាងថា៖«យើងដឹងច្បាស់ថា ពួកគេកំពុងទៅទីណា និងកំពុងធ្វើអ្វី ហើយខ្ញុំសង្ឃឹមថា ពួកគេនឹងមិនធ្វើបែបនោះឡើយ ព្រោះយើងមិនចង់ខ្ជះខ្ជាយប្រេងឥន្ធនៈជាមួយយន្តហោះទម្លាក់គ្រាប់បែក B-2 ទេ»។

លោក ត្រាំ បានបន្តថា កិច្ចពិភាក្សារបស់លោកជាមួយលោក ណេតាន់យ៉ាហ៊ូ លើកនេះ គឺផ្តោតលើការជំរុញកិច្ចព្រមព្រៀងសន្តិភាពដ៏ផុយស្រួយនៅក្នុងតំបន់ហ្គាហ្សា ដែលលោកកំពុងសម្របសម្រួល និងដោះស្រាយកង្វល់របស់អ៊ីស្រាអែល ពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងក្រុមហេសបូឡានៅលីបង់។ អ៊ីរ៉ង់ ដែលបានធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែលរយៈពេល១២ថ្ងៃ កាលពីខែមិថុនា បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានធ្វើសមយុទ្ធបាញ់មីស៊ីលលើកទី២នៅក្នុងខែនេះ៕

អត្ថបទ សួន ឡង់ទី​




អត្ថបទបន្ទាប់


សង្គ្រាមនៅលើសមរភូមិស្ងប់ស្ងាត់ហើយ នៅឡើយតែសង្គ្រាមព័ត៌មាន តើពលរដ្ឋគួរធ្វើដូចម្តេច ដើម្បីកុំឱ្យចាញ់សង្គ្រាមចិត្តសាស្ត្រ?

អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមសង្កេតឃើញថា ទោះបីសង្គ្រាមនៅលើសមរភូមិបានស្ងប់ស្ងាត់ក៏ពិតមែន តែសង្គ្រាមព័ត៌មានជុំវិញជម្លោះព្រំដែនកម្ពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ