បន្ទះសូឡា

អាម៉េរិក ដំឡើងពន្ធខ្ពស់កប់ពពកលើការនាំចូលបន្ទះសូឡាពីប្រទេសចំនួន២នៅអាស៊ាន និងឥណ្ឌា


បន្ទាប់ពីបានដាក់ពន្ធលើប្រទេសអាស៊ានចំនួន៤ កាលពីឆ្នាំ២០២៥ ថ្មីៗនេះសហរដ្ឋអាម៉េរិកបានបន្តពង្រីកវិសាលភាព នៃការរឹតបន្តឹងពាណិជ្ជកម្មលើបន្ទះសូឡាបន្ថែមទៀត។ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសដំឡើងពន្ធនាំចូលបន្ទះសូឡាលើប្រទេសចំនួន៣បន្ថែមទៀត រួមមានឥណ្ឌូនេស៊ី ឡាវ និងឥណ្ឌា ដែលជាប្រភពផ្គត់ផ្គង់ដ៏ធំដល់ទីផ្សារអាម៉េរិក ដើម្បីជួយស្រោចស្រង់ឧស្សាហកម្មក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
បន្ទះសូឡា
ដោយ

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានប្រកាសដំឡើងពន្ធខ្ពស់កប់ពពកលើការនាំចូលបន្ទះសូឡាពីប្រទេសឥណ្ឌូនេស៊ី ឡាវ និងឥណ្ឌា ក្រោយការនាំចូលបន្ទះសូឡាពីប្រទេសទាំងនេះមានការកើនឡើងគួរឱ្យសង្ស័យ។ ក្នុងនោះអាម៉េរិកនឹងដំឡើងពន្ធនាំចូលបន្ទះសូឡាពីឥណ្ឌា រហូតដល់ជាង១២៥% ពីឥណ្ឌូនេស៊ី ជាង១០៤% និងឡាវ ជិត៨១%។ ការនាំចូលបន្ទះសូឡាពីប្រទេសទាំង៣ មកកាន់ទីផ្សារអាម៉េរិក កាលពីឆ្នាំ២០២៥ មានតម្លៃសរុប៤,៥ពាន់លានដុល្លារ។

នេះជាចំណាត់ការថ្មីមួយ ប្រឆាំងនឹងការនាំចូលដ៏ច្រើននូវផលិតផលបន្ទះសូឡា ខណៈកាលពីឆ្នាំ២០២៥ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសដំឡើងពន្ធនាំចូលពីប្រទេសអាស៊ានចំនួន៤រួចមកហើយរួមមាន កម្ពុជា រងពន្ធ៣៤០០% ថៃ ៨០០% វៀតណាម ៥៤២% និងម៉ាឡេស៊ី ជាប់ពន្ធ១៧០%។ ការដាក់ពន្ធខ្ពស់កប់ពពករបស់សហរដ្ឋអាម៉េរិក លើផលិតផលបន្ទះសូឡានេះធ្វើឡើងក្នុងគោលបំណង ដើម្បីការពារ និងលើកកម្ពស់ឧស្សាហកម្មបន្ទះសូឡានៅក្នុងស្រុក។

ក្រោមវិធានការពន្ធដ៏តឹងរ៉ឹងនេះបានធ្វើឱ្យការនាំចេញបន្ទះសូឡារបស់កម្ពុជា ដែលសម្រេចបានជាង៨៣០លានដុល្លារកាលពីឆ្នាំ២០២៤ ធ្លាក់ចុះមកនៅត្រឹម១៨លានដុល្លារនៅឆ្នាំ២០២៥ មានការធ្លាក់ចុះជិត៩៨%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ ប្រាប់សភាថា អាម៉េរិកបានឈានចូលដល់យុគសម័យមាស ខណៈក្ដីបារម្ភអំពីបញ្ហាសេដ្ឋកិច្ចក្នុងស្រុកកំពុងកើនឡើង

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសក្ដែងៗថា សហរដ្ឋអាម៉េរិក បានឈានចូលដល់យុគសម័យមាសហើយ នៅក្នុ…

រ៉ែកម្រនឹងក្លាយជាមូលហេតុចម្បងជំរុញឱ្យកើតមានសង្គ្រាមយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាច

សង្រ្គាមធំៗនៅលើពិភពលោកចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០ រហូតមកដល់បច្ចុប្បន្ននេះ មួយភាគធំបណ្តាលមកពីការចង់ដណ្តើមគ្រប់គ្រងធនធានប្រេង និងឧស្ម័ន។ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ