អ៊ុយក្រែនប្រកាសថាបានទទួលគ្រាប់បែកចង្កោមហើយ!

ទីបំផុតអ៊ុយក្រែនទទួលបានគ្រាប់បែកចង្កោមពីអាមេរិកមែន ប៉ុន្ដែសន្យាប្រើប្រាស់មាន«ដែនកំណត់»


ដូចអ្វីដែលគេគិតទុកមិនខុសមែន បើទោះបីជា មានការជំទាស់ពីសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិយ៉ាងណាក្តី អ៊ុយក្រែននៅទីបំផុតបានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិកហើយ។ គ្រាប់បែក ដែលត្រូវបានហាមឃាត់ការផលិត និងប្រើប្រាស់ជាង ១០០ប្រទេសនេះ អ៊ុយក្រែនបានសន្យាថា នឹងប្រើប្រាស់វាកម្ទេចការប្រមូលផ្តុំកងទ័ពសត្រូវតែប៉ុណ្ណោះ ពោលគឺទាហានរុស្ស៊ីតែកំពុងឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចុះផ្សយដោយសារព័ត៌មានរ៉យទ័រ។
អ៊ុយក្រែនប្រកាសថាបានទទួលគ្រាប់បែកចង្កោមហើយ!
ដោយ

លោកវ៉ាល័រី ស៊ើរសេន (Valeryi Shershen) អ្នកនាំពាក្យកងទ័ពអ៊ុយក្រែនប្រចាំស្រុកភាគខាងត្បូងតំបន់ Tavria បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១៣ កក្កដាថា អាវុធជាតិផ្ទុះ ដែលគេស្គាល់ថាជាគ្រាប់បែកចង្កោមនោះ បានដឹកមកដល់ប្រទេសអ៊ុយក្រែនហើយ ពោលគឺមួយសប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសផ្តល់មកឲ្យអ៊ុយក្រែន រួមជាមួយនឹងកញ្ចប់ជំនួយយោធាថ្មី ដែលមានតម្លៃប្រមាណ៨០០លានដុល្លារផងដែរ។
ដោយឡែក ទីក្រុងម៉ូស្គូ ឯណោះវិញ បានបរិហារការមកដល់នៃអាវុធនេះ។ តាមរយៈលោកស៊ើហ្គេ ស៊ូហ្គូ បានប្រមានកាលពីថ្ងៃទី១២កក្កដា ថា រុស្ស៊ីអាចងាកទៅរកការដាក់ពង្រាយអាវុធស្រដៀងគ្នានេះ ប្រសិនបើខ្លួនប្រឈមនឹងការវាយប្រហារដោយ។ ទោះយ៉ាងណា មន្រ្តីអ៊ុយក្រែននិយាយថា ការដាក់ពង្រាយគ្រាប់បែកចង្កោម គឺសមហេតុផល ដោយខ្លួនលើកឡើងថា រុស្ស៊ីបានពង្រាយគ្រាប់មីនពាស់ពេញដី នៃតំបន់ឬភូមិដែលអ៊ុយក្រែនបានវាយកាន់កាប់មកវិញ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យលោក វ៉ាល័រី ស៊ើរសេន បានថ្លែងប្រាប់វិទ្យុសេរីភាពរបស់អាមេរិកថា «គ្រាប់បែកប្រភេទនេះនឹងជួយបំបាក់កម្លាំងកងទ័ពរុស្ស៊ី នឹងធ្វើឱ្យកងកម្លាំងអ៊ុយក្រែនមានប្រៀប»។ ប៉ុន្តែលោកថា វាក៏នឹងត្រូវប្រើក្នុងក្របខណ្ឌច្បាប់មួយដ៏តឹងរ៉ឹងដែរ ពោលគឺ ដើម្បីគោលដៅរំដោះទឹកដីពីការគ្រប់គ្រងដោយសត្រូវតែប៉ុណ្ណោះ»។ «ពួកវានឹងមិនត្រូវបានប្រើប្រាស់នៅលើទឹកដីរុស្ស៊ីទេ តែនឹងត្រូវបានប្រើតែនៅក្នុងតំបន់ ដែលកងកម្លាំងយោធារុស្ស៊ីប្រមូលផ្តុំ ដើម្បីទម្លុះការការពារសត្រូវតែប៉ុណ្ណោះ»។
ជាគ្រាប់បែកដែលគេខ្លាចរអា និងត្រូវបានហាមឃាត់ស្ទើរមួយពិភពលោក គ្រាប់បែកចង្កោមត្រូវបានផលិតនិងប្រើប្រាស់នៅក្នុងប្រទេស ដែលមិនមែនជាសមាជិកនៃកិច្ចព្រមព្រៀងនៃ«អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម» ដែលក្នុងនោះរួមមានសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែននេះឯង។ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ទាំងរុស្ស៊ី និងអ៊ុយក្រែនសុទ្ធសឹងតែធ្លាប់បានប្រើប្រាស់គ្រាប់ប្រភេទនេះរួចមកហើយ។ ក្រៅតែពីអង្គការសហប្រជាជាតិដែលប្រឆាំងជំទាស់ ប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយចំនួនក៏បានជំទាស់ទៅនឹងការសម្រេចដំបូងរបស់ទីក្រុងវ៉ាស៊ីនតោនដែរ មានដូចជាអេស្ប៉ាញ កាណាដា និងចក្រភពអង់គ្លេស។ ក្នុងនោះ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យខ្លះក៏បានលើកឡើងពីការព្រួយបារម្ភជុំវិញបញ្ហានេះដែរ។




អត្ថបទបន្ទាប់


តើជំនួបលើកទី២ រវាងប្រមុខការទូតចិន និងអាមេរិកនៅក្នុងរយៈពេល១ខែមកនេះ បានផ្ដោតការពិភាក្សាលើបញ្ហាអ្វីខ្លះ?

បើតាមមន្ត្រីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ Nikkei Asia ថា ដំណាលគ្នានៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាស៊ានបូក ដែលរួមមានសហ…

ធនាគារជាតិអះអាងថា កម្ពុជាមិនបានអនុញ្ញាតឲ្យជនជាតិចិន ចាយវាយក្រដាសប្រាក់យ័ន នៅកម្ពុជានោះទេ

លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាអះអាងថា ធនាគារជាតិពុំបានអនុញ្ញាតឲ្យជនជាតិចិន ចាយក្រដាសប្រាក់យ័នសម្រាប់ទូទាត់ថ្លៃទំនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ