ក្រុមហ៊ុន Apple

ក្រុមហ៊ុន Apple បោះទុនវិនិយោគ១០០ពាន់លានដុល្លារពង្រីកផលិតកម្មនៅអាម៉េរិក ដើម្បីផ្គាប់ចិត្តលោក ត្រាំ


ក្រោមសម្ពាធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមហ៊ុន Apple សម្រេចបោះទុនវិនិយោគរហូតដល់១០០ពាន់លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងបន្លាស់ iPhone នៅសហរដ្ឋអាម៉េរិក ខណៈកន្លងមកផលិតកម្មរបស់ក្រុមហ៊ុននេះភាគច្រើនមាននៅចិន ឥណ្ឌា និងវៀតណាម។ ភ្លាមៗនោះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកមួយនេះបានហក់ឡើងរហូតដល់ ៥% ដ៏គួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
ក្រុមហ៊ុន Apple
ដោយ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Apple បានប្រកាសកាលពីថ្ងៃពុធ សប្តាហ៍នេះថា ខ្លួននឹងបោះទុនវិនិយោគ១00ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួននៅសហរដ្ឋអាម៉េរិក ដើម្បីផ្គាប់ចិត្តប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមយកពន្ធរហូត១០០% លើផលិតផលបន្ទះឈីប ដែលនាំចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ភ្លាមៗក្រោយការប្រកាសពីការវិនិយោគនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានហក់ឡើង៥% មួយរំពេចនៅពេលបិទការជួយដូរកាលពីថ្ងៃពុធ។  

ការបោះទុនវិនិយោគដ៏សម្បើមរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ កើតឡើងក្រោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានសន្យាជាមួយលោក ដូណាល់ ត្រាំ នឹងបោះទុនវិនិយោគ៥00ពាន់លានដុល្លារនៅលើទឹកដីសហរដ្ឋអាម៉េរិក កាលពីដើមឆ្នាំនេះ ស្របពេលគោលនយោបាយពន្ធគយរបស់លោក ត្រាំ ដាក់លើដៃគូពាណិជ្ជកម្មអាម៉េរិក បានធ្វើឱ្យក្រុមហ៊ុន Apple ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។

ការងាកមកពង្រីកផលិតកម្មនៅអាម៉េរិកនេះ វាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថ្មីមួយរបស់ក្រុមហ៊ុននេះក្នុងការពង្រីកទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ក្នុងស្រុក ស្របពេលលោក ត្រាំ បានដាក់សម្ពាធដល់ក្រុមហ៊ុន Apple និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតឱ្យផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិន ឥណ្ឌា និងវៀតណាមមកកាន់សហរដ្ឋអាម៉េរិក។

ជាមួយការបោះទុនវិនិយោគ១០០ពាន់លានដុល្លារនេះ ក្រុមហ៊ុន Apple ដែលកំពុងតែគ្រប់គ្រងដោយ លោក ធីម ឃុក (Tim Cook) ជានាយករដ្ឋប្រតិបត្តិ គ្រោងនឹងប្រើប្រាស់រោងចក្រដែលមាន២៤កន្លែងនៅរដ្ឋចំនួន១២ ដើម្បីផលិតបន្ទះឈីបទូរសព្ទឆ្លាតវៃឲ្យបានច្រើនជាង១៩ពាន់លានឈីបនៅក្នុងឆ្នាំ២០២៥ នេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាជ្ញាធរក្រុងហាណូយនឹងលុបបំបាត់ផ្សារ និងកន្លែងលក់ទំនិញតាមចិញ្ចើមផ្លូវឱ្យអស់ ដើម្បីរក្សាសោភណភាពទីក្រុង

នៅប៉ុន្មានខែកន្លងមកនេះ អាជ្ញាធរក្រុងហាណូយ បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសោភណភាពរបស់រដ្ឋធានីដ៏ធំបំផុតរបស់ប្…

ហ្វីលីពីននឹងផ្អាកនាំចូលអង្ករចំនួន៦០ថ្ងៃ ខណៈវៀតណាម នឹងរងផលប៉ះពាល់ខ្លាំងជាងគេ

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) បានបញ្ជាឱ្យផ្អាកការនាំចូលអង្ករទាំងអស់រយៈពេល៦០ថ្ងៃ ដើម្បីការពារផលប្រយោជន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ