ក្រុមហ៊ុន TikTok

លោក ត្រាំ នឹងពន្យារឱសានវាទលក់ក្រុមហ៊ុន TikTok ជាលើកទី២ ប្រសិនបើមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងពន្យារឱសានវាទក្នុងការលក់ក្រុមហ៊ុន TikTok ជាលក់ជាលើកទី២ ដើម្បីទុកពេលឱ្យក្រុមហ៊ុនយក្សចិន ByteDance ដំណើរការលក់អាជីវកម្មរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ TikTok នៅលើទឹកដីសហរដ្ឋអាម៉េរិក ប្រសិនបើមិនសម្រេចបានកិច្ចព្រមព្រៀងទិញលក់នៅត្រឹមថ្ងៃទី១៩ ខែមិថុនា ទេនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារេព័ត៌មាន Nikkei Asia។
ក្រុមហ៊ុន TikTok
ដោយ

នៅក្នុងបទសម្ភាស ជាមួយសារព័ត៌មាន NBC News កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងពន្យារឱសានវាទសម្រាប់ការដំណើរការលក់អាជីវកម្មរបស់ក្រុមហ៊ុន TikTok នៅលើទឹកដីសហរដ្ឋអាម៉េរិក ប្រសិនបើមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយនៅត្រឹមថ្ងៃទី១៩ ខែមិថុនា ទេនោះ។

លោក ត្រាំ ធ្លាប់លើកឡើងថា លោកចូលចិត្ត TikTok ដែលជា App ថតវីដេអូខ្លីៗដ៏ពេញនិយមជាពិសេសក្នុងស្រទាប់យុវវ័យ បន្ទាប់ពីវាបានជួយឱ្យលោកទទួលបានការគាំទ្រពីក្រុមអ្នកបោះឆ្នោតវ័យក្មេងយ៉ាងច្រើនអំឡុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក ក្នុងឆ្នាំ២០២៤ ឈានទៅរកការដណ្ដើមជ័យជម្នះក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក សម្រាប់អាណត្តិទី២របស់លោក។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានពន្យារឱសាន២លើករួចហើយបូកទាំងលើកនេះសម្រាប់ការដំណើរការលក់អាជីវកម្មរបស់ក្រុមហ៊ុន TikTok នៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយឱសានវាទលើកទី១ គឺនៅអំឡុងខែមករា។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ការចរចាកិច្ចព្រមព្រៀងទិញលក់អាជីវកម្មរបស់ក្រុមហ៊ុន TikTok នៅលើទឹកដីសហរដ្ឋអាម៉េរិក ឱ្យទៅក្រុមហ៊ុនអាម៉េរិក បានដំណើរការទៅហើយ ប៉ុន្តែត្រូវបានផ្អាកទៅវិញ បន្ទាប់ពីប្រទេសចិន មិនព្រមអនុម័តឱ្យលក់ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធគយបដិការខ្ពស់កប់ពពកលើទំនិញចិន។

ប្រភពដដែលទម្លាយឱ្យដឹងកាលពីខែមេសា ថា ការចរចាកិច្ចព្រមព្រៀងនេះអាចនឹងបន្តនៅមុនឱសានវាទថ្ងៃទី១៩ ខែមិថុនា ប៉ុន្តែថា សេតវិមាន និងក្រុងប៉េកាំង ចាំបាច់ត្រូវដោះស្រាយជម្លោះពន្ធគយជាមុនសិន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ ស្នើឱ្យកាត់បន្ថយការចំណាយរហូតដល់១៦៣ពាន់លានដុល្លារនៅឆ្នាំក្រោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុនបានស្នើឱ្យកាត់បន្ថយការចំណាយរបស់សហព័ន្ធរហូតដល់១៦៣ពាន់លានដុល្លារនៅឆ្នាំក្រោយ ដោយការ…

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កំពុងរងសម្ពាឱ្យមានការរុះរើគណៈរដ្ឋមន្រ្តី

ដោយសារកត្តាខាងក្រៅ គួបផ្សំនឹងកត្តាខាងក្នុង រួមទាំងគ្រោះធម្មជាតិផ្ទួនៗ អ្នកដឹកនាំធុរកិច្ចមួយចំនួននៅក្នុងប្រទេសថៃ បានជំរុញឱ្យរដ្ឋាភិបាលថៃរុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ