វិស័យដឹកជញ្ជូន

របាំងពាណិជ្ជកម្មរបស់អាម៉េរិកនឹងជំរុញឱ្យទំហំវិស័យដឹកជញ្ជូននៅអាស៊ានកើនឡើងដល់២៥៩ពាន់លានដុល្លារនៅឆ្នាំនេះ


វិស័យភស្តុភាកម្មនៅអាស៊ីអាគ្នេយ៍ដែលមានតម្លៃប្រមាណ២៤៣ពាន់លានដុល្លារនៅក្នុងមួយឆ្នាំអាចនឹងប្រែប្រួលក្រោមឥទ្ធិពលនៃរបាំងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ អ្នកវិភាគបានលើកឡើងថា វិស័យភស្តុភាកម្មពិភពលោកកំពុងរងគ្រោះដោយសារការដំឡើងពន្ធរបស់អាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដូច្នេះក្រុមហ៊ុននានា អាចនឹងស្វែងរកឱកាសបង្កើតមជ្ឈមណ្ឌលផលិតកម្ម និងភស្តុភាកម្មថ្មីនៅអាស៊ីអគ្នេយ៍ ដែលវាជាឱកាសសម្រាប់តំបន់នេះ ជាពិសេសប្រទេសថៃ តែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យដឹកជញ្ជូន
ដោយ

អ្នកវិភាគបានលើកឡើងថា ការដាក់ពន្ធរបស់សហរដ្ឋអាម៉េរិក លើប្រទេសផ្សេងៗ កំពុងជំរុញកំណើនក្រុមហ៊ុនបរទេសឱ្យមកបោះទុនបង្កើតរោងចក្រផលិតផលិតផលផ្សេងៗនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលអាចជួយជំរុញកំណើនដ៏រឹងមាំក្នុងវិស័យភស្តុភារកម្មនៅក្នុងតំបន់នេះ។ ស្ថិតក្នុងស្ថានភាពនេះ អ្នកវិភាគជឿជាក់ថា ប្រទេសថៃ អាចក្លាយជាគោលដៅដ៏មានសក្តានុពលក្នុងការទាញផលប្រយោជន៍ពីនិន្នាការនេះ។

លោក ស៊ុមេត ថានធូវ៉ានិត (Sumate Tanthuwanit) អនុប្រធានសភាពាណិជ្ជកម្មថៃ បាននិយាយថា សេដ្ឋកិច្ចថៃ និងពិភពលោកត្រូវបានគេព្យាករថា នឹងពង្រីកកំណើនរបស់ខ្លួននៅឆ្នាំ២០២៥ នេះ ទោះបីប្រឈមនឹងភាពមិនច្បាស់លាស់ដោយសារវិធានការពាណិជ្ជកម្មការពារនិយមរបស់អាម៉េរិក ក៏ដោយ។ សម្រាប់អ្នកជំនាញរូបនេះ ការដាក់គំនាបពន្ធរបស់អាម៉េរិក និងដាក់ពន្ធសងសឹកពីដៃគូពាណិជ្ជកម្មលើអាម៉េរិកវិញ អាចផ្តល់ទាំងបញ្ហាប្រឈម និងឱកាស។

អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា ក្រោយការដាក់ពន្ធគយខ្ពស់កប់ពពករបស់អាម៉េរិក លើប្រទេសផ្សេងៗ បានជំរុញឱ្យក្រុមហ៊ុនបរទេសនៅតាមបណ្តាប្រទេសដែលរងពន្ធខ្ពស់ស្វែងរកទីតាំងថ្មី ដើម្បីបន្តផលិតកម្មរបស់ខ្លួន ក្នុងនោះតំបន់អស៊ាន ពិសេសប្រទេសថៃ បានក្លាយជាទីតាំងដ៏ទាក់ទាញក្នុងការស្រូបទាញការវិនិយោគផ្ទាល់ពីបរទេសទាំងផ្នែកផលិតកម្ម និងការដឹកជញ្ជូន។ ​លោកបានបន្តថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាននៅពេលនេះ កំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសមត្ថភាពដឹកជញ្ជូនដ៏ឆ្លាតវៃ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាបញ្ញាសិប្បនិម្មិត មនុស្សយន្ត និងបច្ចេកវិទ្យាផ្សេងៗ។

កាលពីឆ្នាំ២០២៤ វិស័យភស្តុភាកម្មនៅតំបន់អាស៊ីអាគ្នេយ៍មានតម្លៃ២៤៣ពាន់លានដុល្លារ ដែលជំរុញឡើងដោយការពង្រីកពាណិជ្ជកម្មអេឡិចត្រូនិក ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគលើបច្ចេកវិទ្យាភ័ស្តុភារឆ្លាតវៃ និងលំហូរទុនពីបរទេស ហើយគេព្យាករថា វិស័យភស្តុភារនៅតំបន់នេះនឹងកើនឡើងដល់ជិត២៥៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ និងកើនដល់ជាង៤៧៦ពាន់លានដុល្លារនៅឆ្នាំ២០៣៤៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារកណ្ដាលទូទាំងពិភពលោកកំពុងបង្កើនការទិញចូលមាស ស្របពេលពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា

ស្របពេលពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជា និងក្រឡាប់ចាក់កាន់តែខ្លាំង ធនាគារកណ្តាលទូទាំងពិភពលោកកំពុងបង្កើនការទិញចូលមាស ដើម្បីធ្វើពិពិធកម្ម…

លោក ពូទីន ស្នើឱ្យមានការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្នើឱ្យមានកិច្ចពិភាក្សាដោយផ្ទាល់ជាមួយអ៊ុយក្រែនដើម្បីស្វែងរកសន្តិភាពយូរអង្វែង និងលុបបំបាត់ឫសគល់នៃស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ