អង្គការ WTO

តំណាងពាណិជ្ជកម្មអាម៉េរិក រិះគន់ WTO ថា បរាជ័យក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មអេឡិចត្រូនិក


អង្គការពាណិជ្ជកម្មពិភពលោក (WTO) ទើបតែបានបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរយៈពេល៤ថ្ងៃនៅប្រទេសកាមេរូន ប៉ុន្តែលទ្ធផលនៃជំនួបនេះត្រូវបានគេមើលឃើញថា ហាក់ដូចជាបរាជ័យគ្មានផ្លែផ្កា។ សហរដ្ឋអាម៉េរិក ដែលជាសមាជិកដ៏មានឥទ្ធិពល បានរិះគន់ចំៗទៅលើកម្សោយរបស់អង្គការ WTO នេះ ក្នុងការសម្របសម្រួល និងដំណោះស្រាយលើបញ្ហាពាណិជ្ជកម្មអេឡិចត្រូនិក ឬ e-commerce ដែលកំពុងមានសារសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចសកល។
អង្គការ WTO
ដោយ

លោក ជេមីសុន ហ្គៀ (Jamieson Greer) តំណាងពាណិជ្ជកម្មអាម៉េរិក បានលើកឡើងថា តួនាទីរបស់ស្ថាប័នអន្តរជាតិ មួយនេះ កាន់តែមានកម្រិត ខណៈដែលប្រទេសជាសមាជិកមិនអាចឈានដល់កិច្ចព្រមព្រៀងលើការពន្យារពេលការកំណត់កាតព្វកិច្ចពន្ធគយសម្រាប់វិស័យពាណិជ្ជកម្មឌីជីថល។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើ ស្ថាប័ន WTO នៅតែបន្តបរាជ័យបែបនេះ ទីក្រុងវ៉ាស៊ីនតោននឹងងាកទៅរកការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជំនួសវិញ ជាមួយបណ្ដាប្រទេសដែលមានទស្សនវិស័យសេដ្ឋកិច្ចស្រដៀងគ្នា។

លោក មីសុន បានបញ្ជាក់ថា លោកតែងតែមានមន្ទិលចំពោះតម្លៃរបស់ស្ថាប័ន WTO ហើយកិច្ចប្រជុំលើកនេះបានបញ្ជាក់កាន់តែច្បាស់ថា អង្គការនេះ​កំពុងបាត់បង់សមត្ថភាពក្នុងការដាក់ចេញនូវគោលនយោ​បាយពាណិជ្ជកម្មស​កលសម្រាប់ពេ​ល​អនាគត។​

គួរបញ្ជាក់ថា នៅក្នុងជំនួបរយៈពេល៤ថ្ងៃកន្លងមកនេះ WTO នៅតែមិនអាចបំបែកភាពជាប់គាំង ដែលអូសបន្លាយតាំងពីឆ្នាំ១៩៩៨ ពាក់ព័ន្ធនឹងការកំណត់ពន្ធលើប្រតិបត្តិការពាណិជ្ជកម្មឌីជីថលឆ្លងព្រំដែន, ការយកពន្ធលើការទាញយកឯកសារឌីជីថល និងប្រតិបត្តិការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណិត។

ការបរាជ័យនេះបានធ្វើឱ្យគេមើលឃើញថា វិធានពាណិជ្ជកម្មសកលកំពុងដើរយឺតជាងការវិវត្ត នៃបច្ចេកវិទ្យាដែលអាចនាំឱ្យប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗចាប់ផ្តើមបង្កើតច្បាប់ទម្លាប់ដោយឡែកពីគ្នាជំនួសឱ្យយន្តការសកលរបស់ស្ថាប័ន WTO៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងផ្ដល់ឱកាសមាសដល់អូស្ត្រាលីក្នុងការនាំចេញឧស្ម័នធម្មជាតិរាវ LNG

សង្គ្រាមនៅអ៊ីរ៉ង់ ដែលកំពុងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ន ដែលជំរុញឱ្យប្រទេសនានា ជា…

IMF ព្រមានថា សង្គ្រាមអ៊ីរ៉ង់នឹងធ្វើឱ្យតម្លៃទំនិញហក់ឡើងទូទាំងពិភពលោក និងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានធ្ងន់ៗថា សង្គ្រាមរបស់សហរដ្ឋអាម៉េរិក រួមដៃជាមួយអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ នឹងធ្វើឱ្យតម្លៃទំនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ