វិស័យ ពាណិជ្ជកម្ម

ក្រោមវិធានការពន្ធរបស់លោក ត្រាំ អាម៉េរិក រំពឹងប្រមូលចំណូលពន្ធបាន៣០០ពាន់លានដុល្លារនៅឆ្នាំនេះ


រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសេន (Scott Bessent) កាលពីថ្ងៃទី៨ ខែកក្កដា បានទម្លាយឱ្យដឹងថា គិតចាប់ពីដើមឆ្នាំរហូតមកទល់ពេលនេះ សហរដ្ឋអាម៉េរិក ប្រមូលចំណូលពន្ធបានប្រមាណ១០០ពាន់លានដុល្លារហើយ ហើយការប្រមូលពន្ធនេះអាចនឹងកើនឡើងឈានដល់៣០០ពាន់លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ២០២៥ ក្រោយពន្ធបដិការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ឱ្យអនុវត្តពេញលេញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យ ពាណិជ្ជកម្ម
ដោយ

ថ្លែងទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសេន (Scott Bessent) បានឱ្យដឹងថា ការប្រមូលចំណូលពន្ធគយថ្មី ដែលលោក ដូណាល់ ត្រាំ អនុវត្តជាសកល១០% លើទំនិញនាំចូលទីផ្សារអាម៉េរិក និងពន្ធលើទំនិញដែក អាលុយមីញ៉ូម និងរថយន្ត បានចាប់អនុវត្តនៅអំឡុងត្រីមាសទី២ ឆ្នាំនេះ។ បើតាមការអះអាងរបស់លោក បេសេន ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះអាម៉េរិកប្រមូលចំណូលពន្ធគយបានប្រមាណ១០០ពាន់លានដុល្លារ។

យ៉ាងណាមិញ លោក បេសេន រំពឹងថា ការប្រមូលចំណូលពន្ធគយរបស់អាម៉េរិកនឹងអាចហក់ដល់៣០០ពាន់លានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ២០២៥ ក្រោយវិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ ត្រូវបានអនុវត្តពេញលេញ។ ជាការពិតណាស់ ដើម្បីប្រមូលពន្ធឱ្យបានឈានដល់៣០០ពាន់លានដុល្លារនៅឆ្នាំ២០២៥ សហរដ្ឋអាម៉េរិក ត្រូវដំឡើងពន្ធខ្ពស់លើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្ម និងសម្រុកប្រមូលពន្ធក្នុងប៉ុន្មានខែខាងមុខនេះ។

លោក Scott Bessent បានលើកឡើងបន្ថែមទៀតថា ការិយាល័យថវិកានៃរដ្ឋសភាអាម៉េរិក បានប៉ាន់ប្រមាណថា ប្រាក់ចំណូលពន្ធដែលប្រមូលបាននឹងមានចំនួនសរុបប្រមាណ២,៨ទ្រីលានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ដែលសហរដ្ឋអាម៉េរិក យល់ថា ហាក់នៅទាបនៅឡើយ៕

ដោយ:  តែម សុខុម




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ថៃ ម្នាក់អះអាងថា ប្រធានាធិបតីចិន ធ្លាប់ប្រាប់ឱ្យលោកស្រី ផែថងថាន បោះបង់ច្បាប់បង្កើតកាស៊ីណូបើមិនចង់មានបញ្ហា

នៅទីបំផុតសេចក្ដីព្រាងច្បាប់ ស្ដីពីកាស៊ីណូ ត្រូវបានដកចេញពីរបៀបវារៈនៃកិច្ចប្រជុំសភារបស់ថៃ ហើយអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អានូទីន ឆា…

ការសិក្សាមួយរកឃើញថា វិធានការប្រឆាំងជនអន្តោប្រវេសន៍របស់លោក ត្រាំ នឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចអាម៉េរិក ឱ្យដាំក្បាលចុះនៅឆ្នាំនេះ

ការសិក្សាស្រាវជ្រាវរបស់ធនាគារកណ្ដាលអាម៉េរិក សាខាក្រុងដាឡាស (Dallas) បានរកឃើញថា វិធានការក្ដៅគគុកដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ