វិស័យពាណិជ្ជកម្ម

លោក ត្រាំ នឹងផ្អាកលើកលែងពន្ធលើកញ្ចប់ពាណិជ្ជកម្មបរទេសទាំងអស់


សេតវិមាន បានអះអាងថា ការដឹកជញ្ជូនទំនិញគ្មានបង់ពន្ធទៅកាន់សហរដ្ឋអាម៉េរិក សម្រាប់កញ្ចប់ពាណិជ្ជកម្មតម្លៃទាប នឹងត្រូវផ្អាកសម្រាប់ប្រទេសទាំងអស់ចាប់ពីថ្ងៃទី២៩ ខែសីហា តទៅ ក្នុងបំណងប្រយុទ្ធប្រឆាំងនឹងអ្វី ដែលរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំណត់ថា ជាការគេចវេសពីការបង់ពន្ធ និងជាការដឹកជញ្ជូនសារធាតុញៀនសំយោគ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអាស៊ី។
វិស័យពាណិជ្ជកម្ម
ដោយ

សេតវិមាន បានអះអាងកាលពីថ្ងៃពុធ ទី៣០ ខែកក្កដា ថា ចាប់ពីថ្ងៃទី២៩ ខែសីហា តទៅ អាម៉េរិកនឹងផ្អាកការលើកលែងពន្ធលើកញ្ចប់ពាណិជ្ជកម្មសម្រាប់ប្រទេសទាំងអស់។ ដូច្នេះរាល់ទំនិញដែលផ្ញើតាមបណ្តាញប្រៃសណីយ៍អន្តរជាតិ នឹងត្រូវវាយតម្លៃលើការបង់ពន្ធជាថ្មីផ្អែកលើប្រទេសដើម និងលើពន្ធបន្ទាន់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ។

គោលបំណងនៃការផ្អាកការលើកលែងពន្ធនេះ គឺដើម្បីបង្ក្រាបការគេចវេសបង់ពន្ធ និងការដឹកជញ្ជូនសារធាតុញៀនសំយោគពីប្រទេសផ្សេងៗចូលមកសហរដ្ឋអាម៉េរិក។ ការដាក់ចេញចំណាត់ការនេះធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ បានផ្អាកការលើកលែងពន្ធសម្រាប់កញ្ចប់ពាណិជ្ជកម្ម ដែលភាគច្រើនមានតម្លៃដឹកជញ្ជូនទាបពីចិន និងទីក្រុងហុងកុងកន្លងមក។

កញ្ចប់ពាណិជ្ជកម្មបរទេសដែលនាំចូលទៅសហរដ្ឋអាម៉េរិក អាចលើកលែងបានលុះត្រាតម្លៃលក់រាយរបស់មុខទំនិញនីមួយៗមានតម្លៃចាប់ពី៨០០ដុល្លារចុះក្រោម។ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន ដូចជា Temu និងក្រុមហ៊ុន Shein បានប្រើប្រាស់ការលើកលែងពន្ធនេះដើម្បីដឹកជញ្ជូនផលិតផលពីប្រទេសចិនដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ដោយឆ្លងកាត់ការយកពន្ធ និងការត្រួតពិនិត្យរបស់អាម៉េរិក។

នៅក្នុងឆ្នាំសារពើពន្ធ២០២៤ តម្លៃពន្ធលើកញ្ចប់ពាណិជ្ជកម្មមានតម្លៃទាបនាំចូលទៅកាន់សហរដ្ឋអាម៉េរិក មានទំហំជាង៦៤ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យគយ និងការពារព្រំដែនរបស់សហរដ្ឋអាម៉េរិក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើពលរដ្ឋភៀសសឹកមានការយល់ឃើញបែបណា ក្រោយធនាគារបន្ធូរបន្ថយការបង់ការប្រាក់ និងប្រាក់ដើមដល់ពួកគេ?

គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹកតាមរយៈការលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន …

តើចិន ពិតជាកំពុងព្យាយាមបញ្ចុះកម្តៅ នៃការប្រឈមមុខដាក់គ្នាជាមួយអាម៉េរិក ឬយ៉ាងណា?

ចិន ត្រូវបានគេមើលឃើញថា កំពុងព្យាយាមបញ្ចុះកម្តៅ នៃការប្រឈមមុខដាក់គ្នាបន្ថែមទៀតជាមួយសហរដ្ឋអាម៉េរិក ក្រោយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ