បទឈប់បាញ់

លោក អានុទីន ប្រាប់លោក ត្រាំ ឱ្យប្រាប់កម្ពុជាឈប់បាញ់មុន បើចង់បានបទឈប់បាញ់


ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានរំលឹកពីស្នាដៃរបស់ខ្លួនក្នុងការជួយបញ្ចប់សង្គ្រាមនៅតាមបណ្តាលប្រទេសនានា ដែលមកទល់លោកអះអាងថា លោកបានជួយដោះស្រាយបញ្ហាសង្គ្រាមបានចំនួន៨ហើយ។ ជាមួយគ្នានេះលោករំពឹងថា លោកនឹងអាចឈានទៅបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃមួយបន្ថែមទៀត បើទោះបីការដោះស្រាយបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ។ តែយ៉ាងណាលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃបានប្រាប់លោក ត្រាំ ឱ្យប្រាប់កម្ពុជាឈប់បាញ់មុនខ្លួន បើចង់ឱ្យមានបទឈប់បាញ់។
លោក អានុទីន ប្រាប់លោក ត្រាំ ឱ្យប្រាប់កម្ពុជាឈប់បាញ់មុន បើចង់បានបទឈប់បាញ់
ដោយ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ការដោះស្រាយបញ្ហាជម្លោះរវាងប្រទេសជិតខាងគ្នាកម្ពុជា និងថៃនាពេលនេះកំពុងជួបបញ្ហាបន្ដិចបន្ដួច តែលោកមានជំនឿយ៉ាងមុតមាំថា លោកនឹងអាចបញ្ចប់សង្គ្រាមនេះ ដោយទាមទារឱ្យភាគីទាំងពីរឈប់បាញ់ប្រយុទ្ធគ្នានិងងាកមកអនុវត្តតាមសេចក្ដីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខារួមគ្នានៅក្រុងគូឡាឡាំពួកាលពីថ្ងៃទី២៦ ខែតុលា វិញ។

ឆ្លើយតបនឹងការទាមទារខាងលើ នាយករដ្ឋមន្ត្រីថៃចាំផ្ទះរបស់ថៃលោក អានុទីន ឆានវីរៈគុល ហាក់មានមោទកភាពចំពោះខ្លួនឯងដោយបានលើកឡើងយ៉ាងព្រហើន ដោយទទូចឱ្យលោក ដូណាល់ ត្រាំ ប្រាប់កម្ពុជាឱ្យឈប់បាញ់មុន ក្រោមលេសដោះសារថាខ្លួនមិនមែនជាអ្នកចាប់ផ្តើមសង្គ្រាមនោះទេ។

ឆ្លើយនឹងសំណួរអ្នកយកព័ត៌មានដែលសួរថា តើលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានដាក់សម្ពាធមកលើប្រទេសថៃឱ្យឈប់ប្រយុទ្ធគ្នាជាមួយកម្ពុជាឬយ៉ាងណា? នាយករដ្ឋមន្ត្រីប្រកាសរំលាយសភាមុនកាលកំណត់រូបនេះបានបដិសេធមិនឆ្លើយចំៗនោះទេ គ្រាន់តែបញ្ជាក់ថា៖«ប្រទេសថៃមិនដែលផ្តើមអរិភាពនោះទេ ហើយសំណើណាមួយអំពីការឈប់បាញ់ គួរតែទៅប្រាប់កម្ពុជាឱ្យឈប់បាញ់មុនសិនទៅ»។

ទាក់ទងនឹងការរិះគន់នានាលើឆាកអន្តរជាតិអំពីការដែលប្រទេសថៃប្រើប្រាស់យន្តហោះ F-16 វាយប្រហារទៅលើប្រទេសកម្ពុជា លោកបានឆ្លើយដោយស្នើឱ្យប្រៀបធៀបអាវុធរ៉ុក្កែត BM-21 ជាមួយយន្តហោះចម្បាំង F-16 និងបានសួរទៅវិញថា តើអ្នកណាប្រើអាវុធហិង្សាខ្លាំងជាង?

ទាក់ទងនឹងសម្ពាធអន្តរជាតិដែលបង្ខំឱ្យបញ្ឈប់ជម្លោះ លោក បាននិយាយយ៉ាងខ្លីថា លោកមិនដឹងអ្នកណាកំពុងដាក់សម្ពាធលើអ្នកណានោះទេ និងបានបដិសេដសុំមិនឆ្លើយនៅពេលអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងប្រទេសចិនស្នើសុំឱ្យប្រទេសថៃឈប់បាញ់មកលើប្រទេសកម្ពុជា៕




អត្ថបទបន្ទាប់


Vietjet បញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០% រាប់លានសំបុត្ររយៈពេល៣ថ្ងៃប៉ុណ្ណោះ

ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាដើម្បីផ្តល់រង្វាន់លើកទឹកចិត្តខ្លួនឯងជ…

SDF ជំរុញ និងលើកទឹកចិត្ដវិស័យឯកជនចូលរួមការអភិវឌ្ឍជំនាញដល់មូលធនមនុស្សរបស់កម្ពុជាដើម្បីបង្កើត និងបង្កើនការងារប្រកបដោយជំនាញ និងមានប្រាក់ខែខ្ពស់ជាងមុន

ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ២០២៥ ក្នុងកិច្ចពិភាក្សាសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ លើកទី២ ក្រោមប្រធានបទ “ការរៀបចំអនាគតការង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ