លោក ត្រាំ នឹងជួបលោក ពូទីន

លោក ត្រាំ នឹងជួបលោក ពូទីន ជាលើកទីពីរ ដើម្បីពិភាក្សាលើបញ្ហាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ថា នឹងជួបពិភាក្សាគ្នាជាលើកទីពីរនៅក្នុងប្រទេសហុងគ្រី ជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ដែលជាសកម្មភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ចំពេលទីក្រុងម៉ូស្គូភ័យខ្លាចអាម៉េរិកផ្ដល់ការគាំទ្រផ្នែកយោធាថ្មីដល់ទីក្រុងកៀវ ខណៈលោក ត្រាំ នឹងជួបជាមួយលោក ហ្សឺឡិនស្គី នៅថ្ងៃសុក្រ សប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
លោក ត្រាំ នឹងជួបលោក ពូទីន
ដោយ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក និងលោក ពូទីន អាចនឹងជួបគ្នាក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះនៅឯទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី បន្ទាប់ពីបានសន្ទនាគ្នាតាមទូរសព្ទជាងពីរម៉ោង ដោយលោក ត្រាំ អះអាងថា សម្រេចបានលទ្ធផលល្អប្រសើរច្រើន។ តែយ៉ាងណា ភាគីទាំងពីរមិនទាន់បានផ្តល់កាលបរិច្ឆេទច្បាស់លាស់អំពីជំនួបកំពូលជាលើកទីពីរនេះនៅឡើយទេ។

ការប្រកាសបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្រោយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី គ្រោងជួបជាមួយលោក ត្រាំ នៅសេតវិមាននៅថ្ងៃសុក្រ នេះ ដើម្បីជំរុញឱ្យមានការគាំទ្រផ្នែកយោធាបន្ថែមទៀត រួមទាំងមីស៊ីលថូម៉ាហក (Tomahawk) ដែលអាចបាញ់ដល់ទឹកដីរបស់រុស្ស៊ីកាន់តែជ្រៅផងដែរ ខណៈលោក ត្រាំ កំពុងថ្លឹងថ្លែងផ្ដល់អាវុធប្រភេទនេះដល់ទីក្រុងកៀវ។

នៅប៉ុន្មានថ្ងៃថ្មីៗនេះ សេតវិមានហាក់បីដូចជាមានទំនោរទៅរកការផ្ដល់ការគាំទ្រថ្មីដល់លោក ហ្សេឡិនស្គី និងកាន់តែមានការខកចិត្តខ្លាំងចំពោះលោក ពូទីន ដែលធ្វើឱ្យលោក ពូទីន មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ។ បើតាមជំនួយការរបស់វិមានក្រឹមឡាំងលោក យូរី អ៊ូសាកូវ (Yuri Ushakov) បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងអំឡុងពេលសន្ទនាគ្នាតាមទូរសព្ទលោក ពូទីន បានប្រាប់លោក ត្រាំ ថា ការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែននឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសន្តិភាព និងធ្វើឱ្យខូចទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី។

ទោះយ៉ាងណា ភ្លាមៗមិនទាន់មានសញ្ញាច្បាស់លាស់ណាមួយបង្ហាញថា លោក ត្រាំ នឹងលក់អាវុធប្រភេទនេះទៅឱ្យអ៊ុយក្រែននៅឡើយទេ ប្រហែលជាត្រូវរង់ចាំមើលលទ្ធផល នៃជំនួបកំពូលលើកទីពីរវាងលោក ត្រាំ និងលោក ពូទីន ជាមុនសិន ទោះជាលោក ត្រាំ បានជួបជាមួយលោក ហ្សេឡិនស្គី ដើម្បីពិភាក្សាអំពីមីស៊ីលថូម៉ាហកនេះក៏ដោយ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អាម៉េរិករអិលធ្លាក់ចេញពីបញ្ជីលិខិតឆ្លងដែនមានឥទ្ធិពលបំផុតទាំង១០លើពិភពលោក

សហរដ្ឋអាម៉េរិក ដែលជាបងធំពិភពលោកបានរអិលធ្លាក់ចេញពីបញ្ជីលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតទាំង១០នៅលើពិភពលោកជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំកន្ល…

ទ័ពភូមិភាគ១របស់ថៃ ប្ដេជ្ញាការសាងសង់របងព្រំដែនកម្ពុជា-ថៃ រំលោភយកដីខ្មែរតាមបញ្ជាពីប្អូនស្រីពៅរបស់មហាក្សត្រថៃ

កងទ័ពភូមិភាគ១របស់ថៃ បានប្ដេជ្ញាពន្លឿនការសាងសង់របងព្រំដែនកម្ពុជា-ថៃ និងពន្លឿនការសាងសង់លេណដ្ឋាន និងជម្រកជនស៊ីវិលរំលោភយកដីខ្មែរតាមបញ្ជារប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ