វិស័យកសិកម្ម

គម្រោងគាំទ្រវិស័យកសិកម្មធំៗពីរ នឹងផុសត្រដែតឡើងក្នុងខេត្តកំពង់ធំ នៅដើមឆ្នាំក្រោយ


ខេត្តកំពង់ធំ គឺជាខេត្តមួយដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ដោយកសិករភាគច្រើននិយមដាំដុះដំណាំស្វាយចន្ទី ការបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំមួយចំនួន។ បើតាមថ្នាក់ដឹកនាំខេត្តកំពង់ធំ ដើម្បីប្រែក្លាយទឹកដីខេត្តដ៏មានសក្តានុពលលើវិស័យកសិកម្មនេះឱ្យមានការអភិវឌ្ឍ និងសេដ្ឋកិច្ចជឿនលឿន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគម្រោងធំៗចំនួន២ក្នុងខេត្តកំពង់ធំ តាមរយៈការបង្កើតសួនកសិឧស្សាហកម្មស្វាយចន្ទីលើផ្ទៃដីជាង៤រយហិកតា និងគម្រោងវារីវប្បកម្មលើផ្ទៃដីជាង៣ពាន់ហិកតា ដែលនឹងលេចចេញជារូបរាងឡើងនៅដើមឆ្នាំ២០២៦ ខាងមុខនេះ។
វិស័យកសិកម្ម
ដោយ

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានគូសបញ្ជាក់ថា ខេត្តកំពង់ធំ គឺជាខេត្តដែលមានផ្ទៃដីធំជាងគេលំដាប់ទី២នៅកម្ពុជា ហើយកំណើនសេដ្ឋកិច្ចរបស់ខេត្តនេះមួយភាគធំគឺពឹងផ្អែកលើវិស័យកសិកម្ម។

ដូច្នេះហើយ ក្នុងគោលបំណងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ធំឱ្យកាន់តែមានភាពល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីបង្កើនការទាក់ទាញវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ តាមរយៈការបង្កើតសួនកសិឧស្សាហកម្មស្វាយចន្ទីលើផ្ទៃដីជាង៤រយហិកតា ដែលនឹងគ្រោងដាក់ឱ្យដំណើរការនៅពេលឆាប់ៗខាងមុខនេះ ក្រោយកម្ពុជាបានដាក់មហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត។

បើតាមការអះអាងរបស់អភិបាលខេត្តកំពង់ធំរូបនេះ ក្រៅពីការបង្កើតសួនកសិឧស្សាហកម្មស្វាយចន្ទី នៅដើមឆ្នាំ២០២៦ ខាងមុខនេះ គម្រោងវារីវប្បកម្មដ៏ធំមួយនឹងលេចចេញជារូបរាងឡើងនៅលើផ្ទៃដីជាង៣ពាន់ហិកតានៅស្រុកស្ទូង ខេត្តកំពង់ធំផងដែរ ដែលនឹងក្លាយជាគម្រោងដ៏មានសក្តានុពលមួយបន្ថែមទៀតក្នុងការជំរុញវិស័យកសិកម្មនៅក្នុងខេត្ត តាមរយៈការស្រូបទាញការវិនិយោគ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច។

គួរជម្រាបថា ក្រៅពីមានសក្តានុពលខ្ពស់លើការដាំដុះដំណាំស្វាយចន្ទី ខេត្តកំពង់ធំ ក៏មានសក្តានុពលលើកការដាំដុះដំណាំស្រូវ កៅស៊ូ ដំឡូងមី និងដំណាំរួមផ្សំជាច្រើនទៀតផងដែរ៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី នៅតែបន្តចរចាជាមួយអាម៉េរិក ដើម្បីទាមទារឱ្យទម្លាក់ពន្ធគយមកនៅសូន្យភាគរយ

ឥណ្ឌូណេស៊ី ដែលជាបងធំនៅតំបន់អាស៊ាន កំពុងបន្តចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីទាមទារឱ្យអាម៉េរិក បន្ធូរបន្ថយពន្ធឱ្យដល់សូន្យភាគរយ បើទោះបីប្រធា…

កសិករដាំដំឡូងជ្វាមួយចំនួននៅខេត្តបាត់ដំបង រអ៊ូរទាំពីការធ្លាក់ចុះតម្លៃដំឡូងជ្វា

កសិករដាំដំឡូងជ្វាមួយចំនួននៅខេត្តបាត់ដំបងបានរអ៊ូរទាំ ក្រោយតម្លៃដំឡូងជ្វាធ្លាក់ចុះមិនអាចផ្ដល់ប្រាក់ចំណេញដល់ពួកគេ។ បើតាមការអះអាងរបស់ក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ