វិស័យសេដ្ឋកិច្ច

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនហិរញ្ញវត្ថុ Moody បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំក្រោយ?


ក្រុមហ៊ុន Moody ដែលជាក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងថយចុះមកនៅត្រឹម២,៥% នៅឆ្នាំ២០២៦ មុនងើបឡើងបន្តិចដល់ ២,៦% នៅឆ្នាំ២០២៧។ តាមរយៈការព្យាករនេះ បានបង្ហាញថា កំណើនសេដ្ឋកិច្ចបានថយចុះ៣ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ២០២៤ មក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia។
វិស័យសេដ្ឋកិច្ច
ដោយ

ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអាម៉េរិក Moody បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៦ មកនៅត្រឹម២,៥% មុនកើនឡើងបន្តិចឈានដល់២,៦% នៅឆ្នាំ២០២៧។ ការបន្ទាបការព្យាករនេះ បានបង្ហាញពីការធ្លាក់៣ឆ្នាំជាប់ៗគ្នា ដោយកាលពីឆ្នាំ២០២៤ សេដ្ឋកិច្ចសកលសម្រេចបានកំណើនក្នុងរង្វង់២,៨% និងរំពឹងធ្លាក់ចុះមកនៅត្រឹម២,៧% នៅឆ្នាំ២០២៥។

លោក ស្តេហ្វេន អាងរិក (Stefan Angrick) ប្រធានផ្នែកសេដ្ឋកិច្ចទទួលបន្ទុកទីផ្សារជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់សហរដ្ឋអាម៉េរិកនឹងស្ថិតក្នុងកម្រិតទាបជាង២% ចន្លោះពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧។ ជាមួយគ្នានេះតំបន់អឺរ៉ុប និងអាស៊ី ក៏កំពុងប្រឈមនឹងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចផងដែរ។ការព្យាករបន្ទាបកំណើនសេដ្ឋកិច្ចពិភពលោកនេះ ដោយសារការស្រុតចុះការនាំចេញ ដោយសារតែគោលនយោបាយពន្ធរបស់អាម៉េរិក។ ចំណែកកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងថយចុះមកត្រឹមរង្វង់៤,៥%នៅឆ្នាំ២០២៦ ក្រោយរំពឹងសម្រេចបានក្នុងរង្វង់ ៤,៩%នៅឆ្នាំ២០២៥៕




អត្ថបទបន្ទាប់


តើក្រសួងមហាផ្ទៃ គួររៀបចំច្បាប់ទម្លាប់បែបណា ក្រោយកើតមានករណីអ្នកកាសែតបៀតបៀនជនសង្ស័យជាជនជាតិវៀតណាម?

ក្រោយវីដេអូជនសង្ស័យជានារីវៀតណាម ដែលរងការរំលោភបំពានពាក្យសម្តី និងកាយវិការពីអ្នកកាសែតអនឡាយពីររូបក្នុងអំឡុងបេសកកម្មចុះបង្រ្កាបបទល្មើសរំដោ…

សិង្ហបុរី ម៉ាឡេស៊ី និង១៤ប្រទេសផ្សេងទៀតរួមគ្នាបង្កើតប្លុកសេដ្ឋកិច្ចថ្មីមួយ ដើម្បីលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្ម

ប្រទេសចំនួន១៦ ដែលមានសេដ្ឋកិច្ចខ្នាតតូច និងមធ្យមរួមទាំងបានរួមគ្នាបង្កើតប្លុកសេដ្ឋកិច្ចថ្មីមួយ ដែលមានឈ្មោះថា ភាពជាដៃគូវិនិយោគ និងពាណិជ្ជកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ