វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ធំៗពីរ នឹងតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា នៅឆ្នាំនេះ


បើគ្មានការប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ធំៗពីរ នឹងតភ្ជាប់ជើងហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិ តេជោ នៅក្នុងពេលឆាប់ៗខាងមុខនេះ ដែលវានឹងក្លាយជាក្តីសង្ឃឹមមួយសម្រាប់កម្ពុជា ក្នុងការស្រូបទាញភ្ញៀវទេសចរ និងការតភ្ជាប់ជើងហោះហើរមកកាន់កម្ពុជា បន្ថែមទៀត។ ក្រុមហ៊ុនទាំងពីរនេះ រួមមាន ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលនឹងហោះចេញពីទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងក្រុមហ៊ុន Turkish Airlines នឹងហោះចេញពីទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី។
វិស័យអាកាសចរណ៍
ដោយ

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពេលឆាប់ខាងមុខនេះនឹងមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ធំៗពីរនឹងតភ្ជាប់ជើងហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រោយក្រុមហ៊ុនទាំងពីរបានមើលឃើញពីសក្តានុពលទេសចរណ៍ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះក្រុមហ៊ុន Etihad Airways នឹងបើកដំណើរការជើងហោះហើរត្រង់ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដែលនឹងជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា កាន់តែច្រើនឡើង។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលហោះហើរទៅកាន់គោលដៅជាង៣៥០កន្លែងជុំវិញពិភពលោក នឹងចាប់ផ្តើមហោះហើរត្រង់ពីទីក្រុង Istanbul នៃប្រទេសតួកគីយ៉េ មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ។

ជុំវិញបញ្ហានេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ធំៗទាំងពីរនេះ ពិតជាបានបញ្ជាក់ពីតារាងនៃជើងហោះហើររបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា ពិតប្រកដមែន ដោយក្នុងនោះ ក្រុមហ៊ុន Etihad Airways គ្រោងនឹងហោះហើរចំនួន៤ជើងក្នុង១សប្តាហ៍ ខណៈក្រុមហ៊ុន Turkish Airlines គ្រោងនឹងហោះហើរចំនួន៣ជើងក្នុង១សប្តាហ៍ដោយឆ្លងកាត់ប្រទេសទី៣។

​បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល ក្រោយបើកដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិ តេជោ មានអ្នកដំណើរចេញ-ចូលឆ្លងកាត់ជាមធ្យមប្រមាណ១ម៉ឺន៥ពាន់នាក់ក្នុង១ថ្ងៃ និងមានជើងហោះហើរចេញ-ចូលជាមធ្យមប្រមាណ១៣០ជើងក្នុង១ថ្ងៃ។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិនេះ មានក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូលចំនួន២៨ក្រុមហ៊ុន ក្នុងនោះ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន២៤៕




អត្ថបទបន្ទាប់


សិង្ហបុរី និងប្រទេស១៣ផ្សេងទៀតបង្កើតប្លុកសេដ្ឋកិច្ចថ្មី ដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរី និងសម្រួលរំហូរវិនិយោគ

ប្រទេសចំនួន១៤ រួមទាំងសិង្ហបុរី នូវែលសេឡង់ ស្វីស អារ៉ាប់រួមអេមីរ៉ាត និងអ៊ុយរូហ្គាយ ផងដែរនោះ បានរួមគ្នាបង្កើតប្លុកសេដ្ឋកិច្ចថ្មី មានឈ្មោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ