ជម្លោះពាណិជ្ជកម្ម

មេដឹកនាំអាម៉េរិក និងចិន ត្រូវបានគេរំពឹងថា នឹងជួបគ្នានៅសប្តាហ៍ក្រោយ ដើម្បីបន្ធូរបន្ថយជម្លោះពាណិជ្ជកម្ម


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង គ្រោងនឹងជួបគ្នានៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ នៅប្រទេសកូរ៉េខាងត្បូង។ នៅពេលនេះក្រុមមន្រ្តីអាម៉េរិក និងមន្ត្រីរបស់មហាយក្សចិន កំពុងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីជួបចរចាគ្នាលើបញ្ហាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាថ្មី មុនមេដឹកនាំកំពូលទាំងពីរជួបគ្នាដោយផ្ទាល់នៅប្រទេសកូរ៉េខាងត្បូង។ តើអាម៉េរិក និងចិន អាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាពេលមេដឹកនាំប្រទេសទាំងពីរជួបគ្នានៅសប្តាហ៍ក្រោយទេ?
ជម្លោះពាណិជ្ជកម្ម
ដោយ

មន្ត្រីជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នឹងជួបចរចាគ្នានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីបន្ធូរបន្ថយភាពតានតឹង មុនជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅសប្តាហ៍ក្រោយនៅកូរ៉េខាងត្បូង។ មុនធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជំនាញរបស់ចិន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានប្រាប់ Fox Business ថា យន្តការផ្តល់អាជ្ញាបណ្ណថ្មីរបស់ទីក្រុងប៉េកាំងលើការនាំចេញរ៉ែកម្រមិនអាចទទួលយកបាននោះទេ ព្រោះវាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អាម៉េរិកនោះទេ ថែមទាំងប៉ះពាល់ដល់ពិភពលោកទាំងមូលផងដែរ។

បច្ចុប្បនុ្ន ចិន បានក្តោបក្តាប់ទីផ្សារផ្គត់ផ្គង់រ៉ែកម្ររហូតដល់៧០% នៅលើពិភពលោក និងគ្រប់គ្រងផលិតកម្មរ៉ែកម្រនេះរហូតដល់៨០% ដោយរ៉ែនេះជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់បម្រើឱ្យការផលិតផលិតផលសំខាន់ៗជាច្រើនរាប់ចាប់តាំងពីស្មាតហ្វូនរហូតដល់យន្តហោះចម្បាំង ខណៈអាម៉េរិក ជាទីផ្សារធំបំផុតនៅលើពិភពលោក។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg សម្រាប់ជំនួបនៅប្រទេសកូរ៉េខាងត្បូង លោក ត្រាំ មានបំណងជួបជាមួយលោក ស៊ី ដើម្បីរកចម្លើយពាក់ព័ន្ធការសង្ស័យជាច្រើនរបស់អាម៉េរិក ជុំវិញផលប្រយោជន៍ និងទីផ្សាររបស់អាម៉េរិក សម្រាប់ប្រទេសចិន។ តែយ៉ាងណា លោក ត្រាំ មិនទាន់បានបង្ហាញពីក្តីរំពឹងណាមួយសម្រាប់ជំនួបជាមួយមេដឹកនាំចិននេះនោះទេ។ ប៉ុន្តែលោកមានសុទិដ្ឋិនិយមថា ជំនួបនេះអាចនឹងផ្តោតលើការស្វែងរកដំណោះស្រាយលើការនាំចេញសណ្តែកសៀង រ៉ែកម្រ រហូតដល់រឿងនុយក្លេអ៊ែ​ និងការចរចារកសន្តិភាពនៅអ៊ុយក្រែន និងហ្គាហ្សាជាដើម។

ក្រុមអ្នកវិភាគរំពឹងថា មហាអំណាចកំពូលទាំងពីរនឹងអាចរកឃើញបទឈប់បាញ់ផ្នែកពាណិជ្ជកម្មជាមួយគ្នា ហើយភាគីទាំងពីរអាចរកស្វែងរកកិច្ចព្រមព្រៀងលើរ៉ែកម្រ និងកិច្ចព្រមព្រៀងសំខាន់ៗមួយចំនូនទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ជំនាញការទូតអះអាងថា ថៃ គ្មានជម្រើសអ្វីក្រៅពីទទួលយកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដើម្បីផ្គាប់ចិត្តលោក ត្រាំ នោះទេ

អ្នកការទូតអាស៊ីអាគ្នេយ៍ម្នាក់បាននិយាយថា ប្រទេសថៃ គ្មានជម្រើសក្រៅពីទទួលយកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលគ្រោងនឹងចុះហត្ថលេខានៅទីក្រុងកូឡ…

នៅពេលដែលដួងចិត្តរាប់លានផ្តោតទៅលើបញ្ហាព្រំដែន

មានគ្រាប្រវត្តិសាស្ត្រដែលសាកល្បងស្មារតីនៃប្រជាជាតិទាំងមូល។ ទាំងនេះគឺជាគ្រាទុក្ខលំបាក តែមិនបានធ្វើឱ្យមនុស្សដួលនោះទេ ប៉ុន្តែផ្ទុយទៅវិញ បែរជាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ