វិស័យថាមពល

អ្នកជំនាញព្រមានថា ការវាយប្រហា.ររបស់អាម៉េរិក លើអ៊ីរ៉ង់នឹងជំរុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់


ក្រុមវិនិយោគិនបានព្រមានថា ការវាយប្រហាររបស់អាម៉េរិក លើទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ដ៏គួរឱ្យភ្ញាក់ផ្អើលនឹងធ្វើឱ្យរង្គោះរង្គើដល់ទីផ្សារពិភពលោក ដោយវានឹងជំរុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងជំរុញឱ្យវិនិយោគិនរួសរាន់រកកន្លែងសុវត្ថិភាពសម្រាប់ការវិនិយោគរបស់ពួកគេ ចំពេលមានភាពមិនច្បាស់លាស់ថា តើភាពតានតឹងចុងក្រោយនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកលកម្រិតណា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។
វិស័យថាមពល
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា កងកម្លាំងអាម៉េរិក បានវាយប្រហារលើទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ចំនួន៣កន្លែងដោយជោគជ័យ និងបានព្រមានថា ទីក្រុងតេហេរ៉ង់នឹងរងការវាយប្រហារថែមទៀតប្រសិនបើអ៊ីរ៉ង់មិនព្រមទទួលយកសន្តិភាព។ ការវាយប្រហាររបស់អាម៉េរិកនេះ បានបង្ហាញពីការលូកដៃចូលកាន់តែជ្រៅក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ារបស់អាម៉េរិក ដែលធ្វើឱ្យគេរំពឹងថា ជម្លោះនៅតំបន់នេះនឹងកាន់តែតានតឹងបន្ថែមទៀត។

ក្រុមវិនិយោគិនរំពឹងថា ការវាយប្រហាររបស់អាម៉េរិកនេះនឹងជំរុញឱ្យមានការលក់ភាគហ៊ុនថោកៗ និងជំរុញឱ្យមានការទិញប្រាក់ដុល្លារ និងទ្រព្យសម្បត្តិដែលមានសុវត្ថិភាពផ្សេងទៀត ប៉ុន្តែវានៅតែមានភាពមិនច្បាស់លាស់ពីការវិវត្តនៃជម្លោះនេះ។ ការកើនឡើងជម្លោះអាចជះផលប៉ះពាល់ចម្រុះដល់តម្លៃប្រាក់ដុល្លារអាម៉េរិក ដែលបានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែការព្រួយបារម្ភអំពីការធ្លាក់ចុះឥទ្ធិពលរបស់អាម៉េរិក។ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា ការចូលដៃដោយផ្ទាល់របស់អាម៉េរិក ក្នុងសង្រ្គាមអ៊ីរ៉ង់-អ៊ីស្រាអែលនេះអាចធ្វើឱ្យប្រាក់ដុល្លារទទួលបានអត្ថប្រយោជន៍ដំបូងពីការស្វែងរកសុវត្ថិភាពវិនិយោគ។

ក្រុមអ្នកវិនិយោគបានអះអាងថា ក្តីបារម្ភដ៏សំខាន់សម្រាប់ទីផ្សារនៅពេលនេះ គឺផ្តោតលើផលប៉ះពាល់នៃការវិវត្តនៃជម្លោះនៅមជ្ឈិមបូព៌ា ទៅលើតម្លៃប្រេង និងអតិផរណា។ ការកើនឡើងអតិផរណាអាចបង្អាក់ទំនុកចិត្តអ្នកប្រើប្រាស់ និងកាត់បន្ថយឱកាសនៃការកាត់បន្ថយអត្រាការប្រាក់ក្នុងរយៈពេលខ្លី។

តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេស បានកើនឡើង១៨% ចាប់តាំងពីថ្ងៃទី១០ ខែមិថុនា ដោយឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត៥ខែកន្លងមកនេះ ដោយឡើងដល់ជិត៨០ដុល្លារក្នុងមួយធុងបារ៉ែល៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមេដឹកនាំធំៗលើពិភពលោកមានការប្រតិកម្មបែបណា ក្រោយអាម៉េរិក វាយប្រហារលើអុីរ៉ង់?

ក្រុមមេដឹកនាំប្រទេសធំៗនៅលើពិភពលោកបានចេញមកប្រតិកម្មព្រមៗគ្នា ក្រោយលោក ដូណាល់ ត្រាំ បញ្ជាឱ្យកងកម្លាំងអាម៉េរិក បើកការវាយប្រហារលើទីតាំងនុយក្ល…

ស្របពេលការនាំចេញផលិតផលកាត់ដេរមានកំណើនខ្ពស់ អ្នកជំនាញរំពឹងពលករខ្មែរដែលទើបចាកចេញពីថៃ ជួយបំពេញកម្លាំងពលកម្ម ដែលកំពុងខ្វះខាត

ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនទាន់ប្រាកដប្រជាយ៉ាងណាក្តី តែការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ