ឆាកនយោបាយថៃ កំពុងរញ្ជួយយ៉ាងខ្លាំងក្រោយរកឃើញភាពមិនប្រក្រតីជាង៥ពាន់ករណីក្នុងការបោះឆ្នោត
សាធារណមតិនៅក្នុងប្រទេសថៃ កំពុងដាក់មន្ទិលសង្ស័យយ៉ាងខ្លាំងជុំវិញអព្យាក្រឹតភាពរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បន្ទាប់ពីកាប្រកាសលទ្ធផលបឋ…
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ចេញពន្ធគយដ៏ចម្រូងចម្រាសកាលពីអំឡុងខែមេសា ឆ្នាំ២០២៥ លើទំនិញដែលនាំចូលទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក រួមជាមួយនឹងពន្ធគយបន្ថែមលើប្រទេសមួយចំនួនធំ។ ខណៈដែលសហរដ្ឋអាម៉េរិក បានកែសម្រួលវិធានការតឹងរ៉ឹងមួយចំនួនអំឡុងពេលចរចាពាណិជ្ជកម្មកន្លងមក ពន្ធគយជាច្រើននៅតែមានសុពលភាព។
តុលាការកំពូលអាម៉េរិក បានបើកសវនាការស្តាប់ការទាញទឡ្ហីករណ៍ ឬការជជែកវែកញែកកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ថា តើលោក ដូណាល់ ត្រាំ មានសិទ្ធិអំណាចផ្នែកច្បាប់ក្នុងការដាក់ពន្ធគយដ៏ចម្រូងចម្រាសបែបបនេះដែរឬទេ?។ តែយ៉ាងណាតុលាការកំពូលអាម៉េរិក មិនទាន់ចេញសេចក្ដីសម្រេចនៅឡើយទេ។ ប្រសិនបើតុលាការកំពូលអាម៉េរិក សម្រេចប្រឆាំងនឹងរដ្ឋបាលលោក ដូណាល់ ត្រាំ នោះរដ្ឋាភិបាលអាម៉េរិក ប្រហែលជាត្រូវសងប្រាក់ពន្ធ ដែលប្រមូលបានត្រលប់ទៅគេវិញ៕
ដោយ: តែម សុខុម