អាម៉េរិកនឹងដកខ្លួនចេញពីអង្គការយូណេស្កូ

អាម៉េរិកនឹងដកខ្លួនចេញពីអង្គការយូណេស្កូ ក្រោមហេតុផលដើម្បីរក្សាផលប្រយោជន៍ជាតិ


ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុ អង្គការសុខភាពពិភពលោក ក៏ដូចជាបិទអង្គការទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រួចមក រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងបន្តដកខ្លួនចេញពីអង្គការយូណេស្កូមួយបន្ថែមទៀត។ ការគ្រោងដកខ្លួនចេញពីអង្គការនេះធ្វើឡើងក្រោមហេតុផល ដើម្បីរក្សាផលប្រយោជន៍ជាតិរបស់អាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
អាម៉េរិកនឹងដកខ្លួនចេញពីអង្គការយូណេស្កូ
ដោយ

សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងបន្តចាកចេញពីអង្គការយូណេស្កូបន្ថែមទៀត ក្រោមហេតុផលទីភ្នាក់ងារវប្បធម៌ និងការអប់រំរបស់អង្គការសហប្រជាជាតិ ដែលមានតួនាទីសំខាន់ក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកហាក់មានភាពលម្អៀងប្រឆាំងនឹងអ៊ីស្រាអែល និងបានចោទថា អង្គការនេះកំពុងលើកកម្ពស់បុព្វហេតុនៃភាពបែកបាក់គ្នា។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោកស្រី តាមមី ប្រ៊ូស (Tammy Bruce) បានលើកឡើងថា ការបន្តចូលរួមជាមួយអង្គការយូណេស្កូ មិនមែនជាផលប្រយោជន៍ជាតិរបស់សហរដ្ឋអាម៉េរិកនោះទេ។

ឆ្លើយតបនឹងការលើកឡើងនេះ អង្គការយូណេស្កូបានចាត់ទុកការចាកចេញរបស់សហរដ្ឋអាម៉េរិក ដែលគ្រោងធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២៦ ជាការសម្រេចចិត្តដ៏គួរឱ្យសោកស្ដាយ តែវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដ្បិតការចាកចេញនេះអាចបង្កផលប៉ះពាល់ដល់ហិរញ្ញវត្ថុក្នុងកម្រិកតិចតួចប៉ុណ្ណោះ។

គួរបញ្ជាក់ថា កន្លងមកប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាឱ្យរដ្ឋបាលរបស់លោកដកខ្លួនចេញពីអង្គការយូណេស្កូម្តងរួចមកហើយកាលពីឆ្នាំ២០១៧ ក្នុងអំឡុងអាណត្តិដំបូងរបស់លោក ប៉ុន្តែក្រោយមកលោក ចូ បៃដិន ក៏បានបន្តឡើងវិញ។

អគ្គនាយកអង្គការយូណេស្កូលោកស្រី អូដ្រេ អាហ្សូឡៃ (Audrey Azoulay) បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដកខ្លួនចេញពីអង្គការយូណេស្កូរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយលោកស្រី បានចាត់ទុកការសម្រេចនេះជាការផ្លាស់ប្តូរផ្ទុយនឹងគោលការណ៍ជាមូលដ្ឋាននៃពហុភាគីនិយម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សហគ្រិនខ្មែរ សហការជាមួយវិទ្យាស្ថាន អភិវឌ្ឍសហគ្រិនភាពនិងបណ្តុះបណ្តាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដើម្បីលើកកម្ពស់សហគ្រិនភាពនៅតំបន់ជនបទ

សហគ្រិនខ្មែរ (KE) នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ បានចុះហត្ថលេខាផ្លូវការលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយវិទ្យាស្ថានអភិវឌ្ឍ សហគ្រិនភាព…

តើវាអាចជាសញ្ញានាំឱ្យកើតមានសង្គ្រាមឬយ៉ាងណា ក្រោយថៃគំរាមដកទូតចេញពីកម្ពុជា?

នាយករដ្ឋមន្ត្រីស្តីទីថៃបានគំរាមថា ខ្លួនអាចនឹងកោះហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ឱ្យវិលចូលប្រទេសថៃ ប្រសិនបើខ្លួនរកឃើញថាកម្ពុជាពិតជាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ