ព្យុះទីហ្វុង កាជិគី

ព្យុះទីហ្វុង កាជិគី បង្ខំឱ្យពលរដ្ឋវៀតណាមជាងកន្លះលាននាក់ជម្លៀសខ្លួន ខណៈថៃកំពុងប្រុងជើងការ


វៀតណាមដែលមានទីតាំងភូមិសាស្រ្តសណ្តូកតាមបណ្តោយឆ្នេរសមុទ្រត្រូវបានគេអះអាងថា កំពុងរងការវាយប្រហារពីព្យុះទីហ្វុង កាជិគី ដែលបង្ខំឱ្យអាជ្ញាធរជម្លៀសពលរដ្ឋជាងកន្លះលាននាក់ចេញពីលំនៅឋានទៅកាន់ទីទួលមានសុវត្ថិភាព។ ព្យុះទីហ្វុង ដែលមានល្បឿនចន្លោះពី១៦៦ទៅ១៨០គីឡូម៉ែត្រក្នុង១ម៉ោងនេះ ក៏កំពុងគំរាមកំហែងដល់ប្រទេសថៃផងដែរ ដោយការិយាល័យឧតុនិយមថៃបានព្យាករថា ថៃនឹងមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់ស្ទើរពាសពេញប្រទេស។
ព្យុះទីហ្វុង កាជិគី
ដោយ

ឥទ្ធិពលនៃព្យុះទីហ្វុង កាជិគី បានបង្ខំឱ្យអាជ្ញាធរវៀតណាមជម្លៀសពលរដ្ឋជាងកន្លះលាននាក់ទៅកាន់កន្លែងមានសុវត្ថិភាព និងបានបញ្ជាឱ្យនាវានានាចូលកំពង់ផែ ខណៈទីក្រុង សាន់យ៉ា ភាគខាងត្បូងប្រទេសចិន រងការវាយប្រហារពីព្យុះនេះយ៉ាងចាស់ដៃ។ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ចិនបាននិយាយថា ព្យុះនេះបានបោកបក់លើឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ ហៃណាន កាលពីល្ងាចថ្ងៃអាទិត្យ មុនពេលធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម។ ដោយឡែកការិយាល័យអាកាសធាតុរបស់វៀតណាមបានរាយការណ៍ថា នៅពេលបោកបក់ក្នុងប្រទេសចិនព្យុះនេះមានល្បឿនត្រឹមតែ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ប៉ុន្តែនៅពេលវាមកដល់វៀតណាម វាអាចមានល្បឿនរហូតដល់១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់វៀតណាមបានរាយការណ៍ថា ពលរដ្ឋវៀតណាមជិត៥៩ម៉ឺននាក់នាក់ត្រូវបានជម្លៀសចេញពីខេត្តចំនួន៤ ជាកន្លែងដែលរងការវាយប្រហារពីព្យុះទីហ្វុង កាជិគី នៅថ្ងៃទី២២៥ ខែសីហា ឆ្នាំ២០២៥។ នៅពេលនេះប្រតិបត្តិការដឹកជញ្ជូនតាមសមុទ្រ និងអាកាសនៅខេត្តនានាតាមបណ្តោយឆ្នេរសមុទ្រត្រូវបានផ្អាកជាបណ្តោះអាសន្ន។

ព្យុះ កាជិគី ត្រូវបានគេព្យាករថា អាចនឹងបង្កគ្រោះមហន្តរាយដល់វៀតណាមមិនចាញ់ព្យុះយ៉ាជី ដែលបានសម្លាប់ជីវិតមនុស្សប្រមាណ៣០០នាក់ និងបង្កការខូចខាតអស់ជាង៣,៣ពាន់លានដុល្លារកាលពីឆ្នាំមុននោះទេ។ ស្ថានភាពនៅតំបន់ឆ្នេរនៅក្នុងប្រទេសវៀតណាម កំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់ ស្របពេលដែលស្ថានភាពនៅប្រទេសថៃ ក៏កំពុងទទួលរងឥទ្ធិពលយ៉ាងចាស់ដៃពីព្យុះនេះផងដែរ។

តាមសេចក្តីរាយការណ៍របស់កាសែត the Nation បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ការិយាល័យឧតុនិយមថៃបានព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងគ្របដណ្តប់ស្ទើរពាសពេញប្រទេស។ ទីក្រុងបាងកកត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់កម្រិត៧០% រីឯស្ថានភាពអាកាសធាតុនៅបណ្តាខេត្តភាគខាងជើង ភាគឦសាន ភាគខាងកើត និងភាគខាងលិច ក៏នឹងប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំភាពជាអ្នកដឹកនាំ World Economic Forum 2025 នៅទីក្រុងហ្សឺណែវ

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ដែលជាអ្នកជំនាញជើងចាស់ដ៏លេចធ្លោមួយរូបនៅកម្ពុជា បានអញ្ជើញចូលរួមកិ…

អង្ករក្រអូប ម៉ាកក្រយ៉ា™ ចាប់ផ្តើមមានលក់តាមផ្សារទំនើប Coles Supermarkets នៅទូទាំង ប្រទេសអូស្ត្រាលី លើកកម្ពស់អង្ករកម្ពុជានៅលើឆាកអន្តរជាតិ

ក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប មាននៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ បានប្រកាសពីការចាប់ផ្តើមលក់អង្ករម៉ាកយីហោកម្រិតខ្ពស់របស់ខ្លួន គឺអង្ករក្រអូប ក្រយ៉ា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ