ទីផ្សាររ៉ែកម្រ

អាម៉េរិក ត្រៀមមូលនិធិរាប់ពាន់លានដុល្លារ ដើម្បីកាត់បន្ថយទំហំក្តោបក្តាប់ទីផ្សាររ៉ែកម្ររបស់ចិន


បច្ចុប្បន្នរ៉ែកម្រសំខាន់ៗ ដែលប្រើប្រាស់សម្រាប់ផលិតកម្មអាវុធ បញ្ញាសិប្បនិម្មិត រថយន្តអគ្គីសនី និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗត្រូវបានគ្រប់គ្រងដោយចិន ប្រមាណជិត៧០% ឯណោះ។ កត្តានេះបានធ្វើឱ្យមានការចោទជាសំណួរថា តើសហរដ្ឋអាម៉េរិក អាចនឹងប្រើប្រាស់កញ្ចប់មូលនិធិ ដែលខ្លួនកំពុងពិភាក្សាដើម្បីដណ្តើមចំណែកគ្រប់គ្រងរ៉ែកម្រពីចិន បាន ឬយ៉ាងណា?
ទីផ្សាររ៉ែកម្រ
ដោយ

សារព័ត៌មាន Financial Times បានរាយការណ៍ថា សហរដ្ឋអាម៉េរិក កំពុងពិភាក្សាលើការរៀបចំកញ្ចប់មូលនិធិតម្លៃរាប់ពាន់លានដុល្លារ សម្រាប់ប្រើប្រាស់លើការរុករ៉ែកម្រ ដើម្បីប្រជែងជាមួយចិន ដែលកំពុងក្ដោបក្ដាប់ធនធានរ៉ែដ៏កម្រនៅលើពិភពលោកប្រមាណ៧០%។ រដ្ឋាភិបាលអាម៉េរិក កំពុងពិភាក្សាអំពីកញ្ចប់មូលនិធិនេះជាមួយក្រុមហ៊ុនវិនិយោគ Orion Resource Partners ដើម្បីពង្រីកការរុករករ៉ែកម្រនៅក្រៅប្រទេស ដើម្បីបំបែកការត្រួតត្រារបស់ចិន លើធនធានរ៉ែសំខាន់ៗ ដែលខ្លួនកំពុងត្រូវការ។

កញ្ចប់មូលនិធិនេះ មានទំហំរាប់ពាន់លានដុល្លារ ដោយនៅដំណាក់កាលដំបូងក្រុមហ៊ុន Orion Resource Partners បានបោះទុនវិនិយោគក្នុងទំហំ៦០០លានដុល្លារ ហើយក្រុមហ៊ុនអាម៉េរិក និងសា្ថប័នពាក់ព័ន្ធត្រូវបានគេរំពឹងថា អាចនឹងទម្លាក់ទុនវិនិយោគជាបន្តបន្ទាប់។

លោកស្រី ហ្រ្គេសេលីន បាស្ការ៉ាន (Gracelin Baskaran) នាយកកម្មវិធីសន្តិសុខរ៉ែ នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា កិច្ចពិភាក្សានេះ បានបង្ហាញថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងព្យាយាមស្វែងរកកញ្ចប់មូលនិធិ ដើម្បីបំពេញមហិច្ឆតាលើការរុករករ៉ែដ៏ទូលំទូលាយរបស់ខ្លួន។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ធនធានរ៉ែកម្រដែលជាតម្រូវការចាំបាច់សម្រាប់ការផលិតសព្វាវុធទំនើបៗ បញ្ញាសិប្បនិម្មិត អាគុយរថយន្តអគ្គិសនី និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ត្រូវបានគ្រប់គ្រងជិត៧០% ដោយប្រទេសចិន។ ពាណិជ្ជករម្នាក់បានលើកឡើងដោយសុំមិនបញ្ចេញអត្តសញ្ញាណថា រ៉ែកម្រ គឺជាកូនសោរដ៏សំខាន់ និងមានទម្ងន់បំផុតរបស់ចិន ក្នុងការចរចាពាណិជ្ជកម្មជាមួយអាម៉េរិក។ ក្រៅពីសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងជប៉ុន សុទ្ធតែត្រូវការធនធានរ៉ែកម្រសម្រាប់បំពេញឱ្យខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មបច្ចេកវិទ្យារបស់ខ្លួន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការសិក្សាមួយបង្ហាញថា ពលរដ្ឋថៃ រាប់លាននាក់ កំពុងរស់ក្រោមបន្ទាត់នៃភាពក្រីក្រ

ការសិក្សាស្រាវជ្រាវមួយដោយអង្គភាពគ្រប់គ្រងកម្មវិធីសម្រាប់ការអភិវឌ្ឍន៍ផ្អែកលើមូលដ្ឋាន (PMU-A) បានបង្ហាញថា នៅត្រឹមឆ្នាំ២០២៣ ប្រជាជនថៃ ប្រមាណ២,៣…

តើការពង្រីកទីក្រុងហូជីមិញ បានបង្ហាញពីបញ្ហាប្រឈមនៃកំណែទម្រង់រដ្ឋឬយ៉ាងណា?

ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលផ្តល់សេវាកម្ម និងហិរញ្ញវត្ថុ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្មដ៏ធំរបស់វៀតណាម បានពង្រីកទំហំរបស់ខ្លួនដ៏គួរឱ្យភ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ