លោក Elon Musk

លោក ដូណាល់ ត្រាំ ថា ទំនាក់ទំនងរវាងលោកជាមួយលោក Elon Musk បញ្ចប់ហើយ និងបានព្រមានមេធំរបស់ Tesla រូបនេះថានឹងជួបផលវិបាកធ្ងន់ធ្ងរ


ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសក្ដែងៗកាលពីថ្ងៃទី៧ ខែមិថុនា ថា ទំនាក់ទំនងដ៏ស្អិតរមួតរបស់លោកជាមួយកំពូលមហាសេដ្ឋី Elon Musk បានបញ្ចប់ហើយ ហើយថែមទាំងបានព្រមានថា លោក Elon Musk នឹងជួបផលវិបាកធ្ងន់ធ្ងរ ប្រសិនបើលោកហ៊ានជួយលុយដល់គណបក្សប្រជាធិបតេយ្យប្រឆាំងនឹងគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់ពន្ធគយ និងសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាជាតិរបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
លោក Elon Musk
ដោយ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកទី៤៧ ដែលមកពីគណបក្សសាធារណរដ្ឋបានប្រកាសក្ដែងៗថា ទំនាក់ទំនងរបស់លោកជាមួយកំពូលមហាសេដ្ឋី Elon Musk ដែលធ្លាប់ជាទីប្រឹក្សាជាន់ខ្ពស់ដ៏សំខាន់ និងដ៏ស្អិតរមួតរបស់លោកបានបញ្ចប់ហើយ ហើយថែមទាំងបានព្រមានថា លោក Elon Musk នឹងជួបផលវិបាកធ្ងន់ធ្ងរ ប្រសិនបើលោកហ៊ានជួយលុយដល់បក្សប្រជាធិបតេយ្យ ដើម្បីប្រឆាំងនឹងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់ពន្ធគយ និងកញ្ចប់ថវិកាជាតិរបស់លោក។

នៅក្នុងបទសម្ភាស​តាមទូរសព្ទជាមួយសារព័ត៌មាន NBC News លោក ដូណាល់ ត្រាំ បានបដិសេធមិននិយាយថា តើផលវិបាកទាំងនោះជាអ្វីឱ្យប្រាកដនោះឡើយ ហើយបានបន្តបន្ថែមថា លោកមិនទាន់មានការពិភាក្សាគ្នានៅឡើយទេថា តើត្រូវស៊ើបអង្កេតលើលោក Elon Musk ឬក៏អត់។

នៅពេលអ្នកសារព័ត៌មានសាកសួរថា តើទំនាក់ទំនងរបស់លោកជាមួយលោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla ក្រុមហ៊ុន Starlink និងក្រុមហ៊ុន SpaceX បានបញ្ចប់ហើយមែនទេ លោក ដូណាល់ ត្រាំ បានឆ្លើយថា លោកគិតថា វាបានបញ្ចប់ហើយ ហើយថា លោកគ្មានចេតនាផ្សះផ្សារជាមួយលោក Elon Musk នោះទេ។ ទោះជាយ៉ាងណាលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនទាន់បានពិចារណាលុបចោលកិច្ចព្រមព្រៀងរបស់រដ្ឋបាលរបស់លោកមានជាមួយក្រុមហ៊ុន Starlink និងក្រុមហ៊ុន SpaceX នៅឡើយទេ។

គួររំឭកថា ជម្លោះរវាងលោក ដូណាល់ ត្រាំ និងលោក Elon Musk បានកើនឡើងកម្ដៅកាន់តែខ្លាំងកាលពីសប្ដាហ៍មុន បន្ទាប់ពីលោក Elon Musk បានហៅសេចក្ដីព្រាងច្បាប់ពន្ធគយ និងសេចក្ដីព្រាងកញ្ចប់ថវិកាជាតិរបស់លោក ដូណាល់ ត្រាំ ថាគួរឱ្យស្អប់ខ្ពើម ដែលធ្វើឱ្យសេចក្ដីព្រាងច្បាប់នេះកាន់តែពិបាកទទួលបានការអនុម័តនៅក្នុងសភា ដែលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ និយាយថា សេចក្ដីសម្រេចលើជោគវាសនារបស់ប្រធានធនាគារកណ្ដាលអាម៉េរិក នឹងធ្វើឡើងឆាប់ៗនេះ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី៦ ខែមិថុនា ថា សេចក្ដីសម្រេចចិត្តលើជោគវាសនារបស់ប្រធានធនាគារកណ្តាលអ…

ចិន បន្ធូរការរឹតបន្តឹងលើការនាំចេញរ៉ែកម្រ មុនជំនួបចរចាពាណិជ្ជកម្មជាមួយអាម៉េរិក ចាប់ផ្តើមនៅសប្តាហ៍នេះ

ដើម្បីបន្ធូរបន្ថយកម្តៅសង្រ្គាមពាណិជ្ជកម្មជាមួយនឹងបស្ចិមប្រទេស មហាយក្សចិននឹងធ្វើសម្បទានមួយចំនួនពាក់ព័ន្ធរ៉ែកម្រជាមួយសហរដ្ឋអាម៉េរិក និងសហភាពអឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ