វិស័យពាណិជ្ជកម្ម

ការគំរាមកំហែងពន្ធរបស់លោក ត្រាំ កំពុងរុញឱ្យមេដឹកនាំ G7 ងាកទៅពង្រឹងពាណិជ្ជកម្មជាមួយចិន


សម្ពាធសេដ្ឋកិច្ច និងនយោបាយ ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់លើក្រុមប្រទេស G7 ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ កំពុងជំរុញឱ្យមេដឹកនាំ នៃក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំងអស់នេះ រៀបចំយុទ្ធសាស្រ្តការទូត និងសេដ្ឋកិច្ចថ្មីឆ្ពោះមកកាន់តំបន់អាស៊ី ជាពិសេសប្រទេសចិន តែម្តង។ នៅក្នុងរយៈពេល៣ខែចុងក្រោយនេះ មេដឹកនាំប្រទេស G7 ពីររូបបានបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង រួចហើយ គឺបារាំង និងកាណាដា ខណៈមេដឹកនាំអង់គ្លេស គ្រោងនឹងចេញមកធ្វើទស្សនកិច្ចប្រទេសចិន នៅសប្តាហ៍នេះផងដែរ។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រោយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និង នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន ជាបន្តបន្ទាប់រួចមក ពេលនេះ លោក គៀ ស្តាម័រ (Keir Starmer) នាយករដ្ឋមន្រ្តីអង់គ្លេស ក៏កំពុងត្រៀមខ្លួនទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ផងដែរ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយប្រទេសចិន។

វត្តមានរបស់នាយករដ្ឋមន្រ្តីអង់គ្លេស នឹងក្លាយជាវត្តមានលើកដំបូងរបស់មេដឹកនាំអង់គ្លេសនៅលើទឹកដីចិន ចាប់តាំងពីឆ្នាំ២០១៨មក ខណៈទីក្រុងឡុងដ៍កំពុងស្វែងរកការតភ្ជាប់ពាណិជ្ជកម្មកាន់តែរឹងមាំជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរនៅលើពិភពលោកមួយនេះ។ ក្រៅពីប្រទេសចិន លោកនាយករដ្ឋមន្រ្តីអង់គ្លេស នឹងបន្តទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីពង្រឹងគោលនយោបាយរបស់អង់គ្លេស នៅតំបន់អាស៊ី​ឡើងវិញផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក​គ្រោងនាំមេដឹកនាំក្រុមហ៊ុនយក្សៗរបស់អង់គ្លេសដូចជា ក្រុមហ៊ុនសណ្ឋាគារ Intercontinental, ក្រុមហ៊ុនផលិតរថយន្ត Jaguar, Land Rover និង Rolls-Royce ព្រមទាំងក្រុមហ៊ុនហិរញ្ញវត្ថុ HSBC និងក្រុមហ៊ុនថាមពល BP ដើម្បីជួបពិភាក្សាជាមួយដៃគូពាណិជ្ជកម្មចិន។

អ្នកវិភាគបានលើកឡើងថា ស្របពេលអង់គ្លេស កំពុងរៀបចំផែនការនេះ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងតាមឃ្លាំមើលអង់គ្លេសយ៉ាងយកចិត្តទុកដាក់ ខណៈពេលថ្មីៗនេះ លោក ត្រាំ បានគំរាមដាក់ពន្ធលើកាណាដា ១០០ភាគរយ ប្រសិនបើប្រទេសនេះ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន។ ជុំវិញការគំរាមកំហែងនេះ នាយករដ្ឋមន្ត្រីកាណាដា បានអះអាងថា ខ្លួនមិនមានបំណងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពេញលេញជាមួយចិន នោះទេ ប៉ុន្តែអ្វីដែលបានធ្វើកន្លងមក គឺគ្រាន់តែជាការសម្របសម្រួលកាត់បន្ថយពន្ធលើវិស័យមួយចំនួន ដែលបានដាក់ពន្ធលើគ្នាទៅវិញទៅមកតែប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន ស៊ើបអង្កេតលើឧត្តមសេនីយ៍កំពូលម្នាក់ ក្រោយសង្ស័យទម្លាយអាថ៌កំបាំងនុយក្លេអ៊ែឱ្យសហរដ្ឋអាម៉េរិក

យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់កាសែត Wall Street Journal ដោយដកស្រង់ប្រភពមិនបញ្ជាក់អត្តសញ្ញាណ បានទម្លាយថា ឧត្តមសេនីយ៍លំដាប់កំពូលម្នាក់រប…

សិង្ហបុរី បោះទុនវិនិយោគ៧៨៦លានដុល្លារ ដើម្បីអភិវឌ្ឍន៍ការស្រាវជ្រាវបញ្ញាសិប្បនិម្មិត

ទោះបីខ្លួនជាប្រទេសខ្លាំងឈានមុខគេខាងបច្ចេកវិទ្យាក្នុងតំបន់ក៏ដោយ ក៏សិង្ហបុរី នៅតែបន្តជំរុញសម្ទុះនៃការអភិវឌ្ឍ និងធ្វើទំនើបកម្មឌីជីថលយ៉ាងសកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ