វិស័យពាណិជ្ជកម្ម

អាម៉េរិក បើកការស៊ើបអង្កេតការអនុវត្តពាណិជ្ជកម្មមិនស្មើភាពគ្នាលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៦ រួមទាំងកម្ពុជា


រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសបើកការស៊ើបអង្កេតថ្មីលើការអនុវត្តពាណិជ្ជកម្មមិនស្មើភាពគ្នាលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៦ រួមទាំងកម្ពុជាផង ដើម្បីដាក់សម្ពាធពន្ធគយឡើងវិញលើប្រទេសទាំងនោះ បន្ទាប់ពីតុលាការកំពូលអាម៉េរិកបានសម្រេចលុបចោលពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី១២ ខែមីនា។
វិស័យពាណិជ្ជកម្ម
ដោយ

សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិតី ដូណាល់ ត្រាំ បានប្រកាសបើកការស៊ើបអង្កេតការអនុវត្តពាណិជ្ជកម្មមិនស្មើភាពគ្នាលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៦ រួមទាំងកម្ពុជា។ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក បានបញ្ជាក់ថា ការស៊ើបអង្កេតនេះនឹងពិនិត្យមើលទៅលើសមត្ថភាពផលិតកម្មច្រើនលើសលប់ក្នុងវិស័យឧស្សាហកម្ម និងកម្លាំងពលកម្មដោយបង្ខំនៅក្នុងប្រទេសជាង៦០។

ការស៊ើបអង្កេតលើសមត្ថភាពផលិតកម្មច្រើនលើសលប់ក្នុងវិស័យឧស្សាហកម្មនឹងផ្ដោតគោលដៅលើប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន១៦ រួមមាន ប្រទេសចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង វៀតណាម ថៃ ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី និងឥណ្ឌូនេស៊ី ជាដើម​។ ការស៊ើបអង្កេតនេះអាចនាំឱ្យមានការដាក់ពន្ធគយថ្មីនៅរដូវក្តៅនេះ។

ក្រុមមន្ត្រីអាម៉េរិក បានលើកឡើងថា ប្រទេសមួយចំនួនអាចផលិតទំនិញច្រើនជាងតម្រូវការជាក់ស្ដែងរបស់ពិភពលោក ដោយសារទទួលបានការឧបត្ថម្ភធន កម្ចីឥណទានការប្រាក់ទាប និងច្បាប់ ស្ដីពី កម្លាំងពលកម្ម ឬបរិស្ថានដែលមានភាពកម្សោយ ឬធូររលុង។ ទន្ទឹមនេះការស៊ើបអង្កេតលើកទី២ នឹងផ្តោតលើការហាមឃាត់ការនាំចូលទំនិញ ដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំ។

រដ្ឋបាលលោក ដូណាល់ ត្រាំ សង្ឃឹមថា នឹងបញ្ចប់ការស៊ើបអង្កេតទាំងនេះឱ្យបានមុនពេលពន្ធគយបណ្តោះអាសន្នផុតសុពលភាពនៅខែកក្កដា ឆ្នាំ២០២៦ ដែលផ្តល់ឱ្យសហរដ្ឋអាម៉េរិក នូវឥទ្ធិពលថ្មីក្នុងការចរចាពាណិជ្ជកម្ម។ ក្រុមមន្ត្រីអាម៉េរិក អះអាងថា លោក ត្រាំ នៅតែប្ដេជ្ញាចិត្តកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក និងការពារផលិតកម្មរបស់អាម៉េរិក ដោយប្រើប្រាស់ពន្ធគយ និងឧបករណ៍ពាណិជ្ជកម្មផ្សេងៗទៀត ប្រសិនបើចាំបាច់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកោះ Kharg ដែលជាមជ្ឈមណ្ឌលប្រេងរបស់អ៊ីរ៉ង់នឹងក្លាយជាគោលដៅវាយប្រហារបន្ទាប់របស់អាម៉េរិក-អ៊ីស្រាអែល ដែរឬទេ?

ក្រុមអ្នកវិភាគអន្តរជាតិ បានលើកឡើងថា កោះ Kharg ដែលជាដីកោះតូចមួយក្នុងឈូងសមុទ្រពែក្ស គឺជាចំណុចយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់ ដោ…

តើសេដ្ឋកិច្ចកម្ពុជានឹងរងការរង្គោះរង្គើខ្លាំងយ៉ាងណា ប្រសិនបើតម្លៃប្រេងហក់ឡើងដល់២០០ដុល្លារក្នុងមួយបារ៉ែលដូចការព្រមានរបស់អ៊ីរ៉ង?

ក្រោយសង្រ្គាមនៅតំបន់ជម្ឈិមបូព៌ាកាន់តែកើនឡើងកម្តៅខ្លាំង អ៊ីរ៉ង់បានព្រមានឱ្យពិភពលោកត្រៀមខ្លួនទទួលយកតម្លៃប្រេង ដែលអាចហក់ឡើងដល់ប្រមាណ២០០ដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ