អាម៉េរិក ប្រកាសឈរនៅខាងហ្វីលីពីន

អាម៉េរិក ប្រកាសឈរនៅខាងហ្វីលីពីន ក្រោយមានការប៉ះទង្គិចនាវាគ្នានៅសមុទ្រចិន ខាងត្បូង


សហរដ្ឋអាម៉េរិក បានប្រកាសក្តែងៗនៅដើមសប្តាហ៍នេះថា ខ្លួននឹងឈរនៅខាងហ្វីលីពីន ដែលជាសម្ពន្ធមិត្ត បន្ទាប់ពីប្រទេសចិន បានព្រមានហ្វីលីពីន ក្រោយមានការប៉ះទង្គិចនាវាគ្នាកាលពីពេលថ្មីៗ ចំពេលមានភាពតានតឹងចេះតែកើនឡើងនៅតំបន់ជម្លោះក្នុងសមុទ្រចិន ខាងត្បូង។ ក្រោយការប៉ះទង្គិចគ្នានេះ ចិន និងហ្វីលីពីន បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភដែនអធិបតេយ្យរៀងៗខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
អាម៉េរិក ប្រកាសឈរនៅខាងហ្វីលីពីន
ដោយ

នាវារបស់ចិន និងហ្វីលីពីន បានប៉ះទង្គិចគ្នានៅតំបន់ជម្លោះ នៃប្រជុំកោះស្ព្រេតលី (Spratly) នៅសមុទ្រចិន ខាងត្បូង កាលពីថ្ងៃអាទិត្យ ដោយភាគីទាំងពីរបានចោទដាក់គ្នាទៅវិញទៅមកចំពោះការឈ្លានពានចូលក្នុងដែនទឹករបស់ពួកគេរៀងៗខ្លួន។

លោក លីន ជៀន (Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញទីក្រុងម៉ានីល កុំឱ្យតតាំងនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារដែនអធិបតេយ្យ សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន បន្ទាប់ពីមានឧប្បត្តិហេតុប៉ះទង្គិចនាវាគ្នាកើតឡើង ខណៈហ្វីលីពីន បាននិយាយថា ចិន បានដាក់ពង្រាយកាណុងបាញ់ទឹក និងវាយប្រហារលើនាវារបស់ពួកគេ។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក ថូមី ភីហ្គូត (Tommy Pigott) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅដើមសប្តាហ៍នេះ ដោយបានថ្កោលទោសចិន ចំពោះការបើកបុក និងបាញ់ទឹកលើនាវារបស់ហ្វីលីពីន ហើយថា ទីក្រុងវ៉ាស៊ីនតោននឹងឈរនៅខាងសម្ពន្ធមិត្តហ្វីលីពីន ដែលបានប្រឈមមុខនឹងសកម្មភាពដ៏គ្រោះថ្នាក់របស់ចិន ដែលអាចបំផ្លាញដល់ស្ថិរភាពក្នុងតំបន់។

ប្រទេសចិន និងហ្វីលីពីន បានប្រឈមមុខដាក់គ្នាជារឿយៗនៅប៉ុន្មានឆ្នាំចុងក្រោយនៅក្នុង សមុទ្រចិន ខាងត្បូង ដែលជាផ្លូវពាណិជ្ជកម្មយុទ្ធសាស្ត្រជួយសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិ ជាង៣ទ្រីលានដុល្លារ ហើយចិន បានទាមទារគ្រប់គ្រងភាគច្រើននៅក្នុងតំបន់នោះ។ ក្រោយកើតមានភាពតានតឹង លោក លីន ជៀន បានជំរុញហ្វីលីពីនបញ្ឈប់ជាបន្ទាន់នូវការបំពាន និងការបង្កហេតុ។

សហរដ្ឋអាម៉េរិក និយាយថា ការទាមទារទឹកដី និងដែនសមុទ្រដ៏ធំរបស់ចិន នៅសមុទ្រចិន ខាងត្បូង និងសកម្មភាពបង្ខិតបង្ខំកាន់តែខ្លាំងឡើងរបស់ចិន ទៅលើប្រទេសជិតខាងបានបន្តធ្វើឱ្យខូចស្ថិរភាពក្នុងតំបន់ ហើយប៉ះពាល់ដល់ការប្តេជ្ញាចិត្តពីមុនមករបស់ចិន ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


Metfone STARS រដូវកាលទី 2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រដែលមានអ្នកចូលមើល 577 លានដង ដោយកំណត់ឡើងវិញនូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល

ការប្រកួតប្រជែងទេពកោសល្យឌីជីថល Metfone STARS រដូវកាលទី 2 ថ្មីៗនេះបានបញ្ចប់ជាមួយនឹងព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យ ដែលកំណត់ព្រឹត្តិ…

មហាយក្សចិនប្រកាសកំដរអាម៉េរិក ប្រយុទ្ធដល់ទីបញ្ចប់ក្នុងសង្គ្រាមពាណិជ្ជកម្មជុំថ្មី

មហាយក្សចិនបានប្រកាសកំដរអាម៉េរិកប្រយុទ្ធដល់ទីបញ្ចប់ ក្នុងសង្គ្រាមពាណិជ្ជកម្មជុំថ្មី បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ