វិស័យពាណិជ្ជកម្ម

គោលនយោបាយយកសេដ្ឋកិច្ចធ្វើជាអាវុធរបស់លោក ត្រាំ កំពុងគំរាមកំហែងធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មរបស់អាស៊ាន


ត្រឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ ចាប់តាំងពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចូលកាន់អំណាចអាណត្តិទី២ បានធ្វើឱ្យពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង នៅពេលដែលសហរដ្ឋអាម៉េរិក ប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនកាន់តែខ្លាំងឡើង ដើម្បីសម្រេចមហិច្ឆតានយោបាយ ហើយគោលនយោបាយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ យកសេដ្ឋកិច្ចធ្វើជាអាវុធគំរាមកំហែងប្រទេសនានានេះ បានជះផលប៉ះពាល់យ៉ាងខ្លាំងដល់អាស៊ាន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មសេរី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។
វិស័យពាណិជ្ជកម្ម
ដោយ

ការប្រើប្រាស់ពន្ធគយ និងការដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងពីសំណាក់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងធ្វើឱ្យខូចតួនាទីរបស់អាស៊ានជាមជ្ឈមណ្ឌលពាណិជ្ជកម្មសេរីរបស់ពិភពលោក។ តាមរយៈការប្រើប្រាស់ពាណិជ្ជកម្មយកធ្វើជាអាវុធគំរាមកំហែងប្រទេសនានា ដើម្បីសម្រេចមហិច្ឆតានយោបាយទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនហានិភ័យសម្រាប់បណ្ដាប្រទេស ដែលពឹងផ្អែកលើទីផ្សារបើកចំហ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលអាស៊ានទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងការកើនឡើងនៃការវិនិយោគបរទេស ដោយក្លាយជាតំណភ្ជាប់ដ៏សំខាន់រវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណា ពន្ធគយថ្មីៗរបស់លោក ដូណាល់ ត្រាំ លើទំនិញនាំចេញរបស់អាស៊ាន និងការគំរាមកំហែងដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ កំពុងធ្វើឱ្យកំណើននាំចេញថយចុះ និងបង្កើតភាពមិនប្រាកដប្រជា។ ក្នុងពេលជាមួយគ្នានេះ ទំនិញចិន កំពុងហូរចូលតំបន់អាស៊ានយ៉ាងគំហុក ខណៈដែលការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះដែលកត្តាទាំងនេះដាក់សម្ពាធលើឧស្សាហកម្ម និងវិស័យការងារក្នុងបណ្ដាប្រទេសអាស៊ានកាន់តែខ្លាំង។

ជាការពិតណាស់ អាស៊ាន កំពុងតែជាប់ក្នុងគំនាបនៅចន្លោះកណ្ដាលរវាងគោលនយោបាយគាំរពារនិយមរបស់សហរដ្ឋអាម៉េរិក និងការជំរុញការនាំចេញរបស់មហាយក្សចិន ដូចនេះយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការរក្សាតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយមហាអំណាចទាំងពីរនេះ កំពុងចាប់ផ្តើមបែកខ្ញែក ឬចុះខ្សោយ។

ក្រុមអ្នកជំនាញព្រមានថា អាស៊ាន និងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចមធ្យមផ្សេងៗទៀតត្រូវតែធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមពួកគេ ដើម្បីកាត់បន្ថយការពឹងផ្អែកលើមហាអំណាចធំៗ និងការពារប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើមូលដ្ឋានច្បាប់ជាគោល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ផែនការវិនិយោគ១០០ពាន់លានដុល្លាររបស់ក្រុមហ៊ុនយក្ស Nvidia ក្នុងក្រុមហ៊ុន OpenAI ត្រូវជាប់គាំង

ផែនការរបស់ក្រុមហ៊ុនយក្ស Nvidia ក្នុងការបោះទុនវិនិយោគរហូតដល់ទៅ១០០ពាន់លានដុល្លារក្នុងក្រុមហ៊ុន OpenAI បានជាប់គាំង បន្ទាប់ពីនាយកប្រតិបត្…

តើលោក ខេវិន វ៉ាស បេក្ខភាពប្រធានធនាគារកណ្តាលអាម៉េរិកថ្មីជានរណា?

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសជ្រើសរើសអតីតអភិបាលធនាគារកណ្តាលអាម៉េរិក លោក ខេវីន វ៉ាស (Kevin Warsh) ឱ្យធ្វើជាប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ