វិស័យពាណិជ្ជកម្ម

អង់គ្លេសដាក់ក្រុមហ៊ុនថៃ ចំនួន៤ក្នុងបញ្ជីខ្មៅ ដោយសារមានជំនួញពាក់ព័ន្ធជាមួយរុស្ស៊ី


ក្រៅពីក្រុមហ៊ុនចិន និងក្រុមហ៊ុននៅតាមបណ្តាប្រទេសមួយចំនួន នៅពេលនេះ ក្រុមហ៊ុនថៃចំនួន៤ ត្រូវបានចក្រភពអង់គ្លេស ដាក់ក្នុងបញ្ជីខ្មៅ ដោយសារក្រុមហ៊ុនទាំងនេះមានជំនួញ និងមានប្រតិបត្តិការហិរញ្ញវត្ថុជាប់ព័ន្ធជាមួយក្រុមហ៊ុនរុស្ស៊ី ដែលចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្ម។ មកដល់ពេលនេះថៃ ត្រូវបានគេដឹងថា អាចមានទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ីសរុបក្នុងរង្វង់ប្រមាណ១,៥ពាន់លានដុល្លារ។
វិស័យពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន the Nation បានរាយការណ៍ថា ចក្រភពអង់គ្លេស បានដាក់ក្រុមហ៊ុនថៃ ចំនួន​៤ ក្នុងបញ្ជីខ្មៅពីបទចោទបានផ្តល់ការគាំទ្រដល់រុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដែលជំរុញឱ្យមានការព្រមានពីរដ្ឋាភិបាលថៃ ក្នុងការធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក និងមុខមាត់របស់ថៃ នៅលើឆាកអន្តរជាតិ។ តែយ៉ាងណាសារព័ត៌មាននេះមិនបង្ហាញឈ្មោះរបស់ក្រុមហ៊ុនទាំងនេះនោះទេ។

ពាក់ព័ន្ធបញ្ហានេះ លោកស្រី អារ៉ាដា ហ្វាងតុង (Arada Fuangtong) អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ បានពិភាក្សាជាមួយក្រុមហ៊ុនទាំង៤ ជាបន្តបន្ទាប់ ដើម្បីធានាថា ពួកគេយល់ពីផលវិបាកនៃច្បាប់របស់ចក្រភពអង់គ្លេស និងផលវិបាកកាន់តែទូលំទូលាយសម្រាប់ក្រុមហ៊ុន និងប្រទេសថៃ ទាំងមូល។

ក្រុមអ្នកជំនាញបានលើកឡើងថា នៅពេលនេះរូបភាពនៃផលប៉ះពាល់របស់ប្រទេសថៃ មិនអាចជៀសផុតពីក្រសែភ្នែករបស់បណ្តាប្រទេសលោកខាងលិច ដែលជា​ទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញរបស់ថៃ បាននោះឡើយ។ កាលពីឆ្នាំ២០២៤ ការដោះដូរពាណិជ្ជកម្មរវាងថៃ និងចក្រភពអង់គ្លេស មានមានទំហំប្រមាណ៦,៥ពាន់លានដុល្លារ ខណៈពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី មានទំហំប្រមាណ១,៥ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


Vietjet ផ្តល់ជូនប្រូម៉ូសិនពិសេស 11.11 រយៈពេលមួយថ្ងៃសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា៖ បញ្ចុះតម្លៃសំបុត្ររហូតដល់ 100%

ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងចាប់ផ្តើមអបអររដូវកាលបុណ្យទានយ៉ាងសប្បាយរីករាយជាមួយនឹងការផ្តល់ជូនប្រូម៉ូសិនពិសេសដ៏អស្ចារ្យ 11.11។ អ្នកធ្…

ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងហុចផលដល់វិស័យទេសចរណ៍វៀតណាម

នៅពេលនេះវិស័យទេសចរណ៍របស់វៀតណាម កំពុងត្រូវប៉ាន់ខ្លាំង ដោយគេបានព្យាករថា ប្រទេសនេះនឹងស្វាគមន៍អ្នកធ្វើដំណើរបរទេសបានជាង២២លាននាក់នៅឆ្នាំនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ