កាសែត The New York Times

លោក ត្រាំ គំរាមប្តឹងកាសែត The New York Times ទាមទារសំណង១៥ពាន់លានដុល្លារ


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមប្តឹងកាសែត ដ៏ចំណាស់របស់សហរដ្ឋអាម៉េរិក The New York Times ពីបរិហារកេរ្តិ៍ដោយទាមទារសំណងរហូតដល់ទៅ១៥ពាន់លានដុល្លារ។ ការគំរាមប្តឹងនេះធ្វើឡើងក្រោយលោក ត្រាំ អះអាងថា កាសែតដែលមានអាយុកាលជាង១០០ឆ្នាំនេះបានចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងខ្លួនលោកផ្ទាល់ ក្រុមគ្រួសារ និងមុខជំនួញរបស់លោក។
កាសែត The New York Times
ដោយ

សារព័ត៌មាន CNN បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ បានគំរាមប្តឹងកាសែតដ៏មានវ័យចំណាស់មួយរបស់អាម៉េរិក The New York Time ដោយទារសំណងរហូតដល់១៥ពាន់លានដុល្លារ ក្រោមបទចោទបរិហារកេរ្តិ៍។ លោក ត្រាំ បានអះអាងថា លោកនឹងដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នតុលាការនៅរដ្ឋ Florida តែលោកបានមិនបានបញ្ជាក់ពីពេលវេលានោះទេ។

មូលហេតុដែលជំរុញឱ្យលោក ត្រាំ គំរាមប្តឹងកាសែតនេះ គឺដោយសារកាសែតដែលមានវ័យជិត១៣០ឆ្នាំនេះ បានធ្វើសេចក្តីរាយការណ៍មិនពិតពីលោក ក្រុមគ្រួសារ និងអាជីវកម្មរបស់លោក ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីការចោទប្រកាន់នោះទេ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guadian របស់អង់គ្លេស លោក ត្រាំ បានចោទកាសែត the New York Tims ថា ជាមាត់និម្មិតរបស់អ្នកប្រជាធិបតេយ្យ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សម្ដេចប៉ាប លីអុង ព្រមានថា ពិភពលោកនឹងជួបបញ្ហាធំ បើលោក អេឡុន ម៉ាស់ ក្លាយជា មហាសេដ្ឋីប្រាក់ខ្ទង់ទី្រលានដុល្លារមុនគេ

សម្ដេចប៉ាប លីអុង ទី១៤ (Pope Leo XIV) បានក្រើនរំលឹកពិភពលោកអំពីវិសមភាពទ្រព្យសម្បត្តិ ដែលកំពុងកើនឡើងរវាងក្រុមនាយកប្រតិបត្តិ និងកម្មករ ដោយ…

អបអរសាទរអាជីវករចំនួន 18រូបឈ្នះរង្វាន់សាច់ប្រាក់ពីការប្រើប្រាស់ LOLC KHQR ប្រចាំខែសីហា! LOLC KHQR ផ្តល់អត្រាការប្រាក់ខ្ពស់ 4% ក្នុងមួយឆ្នាំ និងឱកាសឈ្នះរង្វាន់សាច់ប្រាក់រហូតដល់ ១លានរៀល ក្នុង១នាក់ ដល់អាជីវករ!

កាលពីថ្ងៃទី01 ខែសីហា ឆ្នាំ2025 កន្លងទៅ អិលអូអិលស៊ី បានប្រកាសអំពីកម្មវិធីផ្ដល់រង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ខែ ជាមួយនឹង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ