វិស័យពាណិជ្ជកម្ម

តើជប៉ុន និងហ្វីលីពីន ប្រើសន្លឹកបៀអ្វីខ្លះអន្ទងចិត្តអាម៉េរិក ឱ្យបញ្ចុះពន្ធមកនៅក្រោម២០%?


លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានសម្រេចបញ្ចុះពន្ធគយលើទំនិញនាំចូលពីជប៉ុន និងហ្វីលីពីនមកនៅក្រោម២០% ជាថ្នូរនឹងការឱ្យក្រុមហ៊ុនរបស់ប្រទេសទាំងពីរមកបោះទុនវិនិយោគនៅអាម៉េរិក និងបើកចំហទីផ្សារសម្រាប់ទំនិញ និងក្រុមហ៊ុនរបស់អាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Truth Social ដោយបញ្ជាក់ពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុន ដែលលោកចាត់ទុកថា អាចជាកិច្ចព្រមព្រៀងដ៏ធំបំផុតមួយមិនធ្លាប់មានក៏ថាបាន។ តាមរយៈកិច្ចព្រមព្រៀងនេះ អាម៉េរិក បានកាត់បន្ថយពន្ធបដិការលើទំនិញនាំចូលពីជប៉ុន ពី២៥%មកនៅត្រឹម១៥% ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា តទៅ។

លោក ត្រាំ បានអះអាងថា ការសម្រេចបញ្ចុះពន្ធលើទំនិញជប៉ុននេះ ជាថ្នូរនឹងការយល់ព្រមរបស់ជប៉ុន ក្នុងការបណ្ដាក់ទុនវិនិយោគ៥៥០ពាន់លានដុល្លារនៅសហរដ្ឋអាម៉េរិក តាមការកំណត់របស់លោក ត្រាំ ដែលនឹងធ្វើឱ្យអាម៉េរិក ទទួលបាន៩០%នៃប្រាក់ចំណេញ និងបង្កើតការងាររាប់សែនកន្លែង ហើយនេះប្រហែលជាកិច្ចព្រមព្រៀងដ៏ធំបំផុត ដែលនឹងជួយជប៉ុនក្នុងការបើកចំហពាណិជ្ជកម្មរួមមានរថយន្ត អង្ករ ផលិតផលកសិកម្ម និងទំនិញផ្សេងៗទៀត។

ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុន លោក ដូណាល់ ត្រាំ ក៏បានប្រកាសពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសហ្វីលីពីន ក្រោយជំនួបពិភាក្សាជាមួយនឹងមេដឹកនាំហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស នៅសេតវិមានកាលពីថ្ងៃអង្គារ ផងដែរ។ ក្នុងនោះសហរដ្ឋអាម៉េរិក បានសម្រេចកាត់បន្ថយពន្ធលើទំនិញរបស់ហ្វីលីពីនពី២០% មកនៅត្រឹម១៩% ដែលនឹងចូលជាធរមាននៅដើមខែសីហា ដ៏ខ្លីខាងមុខនេះ។

ជាថ្នូរនឹងការទទួលបានកិច្ចព្រមព្រៀងនេះ លោក ត្រាំ បាននិយាយថា ប្រទេសហ្វីលីពីន បានសម្រេចបើកចំហទីផ្សារជាមួយសហរដ្ឋអាម៉េរិក និងលើកលែងពន្ធលើទំនិញនាំចូលរបស់សហរដ្ឋអាម៉េរិក ហើយប្រទេសទាំងពីរ ក៏នឹងធ្វើការរួមគ្នាសម្រាប់វិស័យយោធាផងដែរ។

ការិយាល័យពាណិជ្ជកម្មអាម៉េរិក បានរាយការណ៍ថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន មានទំហំសរុបប្រមាណ២៣,៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២៤ ក្នុងនោះការនាំចេញរបស់អាម៉េរិក មានទំហំ៩,៣ពាន់លានដុល្លារ និងនាំចូលមកវិញមានទំហំ១៤,២ពាន់លានដុល្លារធ្វើឱ្យមានឱនភាពពាណិជ្ជកម្មចំនួនជិត៥ពាន់លានដុល្លារ មានការកើនឡើងជិត២២% បើធៀបនឹងឆ្នាំ២០២៣៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើនាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ីស៊ីបា អាចនឹងចុះចេញពីតំណែងនៅខែសីហា មែនឬ?

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃពុធ សប្តាហ៍នេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គើរុ អ៊ីស៊ីបា អាចនឹងលាលែងពីតំណែងនៅចុងខែសីហា …

ធនាគារអភិវឌ្ឍន៍អាស៊ីបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗនៅអាស៊ី ដោយសារសម្ពាធពន្ធគយរបស់អាម៉េរិក

ធនាគារអភិវឌ្ឈន៍អាស៊ី (ADB) ដែលជាស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគីដ៏ធំមួយ បានបន្ទាបការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់បណ្តាប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ