វិស័យពាណិជ្ជកម្ម

ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំរបស់អាម៉េរិក Goldman Sachs ព្រមានថា សេដ្ឋកិច្ចអឺរ៉ុបនឹងធ្លាក់ចុះ បើបន្តឱ្យការនាំចេញទំនិញរបស់ចិន ទៅកាន់ប្លុកនេះបន្តកើនឡើង


ក្រុមហ៊ុនហិរញ្ញវត្ថុ និងបណ្តាក់ទុនដ៏ធំរបស់អាម៉េរិក Goldman Sachs បានព្រមានសហភាពអឺរ៉ុបថា ការកើនឡើងការនាំចេញរបស់ប្រទេសចិន ទៅកាន់ទីផ្សារអឺរ៉ុប នឹងគំរាមកំហែងធំដល់សេដ្ឋកិច្ចរបស់ប្លុកមានសមាជិក២៧ប្រទេសនេះ។ អ្នកជំនាញរបស់ក្រុមហ៊ុននេះបានគំរាមអឺរ៉ុបថា បើអឺរ៉ុបនៅតែបណ្តែតបណ្តោយបន្តទៀត នោះផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់ចាយលុយអឺរ៉ូនឹងថយចុះប្រមាណ០,៥% នៅចុងឆ្នាំ២០២៩។
វិស័យពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន Euro News បានរាយការណ៍កាលពីថ្ងៃទី៧ ខែធ្នូ ថា ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំរបស់អាម៉េរិក បានព្រមានពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅអឺរ៉ុប ដូចជា អាល្លឺម៉ង់ អ៊ីតាលី បារាំង និងអេស្ប៉ាញ ដោយសារការកើនឡើងការប្រកួតប្រជែង និងកំណើននាំចេញរបស់ចិន នៅកាន់បណ្តាប្រទេសទាំងនេះ។ សេដ្ឋកិច្ចអឺរ៉ុប អាចនឹងរងទុក្ខដោយសារការប្រកួតប្រជែងពាណិជ្ជកម្មសកលកាន់តែខ្លាំងឡើង ខណៈទីក្រុងប៉េកាំង បន្តជំរុញកំណើននាំចេញ។

លោក ជីអូវ៉ាន់នី ព្យែដូមេនីកូ (Giovanni Pierdomenico) អ្នកសេដ្ឋកិច្ចនៅ Goldman Sachs បាននិយាយថា តំបន់ចាយលុយអឺរ៉ូ ត្រូវបានប៉ះពាល់ដោយសារការផ្គត់ផ្គង់ទំនិញរបស់ចិនមានការកើនឡើង។ កំណើនទំនិញចិន នៅតំបន់អឺរ៉ុប កំពុងគំរាមកំហែងដល់ការពង្រីកឱនភាព​ពាណិជ្ជកម្មទ្វេភាគីរបស់តំបន់ចាយប្រាក់អឺរ៉ូជាមួយចិន និងធ្វើឱ្យការប្រកួតប្រជែងជាអន្តរជាតិរបស់តំបន់អឺរ៉ុប មានការចុះខ្សោយផងដែរ។

អ្នកជំនាញរូបនេះ បាយវាយតម្លៃថា ការកើនឡើងការប្រកួតប្រជែងរបស់ទំនិញចិន នឹងធ្វើឱ្យ GDP របស់អឺរ៉ូថយចុះប្រហែល០,៥% នៅឆ្នាំ២០២៩ ក្នុងនោះអាល្លឺម៉ង់ប្រឈមមុខនឹងការធ្លាក់ចុះ GDP ប្រមាណ០,៩% អ៊ីតាលី០,៦% ចំណែកបារាំង និងអេស្ប៉ាញប្រមាណ០,៤%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញថៃ ជំរុញឱ្យរដ្ឋាភិបាលថៃ និងកម្ពុជា ងាកទៅគោរពកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះ

អ្នកជំនាញរបស់ថៃម្នាក់បានអះអាងថា ប្រទេសថៃ និងកម្ពុជា បានឈានដល់ចំណុចមួយដែលលែងអាចដោះស្រាយជម្លោះតាមយន្តការទ្វេភាគីបានទៀតហើយ ដែលទាមទារឱ្យម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ