វិស័យពាណិជ្ជកម្ម

វិធានការពន្ធរបស់លោក ត្រាំ កំពុងជួយពន្លឿនការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ចិន ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍


ការស្រាវជ្រាវរបស់ក្រុមហ៊ុន S&P Global បានបង្ហាញថា វិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ កំពុងជួយពន្លឿនការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ទីក្រុងប៉េកាំង ទៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលអាចនឹងបង្កើតសណ្ដាប់ធ្នាប់ពាណិជ្ជកម្មថ្មីមួយគ្រប់គ្រងដោយក្រុមហ៊ុនរបស់ចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រុមហ៊ុនវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ឥណទានដ៏ល្បីលំដាប់ពិភពលោក S&P Global បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ការនាំចេញទំនិញរបស់ប្រទេសចិន នៅមួយទសវត្សរ៍ចុងក្រោយនេះ បានកើនឡើងទ្វេដងទៅកាន់ប្រទេសភាគច្រើននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ អាម៉េរិកឡាទីន និងមជ្ឈិមបូព៌ា បើធៀបនឹងកំណើន២៨% ទៅកាន់សហរដ្ឋអាម៉េរិក និង៥៨% ទៅកាន់អឺរ៉ុបខាងលិច ហើយនិន្នាការនេះ បានកើនឡើងចាប់តាំងពីអាណត្តិដំបូងរបស់លោក ដូណាល់ ត្រាំ។

ការកើនឡើងក្រោមការជំរុញពីពន្ធគយរបស់លោក ត្រាំ នេះ បានកើតឡើងចំពេលក្រុមហ៊ុនចិន កំពុងស្វែងរកទីផ្សារថ្មីនៅបរទេស ខណៈសេដ្ឋកិច្ចរបស់មហាអំណាចទីពីរលើពិភពលោកមួយនេះបានថយចុះ ស្របពេលក្រុមហ៊ុនចិន ស្វែងរកការកែច្នៃមជ្ឈមណ្ឌលផលិតកម្មសម្រាប់ទំនិញចាប់ពីរថយន្តអគ្គិសនីរហូតដល់គ្រឿងអេឡិចត្រូនិក។

ក្រុមអ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុន S&P Global បាននិយាយថា ភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយពន្ធរបស់អាម៉េរិក និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន នឹងបន្តជំរុញឱ្យក្រុមហ៊ុនចិនបែរឆ្ពោះទៅកាន់ពិភពលោកខាងត្បូង។ សកម្មភាពនេះអាចក្លាយជាសណ្ដាប់ថ្មីនៃពាណិជ្ជកម្មសកល។

ទិន្នន័យសេដ្ឋកិច្ចកាលពីសប្តាហ៍មុន បានបង្ហាញពីផលប៉ះពាល់នៃពន្ធអាម៉េរិក លើសេដ្ឋកិច្ចចិន ដោយសកម្មភាពរោងចក្របានកើនឡើងក្នុងអត្រាទាបបំផុតតាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ ហើយការវិនិយោគលើអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធបានធ្លាក់ចុះ។ ការនាំចេញរបស់ចិន ទៅកាន់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះកាលពីខែកក្កដា ដែលជាការធ្លាក់ចុះ៤ខែជាប់ៗគ្នា។

មន្ត្រីចិន បានប្រឹងប្រែងកាន់តែខ្លាំងក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសកំពុងអភិវឌ្ឍន៍នៅប៉ុន្មានខែថ្មីៗនេះ ដោយកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី។

កាលពីខែមិថុនា ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា លោកនឹងលុបចោលពន្ធនាំចូលលើប្រទេសអាហ្វ្រិកស្ទើរតែទាំងអស់ ហើយលោកបានចូលរួមកិច្ចប្រជុំកំពូល និងបានជួបជាមួយមេដឹកនាំនៅតំបន់អាម៉េរិកឡាទីន និងអាស៊ីអាគ្នេយ៍ផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាមនឹងដាក់ឱ្យដំណើរការកម្មវិធីផ្តល់សេវាទេសចរណ៍តាមអនឡាញ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ក្នុងគោលបំណងធ្វើទំនើបកម្ម និងកែសម្រួលបរិយាកាស នៃការផ្តល់សេវាកម្មទេសចរណ៍ឲ្យកាន់តែមានភាពប្រកួតប្រជែង អាជ្ញាធរទេសចរណ៍វៀតណាម គ្រោងដាក់ដំណើរ…

SDF ឈ្នះពានរង្វាន់កម្រិតអន្តរជាតិ Human Capital Management (HCM) Excellence Award ពីស្ថាប័នដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក BRANDON HALL GROUP

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានឈ្នះមេដាយប្រាក់ពីពានរង្វាន់ អាជីពការងារនាពេលអនាគត នៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញដ៏ល្អបំផុតសម្រាប់បុគ្គលិក”…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ