ជម្លោះព្រំដែន

តើអាម៉េរិកអាចចាត់វិធានការលើថៃបន្ថែមឬយ៉ាងណា ក្រោយថៃទាត់ចោលការអន្តរាគមន៍របស់ខ្លួន?


លទ្ធផលនៃកិច្ចពិភាក្សាតាមទូរសព្ទរវាងមេដឹកនាំអាម៉េរិកលោក ដូណាល់ ត្រាំ ជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃលោក អានុទីន ឆានវីរៈគុល និងមេដឹកនាំកម្ពុជាកាលពីយប់ថ្ងៃទី១២ ខែធ្នូ ដើម្បីស្វែងរកបទឈប់បាញ់រវាងកងកម្លាំងកម្ពុជា និងថៃបានក្លាយជាអសារបង់ ក្រោយយោធាថៃបានបន្តថ្គើនបើកការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃមកលើកម្ពុជានៅមួយបន្ទាប់ពីកិច្ចពិភាក្សា។
ជម្លោះព្រំដែន
ដោយ

ការបន្តបាញ់ប្រហាររបស់យោធាល្មោភសង្គ្រាមថៃនេះ វាក៏ផ្ទុយពីអ្វីដែលលោក ដូណាល់ ត្រាំ បានអះអាងនៅលើបណ្តាញសង្គមក្រោយកិច្ចពិភាក្សាជាមួយមេដឹកនាំទាំងពីរ ដែលថា ភាគីទាំងពីរបានឯកភាពគ្នាបញ្ឈប់ការបាញ់ប្រហារ និងវិលទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់ឡើងវិញ។ បញ្ហានេះបានធ្វើឱ្យមានការចោទជាសំណួរថា តើសហរដ្ឋអាម៉េរិកអាចនឹងចាត់វិធានការអ្វីបន្ថែមទៀតលើប្រទេសថៃ ហើយកម្ពុជា ដែលកំពុងទប់ទល់នឹងការឈ្លានពានរបស់ថៃគួរធ្វើអ្វីបន្តទៀត?

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយមិនទាន់អាចវាយតម្លៃថាតើសហរដ្ឋអាម៉េរិកអាចនឹងចាត់វិធានការអ្វីបន្ថែមទៀតលើប្រទេសល្មោភសង្គ្រាមថៃក្រោយប្រទេសចង់បានទឹកដីខ្មែរមួយនេះទាន់ចោលការអន្តរាគមន៍របស់អាម៉េរិកបាននៅឡើយទេ។ មិនអាចវាយតម្លៃបាន ក៏ដោយសារតែនៅក្នុងលទ្ធផលនៃកិច្ចពិភាក្សានោះមិនមានការចែង ឬកំណត់លក្ខខណ្ឌ ឬការដាក់ទណ្ឌកម្មណាមួយលើប្រទេស ដែលមិនគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនោះទេ ដោយគ្រាន់តែបញ្ជាក់ថា បើប្រទេសណាចង់ធ្វើពាណិជ្ជកម្មជាមួយអាម៉េរិកត្រូវគោរពបទឈប់បាញ់។ សម្រាប់អ្នកជំនាញរូបនេះ លក្ខខណ្ឌនេះទំនងជាមិនអាចដាក់សម្ពាធលើប្រទេសថៃឱ្យគោរពបទឈប់បាញ់នោះទេ។ សម្រាប់កិច្ចបន្តដែលកម្ពុជាគួរធ្វើ អ្នកជំនាញរូបនេះយល់ថា កម្ពុជាគួរបន្តជូនដំណឹង និងរៀបចំឯកសារ និងភស្តុតាងនានាប្តឹងទៅកាន់ស្ថាប័នអន្តរជាតិពាក់ព័ន្ធជុំវិញការឈ្លានពានរបស់ថៃនេះ។

ពាក់ព័ន្ធការទាត់ចោលកិច្ចអន្តរាគមន៍ឱ្យមានបទឈប់បាញ់របស់មេមហាអំណាចផុតលេខអាម៉េរិក ពីសំណាក់ប្រទេសថៃនេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយល់ឃើញថា ប្រទេសថៃ កំពុងលេងល្បែងនយោបាយជាមួយមហាអំណាចផុតលេខសហរដ្ឋអាម៉េរិកតាមរយៈការរៀបចំតួអង្គ និងបង្កើតហេតុការណ៍ផ្សេងៗដូចជាការរំលាយសភាឱ្យមានជារដ្ឋាភិបាលចាំផ្ទះជាដើម ដើម្បីភូតភរកុហកបំភាន់ភ្នែកអន្តរជាតិ និងដើម្បីពង្រីកការឈ្លានពានមកលើកម្ពុជា។ ជាមួយគ្នានេះអ្នកជំនាញរូបនេះស្នើឱ្យកម្ពុជារៀបចំឯកសារ និងភស្តុតាងដាក់ពាក្យទៅស្ថាប័នពាក់ព័ន្ធអន្តរជាតិ ជាពិសេសតុលាការយុត្តិធម៌អន្តរជាតិ និងឧក្រិដ្ឋកម្មអន្តរជាតិ។

ជាមួយគ្នានេះលោកបណ្ឌិត ធួន ស៊ីណាន ប្រធាន B2B Cambodia យល់ឃើញថា នាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន ឆានវីរៈគុល មិនដែលបានបញ្ជាក់ណាមួយពីការព្រមទទួលយកបទឈប់បាញ់ជាមួយកម្ពុជានោះទេ ផ្ទុយទៅវិញរូបគេថែមទាំងបង្ហោះសារថ្គើនអាម៉េរិកថែមទៀតផង។ ពាក់ព័ន្ធនឹងការថ្គើននេះអ្នកជំនាញរូបនេះបានចោទជាសំណួរថា តើអាម៉េរិកពិតជាដាក់សម្ពាធឱ្យថៃទទួលយកបទឈប់បាញ់ឬយ៉ាងណា? ហេតុអ្វីកម្ពុជាមិនហ៊ានប្រើសំណាញ់មេឃបាញ់ទម្លាក់យន្តហោះ F-16 ដោយសាររងសម្ពាធពីអាម៉េរិកឬយ៉ាងណា? សម្រាប់អ្នកជំនាញរូបនេះ

សង្រ្គាមឈ្លានពានរបស់យោធាថៃមកលើនឹងកាន់តែសាហាវជាងនេះ២គុណនឹង១០ដង ប្រសិនបើកម្ពុជានៅតែមិនបង្ហាញសមត្ថភាពពិតរបស់ខ្លួន។ លោកបណ្ឌិតយល់ឃើញថា ក្នុងកាលៈទេសៈនេះកម្ពុជាយកចិត្តទុកដាក់លើបញ្ហាធំៗ៣រួមមានការពង្រីកការផ្សព្វផ្សាយព័ត៌មានទៅអន្តរជាតិ ផ្គត់ផ្គង់ស្បៀងឱ្យកងទ័ពឱ្យបានគ្រប់គ្រាន់ និងបង្ហាញសមត្ថភាពពិតរបស់ខ្លួន កុំបណ្តែតបណ្តោយឱ្យថៃប្រើយន្តហោះចម្បាំងវាយលើកម្ពុជាតាមចិត្ត។

គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ សង្គ្រាមឈ្លានពានទាំងកំរោលរបស់យោធាថៃមកដែនអធិបតេយ្យភាពកម្ពុជាបានឈានដល់ថ្ងៃទី៧ហើយ ដោយនៅក្នុងរយៈពេលយោធាថៃបានបំពានច្បាប់អន្តរជាតិជាច្រើនដូចជាប្រើប្រាស់អាវុធធុនធំ ផ្សែងពុល និងយន្តហោះចម្បាំង F-16 បាញ់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងលើពលរដ្ឋស៊ីវិលជាច្រើនកន្លែង ដែលបានបណ្តាលឱ្យពលរដ្ឋស្លាប់ និងរបួសជាច្រើននាក់ ហើយពលរដ្ឋរាប់ម៉ឺននាក់រត់ភៀសសឹក៕




អត្ថបទបន្ទាប់


តើការបាញ់ប្រហារលើកម្ពុជាតាមផ្លូវទឹក ថៃអាចបំពានច្បាប់ និងប្រឈបញ្ហាអ្វីខ្លះ?

យោធាល្មោភសង្គ្រាមថៃបានពង្រីកសមរភូមិប្រយុទ្ធតាមជើងទឹកជាមួយកម្ពុជាបន្ថែមទៀតហើយ ដោយនៅម៉ោង១២យប់រំលងអធ្រាត្រថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ