ច្រកសមុទ្រហ័រមូស

អាម៉េរិក ដាក់ចេញកញ្ចប់ធានារ៉ាប់រង២០ពាន់លានដុល្លារ ដើម្បីជំរុញឱ្យកប៉ាល់ហ៊ានដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស


ក្រោយនាវាដឹកប្រេងជាបន្តបន្ទាប់រងការវាយប្រហារឆេះជាបន្តបន្ទាប់ពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានធ្វើឱ្យនាវាដឹកប្រេងជាង៣០០គ្រឿង កំពុងជាប់គាំងមិនហ៊ានឆ្លងកាត់ច្រកសមុទ្រហ័រមូស។ វិបត្តិនេះបានរុញច្រានតម្លៃប្រេងសកលឱ្យហក់ឡើងខ្ពស់កប់ពពក។ ឆ្លើយតបនឹងបញ្ហានេះ សហរដ្ឋអាម៉េរិក បានសម្រេចប្រកាសដាក់ចេញកញ្ចប់ធានារ៉ាប់រងពិសេសមួយតម្លៃរហូតដល់២០ពាន់លានដុល្លារ ដើម្បីធានាសុវត្ថិភាព និងស្តារទំនុកចិត្តដល់លំហូរនាវាដឹកប្រេងនៅក្នុងតំបន់ដ៏គ្រោះថ្នាក់មួយនេះ។
ច្រកសមុទ្រហ័រមូស
ដោយ

​​រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ចេញកញ្ចប់ធានារ៉ាប់រងទំហំ២០ពាន់លានដុល្លារ ក្នុងគោលបំណងដោះស្រាយវិបត្តិកកស្ទះការដឹកជញ្ជូនប្រេងនៅច្រកសមុទ្រហ័រមូស ក្រោយកប៉ាល់ដឹកប្រេងជាបន្តបន្ទាប់រងការវាយប្រហារពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់​។ ច្រកសមុទ្រដ៏មានសារសំខាន់នេះ ស្ទើរតែប្រែក្លាយជាច្រកសមុទ្រខ្មោច បន្ទាប់ពីចរាចរណ៍នាវាត្រូវបានកាត់ផ្តាច់ ក្រោយផ្ទុះការវាយប្រហាររវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់​។

សាជីវកម្មអភិវឌ្ឍន៍ហិរញ្ញវត្ថុអន្តរជាតិ សហរដ្ឋអាម៉េរិក បានបញ្ជាក់កាលពីថ្ងៃសុក្រ សប្តាហ៍មុនថា ខ្លួនកំពុងដាក់ចេញនូវធានារ៉ាប់រងហានិភ័យសង្គ្រាមផ្លូវសមុទ្រនៅក្នុងតំបន់ឈូងសមុទ្រ​ពែក្ស។ វិធានការនេះធ្វើឡើងដើម្បីរក្សាស្ថិរភាពពាណិជ្ជកម្ម និងការពារខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលពិភពលោកកុំឱ្យដួលរលំ។ វិធានការនេះនឹងផ្តល់ការធានារ៉ាប់រងការខាតបង់សរុបរហូតដល់២០ពាន់លានដុល្លារ ដោយគ្របដណ្តប់ជាពិសេសសម្រាប់នាវា ដែលត្រូវឆ្លងកាត់តំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីឱ្យក្រុមហ៊ុនដឹកជញ្ជូនហ៊ានបន្តប្រតិបត្តិការ។

លោក ដូណាល់ ត្រាំ ក៏បានបង្ហើបផងដែរថា ក្រៅពីការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ នាវាយោធាអាម៉េរិកអាចនឹងត្រូវដាក់ពង្រាយ ដើម្បីអមដំណើរការពារនាវាដឹកទំនិញដោយផ្ទាល់។ ទោះជាយ៉ាងនេះក្តី ស្ថានភាពជាក់ស្តែងនៅច្រកសមុទ្រនេះនៅតែស្ថិតក្នុងភាពតានតឹង និងជាប់គាំងនៅឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ ព្រមានថា បើវ៉ាស៊ីនតោនមិនយល់ព្រម មេដឹកនាំអ៊ីរ៉ង់ថ្មីនឹងមិនអាចនៅបានយូរឡើយ

ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខប្រកាសក្ដែងៗជាថ្មីថា លោកនឹងប្រើកណ្តាប់ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ