ទណ្ឌកម្មលើអ៊ីរ់ង់

អាម៉េរិក និងសម្ព័ន្ធមិត្តបង្ខំឱ្យ UN ដាក់ទណ្ឌកម្មលើអ៊ីរ់ង់ តែចិន និងរុស្ស៊ីជំទាស់


សង្វៀននៅអង្គការសហប្រជាជាតិបានឡើងកម្តៅយ៉ាងខ្លាំង ដោយសារតែសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងផ្នែកការទូតជាមួយរុស្ស៊ី និងចិន ពាក់ព័ន្ធនឹងមហិច្ឆតានុយក្លេអ៊ែរបស់អ៊ីរ៉ង់។ ការប៉ះទង្គិចផ្លូវការទូតនេះកើតឡើងចំពេលដែល ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមរកហេតុផល ដើម្បីមកគាំទ្រសកម្មភាពយោធារបស់ខ្លួន ដែលបានផ្ទុះឡើងកាលពី២សប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ទណ្ឌកម្មលើអ៊ីរ់ង់
ដោយ

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក១៥ប្រទេស ក្រោមការដឹកនាំរបស់សហរដ្ឋអាម៉េរិកជាប្រធានប្តូរវេននៅខែនេះ មានការជជែកគ្នាយ៉ាងផុសផុល និងតានតឹងយ៉ាងខ្លាំង។ ទោះបីជាមានការរារាំងពីមហាអំណាចសេដ្ឋកិច្ច និងយោធាចិន និងរុស្ស៊ី ក៏កិច្ចពិភាក្សាស្តីពីការបង្កើតគណៈកម្មាធិការដើម្បីត្រួតពិនិត្យ និងអនុវត្តទណ្ឌកម្មលើអ៊ីរ៉ង់នៅតែអាចដំណើរការទៅមុខ តាមរយៈសំឡេងគាំទ្រ១១ទល់នឹង២ និងអនុប្បវាទ២សំឡេង។

លោក ម៉ៃ វ៉ល (Mike Waltz) បេសកជនពិសេសសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានចោទប្រកាន់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងថា កំពុងព្យាយាមធ្វើជាខ្នងបង្អែកការពារក្រុងតេអេរ៉ង់ និងរារាំងយន្តការច្បាប់អន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថា រដ្ឋសមាជិកទាំងអស់គួរតែដាក់ទណ្ឌកម្ម ទាំងការហាមឃាត់អាវុធ ការផ្ទេរបច្ចេកវិទ្យាមីស៊ីល និងការបង្កកទ្រព្យសម្បត្តិដែលពាក់ព័ន្ធជាដើម។

ឆ្លើយតបនឹងការចោទប្រកាន់ខាងលើលោក វ៉ាស៊ីលី នេបេនស្យ៉ា (Vasily Nebenzya) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានចោទប្រកាន់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តបកវិញថា បានប្រឌិតរឿងបំភ័យពិភពលោក និងបង្កើតទិដ្ឋភាពភ័យខ្លាចជុំវិញអាវុធនុយក្លេអ៊ែអ៊ីរ៉ង់ ទាំងដែលគ្មានក្នុងរបាយការណ៍របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីធ្វើជាលេសបើកប្រតិបត្តិការយោធាលើអ៊ីរ៉ង់ ដែលធ្វើឱ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាធ្លាក់ក្នុងភ្លើងសង្គ្រាមកាន់តែធ្ងន់ធ្ងរ។

ជាមួយគ្នានេះលោក ហ្វ៊ូ ខុង (Fu Cong) តំណាងប្រទេសចិនបានចាត់ទុកទីក្រុងវ៉ាស៊ីនតោនថា ជាអ្នកញុះញង់ឱ្យកើតមានវិបត្តិ។ ការហៅបែបនេះ ក៏ដោយសារការប្រើប្រាស់កម្លាំងយោធារបស់អាម៉េរិកមកលើអ៊ីរ៉ង់ក្នុងអំឡុងពេលចរចាបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតក្លាយជាអសារបង់។

ដោយឡែកលោក អាមៀរ សាអ៊ីដ អ៊ីរ៉ាវ៉ានី (Amir Saeid Iravani) ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បានអះអាងយ៉ាងម៉ឺងម៉ាត់ថា កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន គឺបម្រើឱ្យសន្តិភាពសុទ្ធសាធ ហើយទីក្រុងតេអេរ៉ង់នឹងមិនចុះញ៉ម ឬទទួលស្គាល់ការប៉ុនប៉ងដាក់ទណ្ឌកម្មណាមួយ ដែលគ្មានយុត្តិធម៌នោះឡើយ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


សាំងឡើងថ្លៃ! ប្តូរមកជិះ Eco EV Van ជាជម្រើសសន្សំសំចៃ និងទំនើប

ក្នុងស្ថានភាពតម្លៃប្រេងឥន្ធនៈកំពុងមាននិន្នាការកើនឡើង ការជ្រើសរើសមធ្យោបាយធ្វើដំណើរដែលសន្សំសំចៃ និងមានប្រសិទ្ធភាពកាន់តែមានសារៈសំខាន់។ ដើម្ប…

អ្នកជំនាញរំពឹងតំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ានឹងក្លាយជាមេដែកជួយស្រូបទាញការវិនិយោគ និងជំរុញទីផ្សារអចលនទ្រព្យ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ដល់ភ្លើងខៀវឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ដ៏ធំមួយទៀត ដែលមានផ្ទៃដីរហូតដល់ជាង៥០០ហិកតា នៅតាមបណ្តោយផ្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ