វិស័យពាណិជ្ជកម្ម

ការនាំចេញកប្បាសរបស់អាម៉េរិក ទៅកាន់ចិន ធ្លាក់ចុះ៩០% ខណៈការនាំចេញមកកាន់វៀតណាម កើនជិត៣ដង


ការនាំចេញកប្បាសរបស់សហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសចិន បានដាំក្បាលចុះខ្លាំងរហូតដល់ទៅ៩០% នៅឆមាសទី១ ឆ្នាំ២០២៥ ខណៈដែលខ្សែច្រវាក់ផលិតកម្មសម្លៀកបំពាក់បានប្តូរទិសដៅមកកាន់ប្រទេសវៀតណាម និង ទៅកាន់ប្រទេសផ្សេងទៀតនៅអាស៊ី ហើយទិន្នន័យបង្ហាញថា ការនាំចេញកប្បាសរបស់អាម៉េរិក មកកាន់វៀតណាម បានកើនឡើងជិត៣ដងឯណោះ។
វិស័យពាណិជ្ជកម្ម
ដោយ

ភាពមិនប្រាកដប្រជាផ្នែកពន្ធគយបានរុញច្រានឱ្យក្រុមហ៊ុននានា សម្រុកប្ដូរទីតាំងផលិតកម្មមកកាន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ ហើយក្រុងប៉េកាំង ងាកទៅពឹងផ្អែកលើទីផ្សារប្រេស៊ីល។ នេះបើយោងតាមការចុះផ្សាយបស់សារព័ត៌មានជប៉ុន Nikkei Asia។

ការនាំចេញកប្បាសរបស់អាម៉េរិក ទៅទីផ្សារចិន បានធ្លាក់ចុះស្ទើរតែ ១០០ភាគរយទៅហើយនៅឆមាសទី១ ឆ្នាំនេះ ខណៈដែលការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀតនៅតំបន់អាស៊ីកើនឡើង ជាពិសេសអាម៉េរិក ការនាំចេញកប្បាសមកកាន់ប្រទេសវៀតណាម ក្បែរខាងកម្ពុជា បានកើនឡើងខ្លាំងរហូតដល់ទៅជិត៣ដង ដែលនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរគោលដៅផលិតកម្មសម្លៀកបំពាក់ ដើម្បីគេចពីពន្ធគយបដិការខ្ពស់ ដែលដាក់ដោយសហរដ្ឋអាម៉េរិក។

ការនាំចេញកប្បាសរបស់អាម៉េរិក មកកាន់ទីផ្សារចិន ធ្លាក់ចុះខ្លាំងហៅលែងលឺបែបនេះដោយសារតែលោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើទំនិញចិន រហូតដល់១៤៥% កាលពីអំឡុងខែមេសា ហើយបន្ទាប់មកបានបញ្ចុះមកនៅត្រឹម ៣០ភាគរយ កាលពីអំឡុងខែឧសភា។ ភាពមិនប្រាកដប្រជាជុំវិញកិច្ចចរចាពាណិជ្ជកម្ម រវាងអាម៉េរិក និងចិន បានធ្វើឱ្យការពឹងផ្អែកខ្លាំងលើប្រទេសចិន សម្រាប់ប្រព័ន្ធនៃការផលិតសម្លៀកបំពាក់កាន់តែប្រថុយប្រថាន។

ទន្ទឹមនេះ ការផលិតសម្លៀកបំពាក់សម្រាប់ទីផ្សារសហរដ្ឋអាម៉េរិក កំពុងផ្លាស់ប្តូរទិសដៅពីប្រទេសចិន មកកាន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលកម្លាំងពលកម្មមានតម្លៃថោកជាង​។ និន្នាការនេះ បានបង្កើនល្បឿននៅដើមឆ្នាំ២០២៥ ខណៈដែលភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន និងការព្រួយបារម្ភអំពីពន្ធគយកើនឡើង។ ក្រុមមន្ត្រីអាម៉េរិក នៅតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបណ្ដាក្រុមហ៊ុនចិន ដែលប្រើប្រទេសទី៣ តួយ៉ាងដូចប្រទេសវៀតណាមជាដើម ដើម្បីគេចពន្ធបដិការខ្ពស់ដែលសហរដ្ឋអាម៉េរិក បានដាក់លើទំនិញចិន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកម្ពុជា គួរឆ្លើយតប និងដោះស្រាយបែបណាចំពោះបញ្ហាថៃ ឱ្យពលរដ្ឋខ្មែររុះរើផ្ទះនៅភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ?

ទោះបីកម្ពុជា និងថៃ កំពុងអនុវត្តបទឈប់បាញ់យ៉ាងណាក្ដី តែកងទ័ពថៃ នៅតែគឃ្លើនរំលោភចូលដែនអធិបតេយ្យភាពរបស់ម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី៤ ខែកញ្ញា …

ធនាគារអាម៉េរិក ដ៏ធំល្បីល្បាញ Goldman Sachs ព្យាករថា តម្លៃមាសនឹងហក់ឡើងថ្លៃដល់ ៦ពាន់ដុល្លារក្នុង១តម្លឹង

តម្លៃមាសនៅលើទីផ្សារអន្តរជាតិ គិតត្រឹមរសៀលថ្ងៃទី៤ ខែកញ្ញា នេះ ត្រូវបានជួញដូរក្នុងតម្លៃជាង៤ពាន់២រយដុល្លារក្នុង១តម្លឹង ហើយតម្លៃនេះវាអាចនឹងពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ