វិស័យបច្ចេកវិទ្យា

ក្រុមហ៊ុនអាម៉េរិក Micron ជះលុយជិត១៩ពាន់លានដុល្លារបង្កើតរោងចក្រផលិតបន្ទះឈីបនៅសិង្ហបុរី


ក្រុមហ៊ុនបច្ចេកវិទ្យា Micron Technology ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំមួយរបស់អាម៉េរិក បានប្រកាសនៅថ្ងៃអង្គារ ទី២៧ ខែមករានេះ អំពីផែនការបោះទុនវិនិយោគរបស់ខ្លួនប្រមាណជិត ១៩ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីមួយនៅក្នុងប្រទេសសិង្ហបុរី ខណៈដែលក្រុមហ៊ុននេះកំពុងប្រណាំងប្រជែងគ្នាសម្រុកបង្កើនទិន្នផលផលិត ស្របពេលពិភពលោកកំពុងតែខ្វះខាតបន្ទះឈីបយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
វិស័យបច្ចេកវិទ្យា
ដោយ

ក្រុមហ៊ុនអាម៉េរិក Micron ប្រកាសបោះទុនវិនិយោគប្រមាណជិត ១៩ពាន់លានដុល្លារអាម៉េរិក សាងសង់រោងចក្រផលិតបន្ទះឈីប Memory នៅសិង្ហបុរី។ ដំណឹងនេះបានកើតមានឡើង ស្របពេលមានការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលបានធ្វើឱ្យវិស័យនានារាប់ចាប់ពីគ្រឿងអេឡិចត្រូនិករហូតដល់អ្នកផ្តល់សេវាបច្ចេកវិទ្យា AI កំពុងប្រឈមមុខនឹងកង្វះបន្ទះឈីបអង្គចងចាំ គ្រប់ប្រភេទយ៉ាងខ្លាំង។

ក្រុមហ៊ុន Micron បានចេញសេចក្ដីថ្លែងការណ៍ថា ការវិនិយោគថ្មីដើម្បីសាងសង់រោងចក្រ ផលិតបន្ទះឈីបកម្រិតខ្ពស់ក្នុងរយៈពេល១០ឆ្នាំ ខាងមុខនេះ នឹងជួយឲ្យក្រុមហ៊ុនអាចបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើងសម្រាប់បន្ទះឈីបប្រភេទ NAND ដែលជំរុញដោយសារកំណើននៃបច្ចេកវិទ្យា AI និងកម្មវិធីផ្តោតលើទិន្នន័យ។

ក្រុមហ៊ុន Micron ផលិតបន្ទះឈីបរហូតដល់ទៅ ៩៨% នៃបន្ទះឈីប របស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ជាកន្លែងដែលក្រុមហ៊ុននេះ ក៏កំពុងសាងសង់រោងចក្រវេចខ្ចប់កម្រិតខ្ពស់មួយតម្លៃ ជាង៥ពាន់​៥០០រយលានដុល្លារម៉េរិក សម្រាប់បន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ (HBM) ដែលប្រើក្នុងបន្ទះឈីប AI ដែលគ្រោងនឹងចាប់ផ្តើមផលិតនៅឆ្នាំ២០២៧ ផងដែរ។

ក្រុមអ្នកវិភាគបានលើកឡើងថា កង្វះខាតការផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំអាចអូសបន្លាយពេលរហូតដល់ចុងឆ្នាំ២០២៧ ទោះបីជាក្រុមហ៊ុនផលិតបន្ទះឈីបនេះ និងបណ្ដាក្រុមហ៊ុនគូប្រជែងសំខាន់ៗរបស់ខ្លួនដូចជា ក្រុមហ៊ុន Samsung និងក្រុមហ៊ុន SK Hynix របស់កូរ៉េខាងត្បូង ជាដើម មានគម្រោងបង្កើតខ្សែច្រវាក់ផលិតកម្មថ្មីៗ និងកំពុងជំរុញដើម្បីចាប់ផ្តើមផលិតកម្មឱ្យបានឆាប់រហ័សយ៉ាងណាក្ដី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ទទួលបានវិញ្ញាបនបត្រអនុលោមភាព សម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យសន្តិសុខសម្រាប់អតិថិជនប្រើសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT សម្រាប់ឆ្នាំ 2025

រាជធានីភ្នំពេញ ថ្ងៃទី 23 ខែមករា ឆ្នាំ 2026 ៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដែលបានទទួលវិញ្ញាបនបត្រអនុលោមភាពសម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ