អ៊ុយក្រែន

តើអ៊ុយក្រែន រំពឹងអ្វី ពីជំនួបកំពូលលោក វ្លាឌីមៀ ពូទីន និង លោក ដូណាល់ ត្រាំ នៅអាឡាស្កា នាថ្ងៃសុក្រសប្ដាហ៍នេះ?


នៅក្នុងខណៈពេល ដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបគ្នានៅថ្ងៃសុក្រ ទី១៥ ខែសីហា នៅរដ្ឋអាឡាស្កា ពលរដ្ឋអ៊ុយក្រែនមួយចំនួនមិនប្រឆាំងនឹងជំនួបកំពូលនេះទេ ប៉ុន្តែពួកគេក៏មិនមានសុទិដ្ឋិនិយមសម្រាប់ជំនួបកំពូលនេះដែរ ។ តាមការចុះផ្សាយដោយសារព័ត៌មានអាល្លឺម៉ង់ DW បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែន ភាគច្រើនហាក់នៅតែមានទស្សនៈថា គ្មានមហាអំណាចណា អាចសម្រេចចិត្តជំនួសពួកគេបានឡើយ។
អ៊ុយក្រែន
ដោយ

ភ្លាមៗក្រោយពេលដែលមានសេចក្តីរាយការណ៍អំពីជំនួបកំពូលរវាងលោក ត្រាំ និង លោក ពូទីន នៅរដ្ឋអាឡាស្កា សហរដ្ឋអាម៉េរិក ត្រូវបានប្រកាសជាចំហរ លោក ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បានចេញសារព្រមានប្រឆាំងនឹងការដកប្រទេសរបស់លោកចេញពីជំនួបកំពូលនោះ។

លោកបានលើកឡើងថា ការសម្រេចចិត្តណាមួយដែលបានធ្វើឡើងប្រឆាំងនឹងអ៊ុយក្រែន ឬគ្មានអ៊ុយក្រែន គឺជាការសម្រេចចិត្តប្រឆាំងនឹងសន្តិភាព មិនតែប៉ុណ្ណោះការសម្រេចចិត្តទាំងនោះមិនអាចសម្រេចបានទេ  ។

ដោយឡែក សម្រាប់ប្រជាជនអ៊ុយក្រែនវិញ តាមការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិ នៅទីក្រុងគៀវ កាលពីចុងខែកក្កដា និងដើមខែសីហា បានបង្ហាញថា ប្រជាជនអ៊ុយក្រែន បើកចំហរចំពោះការចរចា ប៉ុន្តែ ភាគច្រើននៅតែបន្តបដិសេធនូវកិច្ចព្រមព្រៀង ដែលបង្ហាញថា ពួកគេនឹងត្រូវចុះចាញ់ ។

យោងតាមការស្ទង់មតិ ៧៦% នៃប្រជាជនអ៊ុយក្រែន បដិសេធនឹងផែនការសន្តិភាពរបស់រុស្ស៊ី និងទស្សនៈ ដែលតម្រូវតាមការធ្វើសម្បទានទឹកដីឱ្យរុស្ស៊ី។ ក្នុងពេលជាមួយគ្នានេះដែរ ៤៩%ប្រឆាំងនឹងផែនការសន្តិភាពរបស់អាម៉េរិក ដែលចេញមុខធានាសន្តិសុខអ៊ុយក្រែន ជំនួសបណ្តាប្រទេសអឺរ៉ុប ។

លោក វូឡូឌីមៀ ហ័បាច (Volodymyr Horbach) អ្នកវិភាគនៅវិទ្យាស្ថានអ៊ុយក្រែន សម្រាប់ការផ្លាស់ប្តូរអឺរ៉ាស៊ីខាងជើង បាននិយាយថា រុស្ស៊ីមិនដែលផ្លាស់ប្តូរជំហរចរចារបស់ពួកគេទេ ហើយ នឹងមិនធ្វើដូច្នេះទេ ដរាបណាពួកគេមិនទទួលរងការបរាជ័យផ្នែកយោធា និងនយោបាយធ្ងន់ធ្ងរ ។

លោកបានលើកឡើងថា រុស្ស៊ីនឹងប្រកាន់ខ្ជាប់នូវជំហររបស់ពួកគេ ហើយបង្ហាញបំណង់ចង់ផ្តល់ បទឈប់បាញ់ជាថ្នូរនឹងការចុះចាញ់ជាក់ស្តែងរបស់អ៊ុយក្រែន ម្យ៉ាងទៀតការបំពេញការទាមទាររបស់រុស្ស៊ី គឺជាការសម្រេចចិត្តដ៏ឆោតល្ងង់បំផុត ។

នៅក្នុងពេលជាមួយគ្នានោះ លោក ឌីមីត្រូស ឡេវូស ( Dmytro Levus) ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវសង្គមមួយ របស់អ៊ុយក្រែន បាននិយាយថា ជំហររបស់អ៊ុយក្រែន ដូចដែលបានបញ្ជាក់ដោយលោក ហ្សេឡេនស្គី គឺច្បាស់លាស់ និងត្រឹមត្រូវ។  រដ្ឋធម្មនុញ្ញអ៊ុយក្រែន មិនអនុញ្ញាតឱ្យមានការប្រគល់ទឹកដី អ៊ុយក្រែន នោះទេ ។ នោះហើយជាមូលហេតុដែលលោកមិនរំពឹងចំពោះកិច្ចប្រជុំកំពូលនៅអាឡាស្កា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ជឿជាក់ថា រោងចក្រទឹកស្អាតក្រុងតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរា នឹងធ្វើឱ្យភាគខាងត្បូងរាជធានីភ្នំពេញ មានទឹកប្រើប្រាស់គ្រប់គ្រាន់

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃរោងចក្រទឹកស្អាតក្រុងតាខ្…

ថៃ កំពុងស្វះស្វែងដាក់ចេញវិធានបន្ទាន់ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងស្រុក ក្រោយពេលពលករខ្មែរបន្តចាកចេញដូចទឹកបាក់ទំនប់?

នៅពេលដែលពលករកម្ពុជា បានបន្តចាកចេញពីការងារ ដែលពួកគេកំពុងតែធ្វើសឹងតែគ្រប់វិស័យនៅក្នុងប្រទេសថៃ ដែលរាប់តាំងពីសំណង់ កសិកម្ម ផលិតកម្ម រហូត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ