រុស្ស៊ីកំពុងផ្ដល់ព័ត៌មានសម្ងាត់

ប្រភពច្បាស់ការអាម៉េរិកទម្លាយឱ្យដឹងថា រុស្ស៊ីកំពុងផ្ដល់ព័ត៌មានសម្ងាត់អំពីទីតាំងយោធាអាម៉េរិកនៅមជ្ឈិមបូព៌ាទៅឱ្យអ៊ីរ៉ង់


សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបន្ដរីកធំ និងពិបាកស្មានដល់ ខណៈដែលសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់នៅចុងក្រោយនេះ បានទាល់ចោលការចរចារវាងគ្នា និងបន្ដប្រើកម្លាំងវាយសន្ធប់ ដើម្បីយកឈ្នះរៀងៗខ្លួន។ នៅចំពេលដែលភ្លើងសង្គ្រាមកាន់តែឆេះសន្ធោសន្ធៅ រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា កំពុងផ្ដល់ព័ត៌មានសម្ងាត់អំពីទីតាំងយោធារបស់អាម៉េរិក នៅមជ្ឈិមបូព៌ា ទៅឱ្យអ៊ីរ៉ង់ ដែលនេះជាការជំរុញថ្មីមួយទៀត សម្រាប់ទីក្រុងតេអេរ៉ង់ ក្នុងការវាយប្រហារដោយមីស៊ីល និងយន្ដហោះគ្មានមនុស្សបើក ទៅលើគោលដៅកងទ័ពអាម៉េរិក និងគោលដៅសំខាន់ៗផ្សេង
រុស្ស៊ីកំពុងផ្ដល់ព័ត៌មានសម្ងាត់
ដោយ

ប្រភពដដែលនេះ បានបញ្ជាក់ទៀតថា ជំនួយផ្នែកស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី អាចនឹងជួយអ៊ីរ៉ង់ កំណត់ទីតាំងនាវាចម្បាំង រ៉ាដា ឬប្រព័ន្ធទំនាក់ទំនងផ្សេងទៀតរបស់អាម៉េរិក ប៉ុន្ដែ មិនមានសញ្ញាណាមួយ ដែលបង្ហាញថា ទីក្រុងម៉ូស្គូ កំពុងជួយដឹកនាំការវាយប្រហារដោយមីស៊ីល ឬយន្ដហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នោះទេ។

អ៊ីរ៉ង់បានចាប់ផ្តើមបាញ់ស្រោចមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅលើមូលដ្ឋានទ័ពអាមេរិក និងគោលដៅដែលជាទ្រព្យសម្បត្តិរបស់អាមេរិកផ្សេងទៀត បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកសង្គ្រាមផ្លូវអាកាសប្រឆាំងនឹងរបបនេះ កាលពីថ្ងៃសៅរ៍ទី ២៨ ខែកុម្ភៈ។

សហរដ្ឋអាម៉េរិក ថ្មីៗនេះក៏បានអះអាងថា ប្រទេសអ៊ុយក្រែន ដែលមានបទពិសោធជាង ៤ឆ្នាំនៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ពិសេសជំនាញខាងបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក ក៏នឹងផ្ដល់ជំនួយដល់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ក្នុងការទប់ទល់នឹងការវាយប្រហារដោយដ្រូនពិឃាត សាហ៊ីដ (Shahed) របស់អ៊ីរ៉ង់ផងដែរ។

ខណៈដែលសង្គ្រាមអាម៉េរិក-អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ កំពុងបន្ដឈានដល់ថ្ងៃទី៨នោះ ពន្លឺស្វែងរកការចរចាបទឈប់បាញ់ គឺនៅតែងងឹតសូន្យសុង ដោយសារតែគូជម្លោះ បានបិទទ្វារចរចា និងប្រកាសប្រើកម្លាំងកាន់តែខ្លាំងក្លា ដើម្បីវាយសង្គ្រប់ទៅលើគ្នាទៅវិញទៅមក។

លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ NBC News កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា អ៊ីរ៉ង់មិនបានស្នើឱ្យមានបទឈប់បាញ់ជាមួយអាម៉េរិក និងអ៊ីស្រាអែលនោះឡើយ ហើយថា ទីក្រុងតេអេរ៉ង់មានទំនុកចិត្តខ្ពស់ក្នុងការរង់ចាំស្វាគមន៍ប្រយុទ្ធ ដើម្បីកម្ទេចកងទ័ពថ្មើរជើងអាមេរិក បើសិនជាទីក្រុងវ៉ាស៊ីនតោន ពិតជាបញ្ជូនកងទ័ពទាំងនោះមកមែន។

ដោយឡែក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ វិញ បានប្រកាសក្ដែងៗដែរថា នឹងគ្មានកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់នោះទេ រហូតទាល់តែ អ៊ីរ៉ង់ព្រម “ចុះចាញ់ដោយគ្មានលក្ខខណ្ឌ"។ លោក ត្រាំ បន្ថែមថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងធ្វើការដើម្បី "នាំអ៊ីរ៉ង់ចេញពីមហន្តរាយ" បន្ទាប់ពីការតែងតាំងមេដឹកនាំ "ដែលអាចទទួលយកបាន"។

ពាក់ព័ន្ធនឹងគម្រោងបញ្ជូនកងទ័ពថ្មើរជើងធ្វើសង្គ្រាមនៅអ៊ីរ៉ង់វិញ លោក ត្រាំ បានអះអាងថា គឺជាការខ្ជះខ្ជាយពេលវេលា។ ប៉ុន្ដែ នៅចុងក្រោយនេះ មានប្រភពខ្លះបង្ហើបឱ្យដឹងថា លោកត្រាំ អាចនឹងមិនប្រើកម្លាំងកងទ័ពថ្មើរជើងទ្រង់ទ្រាយធំ ដើម្បីធ្វើសង្គ្រាមនៅអ៊ីរ៉ង់មែន ប៉ុន្ដែ លោកអាចនឹងពិចារណាលើការប្រើប្រាស់កងកម្លាំងថ្មើរជើងជាក្រុមតូច ដើម្បីប្រតិបត្តិការលើគោលដៅយុទ្ធសាស្ត្រជាក់លាក់ណាមួយ នាពេលខាងមុខ៕




អត្ថបទបន្ទាប់


បុគ្គលិកធនាគារ ហត្ថា ជាង ១០០នាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងកម្មវិធី «បរិច្ចាគឈាម សង្គ្រោះជីវិត»

ធនាគារ ហត្ថា កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦ បានចូលរួមឧបត្ថម្ភកម្មវិធី «បរិច្ចាគឈាម សង្គ្រោះជីវិត» ដែលរៀបចំឡើងដោយ សមាគមធនាគារនៃកម្ពុជា…

ហ្វីលីពីនបន្ថយថ្ងៃធ្វើការមកត្រឹម ៤ថ្ងៃក្នុងមួយសប្តាហ៍ ចំពេលតម្លៃប្រេងក្នុងស្រុកហក់ឡើងថ្លៃខ្ពស់

ប្រទេសហ្វីលីពីន ដែលជាប្រទេសខ្វះខាតប្រេងប្រើប្រាស់ជាងគេនៅក្នុងតំបន់ បានបន្ថយពេលវេលាធ្វើការមកនៅត្រឹម ៤ថ្ងៃក្នុងមួយសប្ដាហ៍ ដោយសារតែតម្លៃប្រេងក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ