ការប្រមូលចំណូលពន្ធគយ

ក្រោមវិធានការពន្ធរបស់លោក ត្រាំ ជួយឱ្យការប្រមូលចំណូលពន្ធគយរបស់អាម៉េរិក កើនឡើងជាង១៤ពាន់លានដុល្លារ


ចាប់តាំងពីដាក់ពន្ធបដិការជាសកលនៅថ្ងៃទី២ ខែមេសា មកដល់ពេលនេះ សហរដ្ឋអាម៉េរិក ប្រមូលចំណូលពន្ធគយបានរហូតដល់ជិត៤៦ពាន់លានដុល្លារ ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងចង់ដោះស្រាយបំណុលដែលមានទំហំរហូតដល់៣៦ទ្រីលានដុល្លាររបស់ខ្លួន។ នេះជាភាពវិជ្ជមានមួយ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា នៅពេលលោក ត្រាំ និយាយពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែច្រើន នោះវិធានការពន្ធបដិការរបស់លោក ក៏កាន់តែច្របូកច្របល់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី។
ការប្រមូលចំណូលពន្ធគយ
ដោយ

តាំងពីដាក់ចេញវិធានការពន្ធគយមកដល់ពេលនេះ រដ្ឋាភិបាលសហព័ន្ធក្រោមការដឹកនាំរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ប្រមូលចំណូលពន្ធគយបានជិត៤៦ពាន់លានដុល្លារ មានការកើនឡើងជាង១៤ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ កំណើនចំណូលពន្ធគយនេះ ត្រូវបានជំរុញដោយការដាក់ពន្ធលើទំនិញចិន ១៤៥% និងពន្ធលើដែកថែប អាលុយមីញ៉ូម រថយន្ត ដែលនាំចូលពីកាណាដា និងម៉ិកស៊ិក២៥%។ ជាមួយនឹងសមិទ្ធផលនេះ រដ្ឋបាលលោក ត្រាំ កំពុងដាក់គោលដៅដោះស្រាយវិបត្តិបំណុលរបស់សហរដ្ឋអាម៉េរិក ដែលមានទំហំប្រមាណ៣៦ទ្រីលានដុល្លារ។

អ្នកវិភាគបានលើកឡើងថា កាលណាលោក ត្រាំ និយាយពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មរបស់អាម៉េរិក នោះរូបភាពពន្ធបដិការនឹងកាន់តែមានភាពច្របូកច្របល់។ លោក ឆាត បោន (Chad Bown) អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា លោកពិតជាពិបាកក្នុងការយល់ពីចំណាត់ការច្បាស់លាស់របស់លោក ត្រាំ លើបញ្ហាពន្ធបដិការ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។

អ្នកវិភាគកត់សម្គាល់ឃើញថា នៅពេលនិយាយពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបញ្ហាពន្ធ លោក ត្រាំ តែងតែពឹងផ្អែកលើឯកសារមួយ ដែលមានចំណងជើងថា The Art of the Deal ដែលគេអាចចាត់ទុកថាជាផែនការមេរបស់លោក ខណៈសេដ្ឋកិច្ចពិភពលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់។

បច្ចុប្បន្នពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើជំនួបពិភាក្សារវាងមន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន លើបញ្ហាសង្រ្គាមពន្ធ១៤៥% ដែលអាម៉េរិក ដាក់លើទំនិញចិន និង១២៥% ដែលចិន ដាក់លើទំនិញសហរដ្ឋអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រសួងទេសចរណ៍ ស្នើឱ្យប្រតិបត្តិករបញ្ចុះថ្លៃសេវាស្នាក់នៅ និងម្ហូបអាហារ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅរដូវកាលបៃតង

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការរដូវកាលបៃតងជំនួសឱ្យពាក្យរដូវកាលថយភ្ញៀវនារដូវវស្សា ចាប់ពីខែមេសា ដល់ខែតុលា ដោយផ្តល់ជូនដល់អ្…

តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ថៃ នៅឆ្នាំនេះ?

មូលនិធិរូបិយវត្តុអន្តរជាតិ ហៅកាត់ថា IMF បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ថៃ ពី២% មកនៅត្រឹម១,៨% នៅឆ្នាំ២០២៥ នេះ។ ការទម្លាក់ការព្យាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ