សណ្ដាប់ធ្នាប់ពិភពលោក

មេ UN ព្រមានថា ការអស់សុពភាពនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរវាងអាម៉េរិក និងរុស្ស៊ី ជាការគំរាមកំហែងធ្ងន់ធ្ងរសម្រាប់ពិភពលោក


លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ធំហើយ បន្ទាប់ពីសន្ធិសញ្ញាកាត់បន្ថយសព្វាវុធជាយុទ្ធសាស្ត្រថ្មី ហៅហាត់ថា New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងសព្វាវុធនុយក្លេអ៊ែរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី បានផុតសុពលភាពជាផ្លូវការ ដោយមិនបន្សល់ទុកនូវការចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់លើការកំណត់ចំនួនសព្វាវុធនុយក្លេអ៊ែដែលសហរដ្ឋអាម៉េរិក និងរុស្ស៊ី គួរមាន។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។
សណ្ដាប់ធ្នាប់ពិភពលោក
ដោយ

ក្រោយពីសន្ធិសញ្ញាកាត់បន្ថយសព្វាវុធជាយុទ្ធសាស្ត្រថ្មី” ហៅហាត់ថា New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងសព្វាវុធនុយក្លេអ៊ែ​រវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី បានផុតសុពលភាពជាផ្លូវការកាលថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ធំហើយនៅពេលនេះ។

លោកបានលើកឡើងថា នេះជាលើកទី១ ហើយក្នុងរយៈពេលជាង ៥០ ឆ្នាំមកនេះដែលមហាអំណាចនុយក្លេអ៊ែ​ធំជាងគេទាំងពីរ លែងត្រូវបានរឹតត្បិតដោយកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធទៀតហើយ ហើយបានចាត់ទុកពេលវេលានេះថាជាពេលវេលាដ៏គ្រោះថ្នាក់យ៉ាខ្លាំងសម្រាប់ពិភពលោក ខណៈដែលភាពតានតឹងនៅទូទាំងពិភពលោកកំពុងកើនឡើងកម្ដៅ ហើយហានិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែ​កំពុងស្ថិតនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

លោក António Guterres បានសង្កត់ធ្ងន់ថា កន្លងមកកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធបានជួយទប់ស្កាត់គ្រោះមហន្តរាយនុយក្លេអ៊ែ​ និងកសាងស្ថិរភាព ហើយបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ វិលត្រឡប់មករកការចរចាវិញដោយមិនបង្អង់យូរ ដើម្បីបង្កើតក្របខ័ណ្ឌថ្មីមួយដែលស្តារឡើងវិញនូវការដាក់ដែនកំណត់ និងកាត់បន្ថយហានិភ័យនុយក្លេអ៊ែ​នៅទូទាំងពិភពលោក។

ទាក់ទិនបញ្ហានេះ រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ខ្លួនបើកទ្វារចំហរង់ចាំស្វាគមន៍ការចរចា ប៉ុន្តែទន្ទឹមនេះខ្លួនក៏នឹងទប់ទល់ការគំរាមកំហែងថ្មីណាមួយយ៉ាងម៉ឺងម៉ាត់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ទីក្រុងមូស្គូ និយាយថា សហរដ្ឋអាម៉េរិក មិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបន្តសន្ធិសញ្ញា New START នេះរយៈពេលមួយឆ្នាំទៀតនៅឡើយទេ៕

ក្រោយពីសន្ធិសញ្ញាកាត់បន្ថយសព្វាវុធជាយុទ្ធសាស្ត្រថ្មី” ហៅហាត់ថា New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងសព្វាវុធនុយក្លេអ៊ែ​រវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី បានផុតសុពលភាពជាផ្លូវការកាលថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ធំហើយនៅពេលនេះ។

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មេ UN ព្រមានគួរឱ្យភ្ញាក់ផ្អើលថា វិបត្តិហិរញ្ញវត្ថុសម្រាប់ខ្លួនជិតកើតឡើងហើយ

លោក អង់តូនីញូ ហ្គោតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងបញ្ជូនសញ្ញាព្រមានថា ស្ថាប័នពិភពលោកកំពូលមួយនេះកំពុងឈ…

តម្លៃ Bitcoin បានដាំក្បាលចុះយ៉ាងខ្លាំង ដែលធ្វើឱ្យតម្លៃទីផ្សាររូបិយប័ណ្ណគ្រីបតូធ្លាក់ចុះជាង២ទ្រីលានដុល្លារ

តម្លៃ Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំជាងគេនៅលើពិភពលោកបានដាំក្បាលចុះយ៉ាងខ្លាំងនៅថ្ងៃទី៥ ខែកុម្ភៈ ចំពេលទំនុកចិត្តលើទីផ្សារកំពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ