អាម៉េរិក

អាម៉េរិក គ្រោងបញ្ជូនកងទ័ពជើងគោក ជើងអាកាស និងជើងទឹករាប់ពាន់នាក់បន្ថែម ដែលធ្វើឱ្យសង្គ្រាមនៅអ៊ីរ៉ង់ បង្កក្តីព្រួយបារម្ភកាន់តែខ្លាំង


ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុងភាពប្រកាសអាសន្នមែនទែនហើយ ខណៈមន្ត្រីជាន់ខ្ពស់អាម៉េរិក និងប្រភពផ្ទៃក្នុងជាច្រើនបានទម្លាយថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណាបញ្ជូនកងទ័ពរាប់ពាន់នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ ការសម្រេចចិត្តនេះកើតឡើងចំពេលដែលកងទ័ពអាម៉េរិក បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ដំណាក់កាលបន្ទាប់ នៃសង្គ្រាម ដែលបានអូសបន្លាយចូលដល់សប្តាហ៍ទី៣ ដែលនឹងផ្តល់ជម្រើសវាយប្រហារកាន់តែទូលំទូលាយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
អាម៉េរិក
ដោយ

លោក ដូណាល់ ត្រាំ គ្រោងបញ្ចូនកងទ័ពរាប់ពាន់នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងនោះអាម៉េរិកគ្រោងប្រើទ័ពអាកាស និងទ័ពជើងទឹកដ៏មហិមា ដើម្បីធានាសុវត្ថិភាពដល់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស ដែលត្រូវបានបិទដោយភាគីអ៊ីរ៉ង់។ ប៉ុន្តែការធានាសុវត្ថិភាពនៅច្រកសមុទ្រដ៏គ្រោះថ្នាក់មួយនេះ អាចនឹងមានការដាក់ពង្រាយទាហានអាម៉េរិកទៅកាន់ឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ផងដែរ។ ជាមួយគ្នានេះ លោក ត្រាំ ក៏កំពុងពិចារណាបញ្ជូនកងទ័ពជើងគោកទៅកាន់កោះខាក (Kharg) ដែលជាមជ្ឈមណ្ឌលកណ្ដាល នៃការនាំចេញប្រេងរបស់អ៊ីរ៉ង់ដល់ទៅ៩០% ដែលជាប្រតិបត្តិការមានភាពប្រឈមខ្ពស់បំផុត ព្រោះអ៊ីរ៉ង់មានសក្ដានុពលក្នុងការវាយប្រហារទៅដល់កោះនេះដោយមីស៊ីល និងយន្តហោះដ្រូន។

ទន្ទឹមនឹងនេះ រដ្ឋបាលលោក ត្រាំ ក៏បានពិភាក្សាអំពីលទ្ធភាព នៃការបញ្ជូនកងកម្លាំងអាម៉េរិក ដើម្បីទៅធានាសុវត្ថិភាពឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ដែលរឿងនេះត្រូវបានអ្នកជំនាញយោធាលើកឡើងថា ជាប្រតិបត្តិការដែលមានភាពស្មុគស្មាញ និងប្រថុយប្រថានខ្ពស់ណាស់ ទោះបីជាប្រើប្រាស់កងកម្លាំងប្រតិបត្តិការពិសេសរបស់អាម៉េរិកក៏ដោយ។

តែយ៉ាងណាមន្ត្រីជាន់ខ្ពស់អាមេរិក និងប្រភពផ្ទៃក្នុងជាច្រើនបានទម្លាយថា ការវាយតម្លៃថា ការបញ្ជូនកងទ័ពជើងគោកចូលទៅក្នុងទឹកដីអ៊ីរ៉ង់ ទំនងជាមិនកើតឡើងក្នុងពេលឆាប់ៗនោះទេ។ មន្ត្រីសេតវិមានថា ខណៈពេលនេះមិនទាន់មានការសម្រេចចិត្តបញ្ជូនកងទ័ពជើងគោកទៅអ៊ីរ៉ង់នៅឡើយទេ ប៉ុន្តែលោក ត្រាំ បានរក្សាទុកជម្រើសទាំងអស់នោះ ដោយលោកនឹងពិចារណាយ៉ាងល្អិតល្អន់។ ដោយឡែកមន្ទីរបញ្ចកោណនៅតែបន្តរក្សាភាពស្ងប់ស្ងាត់ និងបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញផែនការប្រតិបត្តិការយោធាដ៏រសើបនេះឡើយ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមលើកទី៥ ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានច្រើន

ក្រុមហ៊ុន វិវៈ ប៊ុនថាំ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមលើកទី៥ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនផ្ទាល់ ចាប់ពីម៉ោ…

តើសុខភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ពិតជាស្ថិតក្នុងហានិភ័យមែន ឬយ៉ាងណា?

វិស័យហិរញ្ញវត្ថុ និងធនាគារត្រូវបានចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចសកលកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ