វិស័យសេដ្ឋកិច្ច

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក អះអាងថា តាមរយៈពន្ធគយរបស់លោក ត្រាំ អាម៉េរិកអាចប្រមូលពន្ធបានលើស៥០០ពាន់លានដុល្លារក្នុង១ឆ្នាំ


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent បានទម្លាយឱ្យដឹងនៅថ្ងៃអង្គារ ទី២៦ ខែសីហា ថា ការដំឡើងពន្ធគយដោយប្រធានាធិបតី ដូណាល់ ត្រាំ អាចជួយឱ្យសហរដ្ឋអាម៉េរិក ប្រមូលចំណូលពន្ធគយកើនឡើងលើស ៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ឬអាចឈានរហូតដល់ ១ទ្រីលានដុល្លារ ក៏ថាបាន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅសេតវិមានកាលពីថ្ងៃទី ២៦ ខែសីហា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានលើកឡើងថា ប្រាក់ចំណូលពន្ធគយដែលសហរដ្ឋអាម៉េរិកប្រមូលបានអាចនឹងកើនឡើងលើស ៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយនោះក៏ដោយសារតែការដំឡើងពន្ធគយដោយប្រធានាធិបតី ដូណាល់ ត្រាំ។

រដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ថា នៅមុននេះ លោកបានព្យាករថា ការប្រមូលពន្ធរបស់សហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំអាចបានក្នុងរង្វង់៣០០ពាន់លានដុល្លារប៉ុណ្ណោះ ហើយថា ការប្រមូលពន្ធក្នុងខែសីហា បានកើនឡើងខ្លាំង បើធៀបនឹងខែកក្កដា ហើយទំនងជានឹងកើនឡើងកាន់តែខ្លាំងនៅខែកញ្ញា ដ៏ខ្លីខាងមុខនេះ។

ប្រាក់ចំណូលពន្ធខ្ពស់នឹងជួយទូទាត់ឱនភាពថវិកាដែលកើតចេញពីសេចក្ដីព្រាងច្បាប់ ស្តីពីពន្ធ និងផែនការចំណាយថ្មីៗនេះរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលការិយាល័យថវិកាសភា (CBO) បានប៉ាន់ប្រមាណថា នឹងធ្វើឱ្យឱនភាពថវិកាកើនឡើង ៣,៤ទ្រីលានដុល្លារបន្ថែមទៀតក្នុងរយៈពេល១០ឆ្នាំ។

ទោះជាយ៉ាងណា ពេលនេះ ការិយាល័យថវិកាសភាបានព្យាករថា ពន្ធគយរបស់លោក ដូណាល់ ត្រាំ អាចកាត់បន្ថយឱនភាពថវិកាបានចំនួន ៤ទ្រីលានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ដោយកើនឡើងពី៣ទ្រីលានដុល្លារ ដែលខ្លួនបានព្យាករកាលពីពេលកន្លងទៅ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឧស្សាហកម្មកែច្នៃសាច់សត្វនៅវៀតណាម កំពុងរងការគំរាមកំហែងពីការហូរចូលសាច់សត្វមានតម្លៃថោកៗ

កំណើននៃការនាំចូលអាហារមានតម្លៃថោកៗ ដោយរួមទាំងសាច់ពីក្រៅប្រទេសផងនោះ កំពុងធ្វើឲ្យឧស្សាហកម្មកែច្នៃអាហារ និងសាច់សត្វរបស់វៀតណាម រងគ្រោះកាន់ត…

សិង្ហបុរី ជាប់ចំណាត់ថ្នាក់ជាប្រទេសរឹតបន្តឹងការធ្វើអាជីវកម្មតឹងរ៉ឹងបំផុតទី៦នៅអាស៊ីប៉ាស៊ីហ្វិក

ប្រទេសដែនកោះដ៏តូចសិង្ហបុរី ដែលមានប្រជាជនសរុបត្រឹមតែប្រមាណ៦លាននាក់បានជាប់ចំណាត់ថ្នាក់ជាប្រទេសរឹតបន្តឹងការធ្វើអាជីវកម្មយ៉ាងតឹងរ៉ឹងបំផុតទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ