ពន្ធ៥០%របស់អាម៉េរិក

ពន្ធ៥០%របស់អាម៉េរិក កំពុងជាន់កអ្នកផលិតសម្លៀកបំពាក់នៅឥណ្ឌា ខណៈអ្នកបញ្ជាទិញកំពុងសម្លឹងរកទីផ្សារផ្សេង


ការដំឡើងពន្ធរហូតដល់៥០%របស់លោក ដូណាល់ ត្រាំ លើការនាំចូលទំនិញរបស់ប្រទេសឥណ្ឌា បានប៉ះពាល់ជាខ្លាំងដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់នៅប្រទេសអាស៊ីខាងត្បូងមួយនេះ ខណៈក្រុមអ្នកបញ្ជាទិញនៅសហរដ្ឋអាម៉េរិកគ្រោងនឹងងាកទៅទីផ្សារក្បែរៗនោះរួមទាំងវៀតណាមផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ពន្ធ៥០%របស់អាម៉េរិក
ដោយ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីខែមេសា បានប្រកាសដាក់ពន្ធ២៦%លើការនាំចូលរបស់ឥណ្ឌា ដែលជាកម្រិតមួយទាបជាងប្រទេសមួយចំនួននៅអាស៊ីដូចជាបង់ក្លាដែស វៀតណាម និងចិនជាដើម ហើយគេរំពឹងថា វានឹងក្លាយជាឱកាសសម្រាប់ឥណ្ឌាក្នុងការពង្រីកទីផ្សារនាំចេញសម្លៀកបំពាក់ ដែលមានតម្លៃប្រមាណ១៦ពាន់លានដុល្លាររបស់ខ្លួន។

ប៉ុន្តែស្ថានភាពបែបនេះបានប្រែប្រួលហើយ ក្រោយទំនាក់ទំនងរវាងក្រុងញូវដែលី និងក្រុងវ៉ាស៊ីនតោនហាក់មានភាពល្អក់កករ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធលើទំនិញរបស់ឥណ្ឌារបស់រហូតដល់៥០%ក្រោយប្រទេសនេះនៅតែរឹងទទឹងទិញប្រេង និងឧស្ម័នពីរុស្ស៊ី ដែលខ្ពស់ជាងកម្រិតពន្ធ២០%របស់បង់ក្លាដែស និងវៀតណាម និង៣០%របស់ចិន។

ការប្រឈមនឹងពន្ធ៥០%នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់នៅឥណ្ឌា ខណៈក្រុមអ្នកបញ្ជាទិញនៅសហរដ្ឋអាម៉េរិកគ្រោងងាកទៅបញ្ជាទិញពីប្រទេសផ្សេង។ យ៉ាងណាមិញ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ Pearl Global ត្រូវបានអតិថិជនរបស់ខ្លួននៅសហរដ្ឋអាម៉េរិកជំរុញឱ្យផ្លាស់ប្តូរទីតាំងចេញពីឥណ្ឌា និងស្នើឱ្យជួយចេញថ្លៃពន្ធជាដើម។ ដើម្បីរំងាប់អារម្មណ៍របស់អតិថិជន ក្រុមហ៊ុននេះបានស្នើឱ្យអ្នកបញ្ជាទិញងាកទៅទិញទំនិញនៅរោងចក្រចំនួន១៧របស់ខ្លួននៅក្នុងប្រទេសបង់ក្លាដែស ឥណ្ឌូនេស៊ី វៀតណាម និងក្វាតេម៉ាឡា ដើម្បីចៀសវាងការយកពន្ធដ៏ច្រើនរបស់អាម៉េរិកលើទំនិញឥណ្ឌា៕
ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ពលរដ្ឋខ្មែរចាកចេញពីថៃកើនដល់ជាង៨០ម៉ឺននាក់ ខណៈអ្នកជំនាញបារម្ភពីកង្វះការងារធ្វើសម្រាប់ពលរដ្ឋទាំងនេះ

ចំនួនពលរដ្ឋខ្មែរចាកចេញពីប្រទេសថៃមកកាន់ស្រុកកំណើតវិញមានការកើនឡើងយ៉ាងគំហុកនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយគិតត្រឹមយប់ថ្ងៃទី៧ ខែសីហា មានពលរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ