បន្ទះសូឡា

អាម៉េរិក គ្រោងដំឡើងពន្ធរហូតដល់ជាង ៣,៤០០% លើបន្ទះសូឡា ដែលនាំចូលពីប្រទេសចំនួន៤ រួមទាំងប្រទេសកម្ពុជា


ក្រសួងពាណិជ្ជកម្មអាម៉េរិក បានប្រកាសនៅថ្ងៃទី២១ ខែមេសា នេះ ថា សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធខ្ពស់កប់ពពករហូតដល់ជាង ៣,៤០០% លើផលិតផលបន្ទះសូឡា និងឧបករណ៍សូឡា ដែលនាំចូលមកពីប្រទេសចំនួន ៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គោលដៅនៃការដាក់ពន្ធខ្ពស់មិនធ្លាប់មានជាប្រវត្តិសាស្ត្រនេះ នឹងផ្ដោតសំខាន់លើបន្ទះសូឡាដែលផលិតនៅតាមរោងចក្ររបស់ប្រទេសចិន ដែលនេះជាគោលដៅដ៏មុតស្រួចដាក់សម្ពាធពន្ធយ៉ាងធ្ងន់ធ្ងរពីសំណាក់បងធំសេដ្ឋកិច្ចលេខ១លើលោកនេះឯង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
បន្ទះសូឡា
ដោយ

ក្រសួងពាណិជ្ជកម្មអាម៉េរិក បានប្រកាសថា អាម៉េរិកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីដាក់ពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងមិនស្មើភាពគ្នាលើបន្ទះសូឡា និង ឧបករណ៍សូឡា ដែលនាំចូលមកពីប្រទេសកម្ពុជា ថៃ វៀតណាម និងម៉ាឡេស៊ី។ សម្ពាធពន្ធដ៏ក្តៅគគុកនេះ នឹងត្រូវដាក់លើផលិតផលសូឡា ដែលអាម៉េរិករកឃើញថា បានទទួលអត្ថប្រយោជន៍ពីការកំណត់តម្លៃមិនយុត្តិធម៌ដោយក្រុមហ៊ុនបរទេស និងការឧបត្ថម្ភធនអយុត្តិធម៌ដល់ក្រុមហ៊ុនបរទេសដោយរដ្ឋាភិបាលរបស់ពួកគេ។នេះបើតាមទីភ្នាក់ងារសារព័ត៌មានជប៉ុននីកេដដែល។

បើតាមក្រសួងពាណិជ្ជកម្មអាម៉េរិក ការនាំចូលបន្ទះសូឡានឹងប្រឈមមុខនឹងការយកពន្ធខ្ពស់ ដែលប្រែប្រួលទៅតាមប្រទេសនីមួយៗ ពោលគឺអាម៉េរិកគ្រោងនឹងដាក់ពន្ធខ្ពស់រហូតដល់ជាង ៣,៤០០% លើប្រទេសកម្ពុជា, ប្រទេសថៃ ជិត៨០០%, វៀតណាមជាង ៥៤២% និង ប្រទេសម៉ាឡេស៊ី ជិត១៧០%។

ក្រុមហ៊ុនផលិតបន្ទះសូឡាធំៗមួយចំនួន ដូចជាក្រុមហ៊ុន Hounen Solar ក្រុមហ៊ុន Trina Solar Science & Technology និងក្រុមហ៊ុន Jinko Solar Technology កំពុងរងគ្រោះយ៉ាងដំណំដោយសារការដំឡើងពន្ធទាំងនេះ។

រោងចក្រផលិតបន្ទះសូឡារបស់ប្រទេសចិន បានធ្វើប្រតិបត្តិការនៅពាសពេញអាស៊ីអាគ្នេយ៍ដែលបានក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ឧស្សាហកម្មសូឡារបស់អាម៉េរិក នៅក្នុងនិន្នាការមួយ ដែលអាម៉េរិក មើលឃើញថា ជាការប៉ុនប៉ង ដើម្បីគេចពន្ធរបស់អាម៉េរិក លើទំនិញដែលនាំចូលដោយផ្ទាល់ពីប្រទេសចិន។

គណៈកម្មាធិការសម្ព័ន្ធសម្រាប់ពាណិជ្ជកម្មផលិតសូឡារបស់អាម៉េរិក បានចោទក្រុមហ៊ុនចិន ដែលធ្វើប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ថា បានលក់គ្រឿងបន្លាស់សូឡាក្រោមតម្លៃទីផ្សារនៅសហរដ្ឋអាម៉េរិក និងទទួលបានប្រាក់ឧបត្ថម្ភដោយអយុត្តិធម៌ ដែលធ្វើឱ្យបន្ទះសូឡារបស់ អាម៉េរិកមិនអាចប្រកួតប្រជែងបានឡើយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ការនាំចេញអង្កររបស់ថៃ ធ្លាក់ចុះ៣០% នៅត្រីមាសទី១ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះពន្ធគយរបស់លោក ដូណាល់ ត្រាំ

សមាគមអ្នកនាំចេញអង្ករថៃ បានឱ្យដឹងថា ការនាំចេញអង្កររបស់ថៃ ដែលជាប្រទេសនាំចេញអង្ករធំបំផុតទី២ ក្នុងពិភពលោក បានធ្លាក់ចុះរហូតដល់ទៅ៣០% នៅក្នុ…

បុគ្គលិករបស់វិទ្យុអាស៊ីសេរី និង VOA មានក្តីសង្ឃឹមឡើងវិញ ក្រោយចៅក្រមទាត់ចោលការសម្រេចរបស់លោក ត្រាំ

អ្នកសារព័ត៌មាន និងបុគ្គលិករបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាម៉េរិក ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដែលត្រូវបានផ្អាកពីការងារកាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ