សង្គ្រាមអ៊ីរ៉ង់

លោក ត្រាំ ព្រមានដកខ្លួនចេញពីសង្គ្រាមអ៊ីរ៉ង់ និងឌឺដងដាក់សម្ពន្ធមិត្តឱ្យទៅរកប្រភពប្រេងដោយខ្លួនឯងទៅ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា អាម៉េរិកអាចនឹងដកខ្លួនចេញពីសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលពី២ទៅ៣សប្តាហ៍ខាងមុខនេះ ដូច្នេះមិនចាំបាច់មានកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្គ្រាម ដែលកំពុងធ្វើឱ្យរង្គោះរង្គើសេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលពិភពលោកនោះឡើយ។ ជាមួយគ្នានេះ លោក ត្រាំ ថែមទាំងឆ្លៀតដៀមដាមឌឺដងដាក់សម្ពន្ធមិត្ត ដែលមិនចូលរួមជួយអាម៉េរិកក្នុងការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញថា ឱ្យទៅដឹកប្រេងនៅតំបន់ជម្លោះដោយខ្លួនឯងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
សង្គ្រាមអ៊ីរ៉ង់
ដោយ

ក្រោយពីបានប្រយុទ្ធគ្នាអស់រយៈពេលជាង ១ខែ មិនដឹងអ្នកណាឈ្នះ អ្នកណាចាញ់ លោក ដូណាល់ ត្រាំ បានគំរាមដកខ្លួនចេញពីសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលពី២ទៅ៣សប្តាហ៍ខាងមុខនេះ ដែលធ្វើឲ្យពន្លឺ នៃការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ បន្តស្ថិតក្នុងភាពងងឹតសូន្យសុង។ នេះក៏ជាសញ្ញាមួយបង្ហាញថា នាវាដឹកប្រេង ឬ​ទំនិញផ្សេងៗទំនងជាមិនអាចធ្វើដំណើរឆ្លងកាត់ច្រកនេះដោយសេរីបានទៀតនោះទេ ពោលគឺអ៊ីរ៉ង់ ចង់ឱ្យនាវាណាឆ្លងកាត់ ឬ មិនអាចឆ្លងកាត់ ស្រេចតែចិត្តអឺរ៉ង់តែប៉ុណ្ណោះ។

នៅពេលអ្នកយកព័ត៌មានសួរថា តើការចរចាខាងការទូតជាមួយអ៊ីរ៉ង់ វាជាលក្ខខណ្ឌដំបូងសម្រាប់សហរដ្ឋអាម៉េរិកក្នុងការបញ្ចប់ជម្លោះមែនដែរឬទេ? លោកត្រាំបានឆ្លើយថា៖ «អត់ទេ! អ៊ីរ៉ង់មិនចាំបាច់ធ្វើកិច្ចព្រមព្រៀងអ្វីទាំងអស់ ដោយសារអាម៉េរិកនឹងដកខ្លួនចេញពីសង្គ្រាមក្នុងពេលឆាប់ៗនេះ អាច ២ ឬ៣សប្តាហ៍ទៀត»។

ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស អារ៉ាក់ជី (Abbas Araghchi) បានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី៣១ ខែមីនា ថា គ្មានការចរចាណាមួយកើតឡើងជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ទោះបីជាមានការផ្ញើសារទៅមកដោយផ្ទាល់ និងដោយប្រយោលក៏ដោយ។ ការលើកឡើងបែបនេះវាផ្ទុយពីអ្វីដែលលោក ដូណាល់ ត្រាំ បានអះអាងដែលថា អ៊ីរ៉ង់កំពុងចូលរួមការចរចា និង អង្វរឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ដោយដៀមដាមឌឺដង និងវាយប្រហារចំៗទៅលើប្រទេសសម្ពន្ធមិត្ត ជាពិសេសចក្រភពអង់គ្លេស ដែលបានបដិសេធមិនចូលរួមជាមួយអាម៉េរិកក្នុងការផ្តួលរំលំប្រទេសអ៊ីរ៉ង់។ លោកត្រាំ បានឌឺដងទៅកាន់ក្រុមសម្ពន្ធមិត្តទាំងនោះថា៖«ពួកអស់លោកត្រូវតែរៀនប្រយុទ្ធ ដើម្បីជួយខ្លួនឯង សហរដ្ឋអាម៉េរិកនឹងលែងជួយទៀតហើយ ដូចដែលពួកអស់លោកមិនបានជួយពួកយើងដូច្នោះដែរ។ អ៊ីរ៉ង់ត្រូវបានបំផ្លាញស្ទើរទាំងស្រុងហើយ គោលដៅវាយប្រហារដែលពិបាកបំផុតត្រូវបានវាយកម្ទេចអស់ហើយ ដូច្នេះទៅរកប្រភពប្រេងដោយខ្លួនឯងទៅ»៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


លោក លី សុង មនុស្សជំនិតរបស់លោក ចេន ហ្ស៊ី ត្រូវបានកម្ពុជា ដកសញ្ជាតិ និងបញ្ជូនទៅកាត់ទោសនៅចិន ពាក់ព័ន្ធការលាងលុយកខ្វក់៤ពាន់លានដុល្លារ

លោក លី សុង មនុស្សជំនិតរបស់លោក ចេន ហ្ស៊ី ត្រូវបានកម្ពុជា ដកសញ្ជាតិ និងបញ្ជូនទៅកាត់ទោសនៅចិន!! តើបុរសឈ្មោះ លី សុង (LI XIONG) ជានរណា? ហ…

អតីតមន្ត្រីជាន់ខ្ពស់ FBI ចំនួន៣រូប ប្តឹងលោក ត្រាំ ពីបទបណ្តេញពួកគេចេញពីការងារយ៉ាងអយុត្តិធម៌ ដើម្បីសងសឹក

ភាពចម្រូងចម្រាសថ្មីមួយបានផ្ទុះឡើងក្រោយអតីតមន្ត្រីជាន់ខ្ពស់៣រូប នៃរដ្ឋបាលស៊ើបអង្កេតសហព័ន្ធ ឬ FBI បានដាក់ពាក្យបណ្តឹងជាក្រុម ប្រឆាំងនឹងការសម្រេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ