វិស័យថាមពល

ធនធានរ៉ែប្រេងរបស់វេណេស៊ុយអេឡាក្លាយជាសមរភូមិប្រកួតប្រជែងរវាងអាម៉េរិក និងចិន


ចាប់តាំងពីសហរដ្ឋអាម៉េរិក ចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) មក លោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតថា ក្រុមហ៊ុនប្រេងធំៗរបស់អាម៉េរិកនឹងជួយកសាងឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡាឡើងវិញ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ហើយពេលនេះធនធានរ៉ែប្រេងរបស់វេណេស៊ុយអេឡា បានក្លាយជាសមរភូមិថ្មីនៃការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន។
វិស័យថាមពល
ដោយ

ចាប់តាំងពីសហរដ្ឋអាម៉េរិក ចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) មក លោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតថា ក្រុមហ៊ុនប្រេងធំៗរបស់អាម៉េរិកនឹងជួយកសាងឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡាឡើងវិញ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ហើយពេលនេះធនធានរ៉ែប្រេងរបស់វេណេស៊ុយអេឡា បានក្លាយជាសមរភូមិថ្មីនៃការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ មានកត្តាសំខាន់៤ ដែលក្រុមអ្នកជំនាញអន្តរជាតិ កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ តើកត្តាទាំងនោះមានអ្វីខ្លះ?

ក្រោយប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro ត្រូវបានទាហានអាម៉េរិក ចាប់ខ្លួន ពេលនេះធនធានរ៉ែប្រេងរបស់វេណេស៊ុយអេឡា ក្លាយជាសមរភូមិថ្មីនៃការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន។ មេដឹកនាំអាម៉េរិក លោក ដូណាល់ ត្រាំ បានចាត់ទុកការជួយកសាងឧស្សាហកម្មប្រេង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតរបស់វេណេស៊ុយអេឡាឡើងវិញថា ជាផ្នែកមួយនៃតួនាទីរបស់អាម៉េរិក ក្នុងការគ្រប់គ្រងវិស័យថាមពលរបស់វេណេស៊ុយអេឡា។ ចំណាត់ការរបស់អាម៉េរិកនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់អាស៊ីផងដែរ ជាពិសេសចិន ដែលជាអ្នកទិញប្រេងឆៅរបស់វេណេស៊ុយអេឡាធំជាងគេនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំណាត់ការរបស់សហរដ្ឋអាម៉េរិក ត្រូវបានព្យាករថា នឹងប៉ះពាល់ការចរាចរប្រេងរបស់វេណេស៊ុយអេឡា ទៅកាន់ទីផ្សារប្រេងពិភពលោក និងអាចផ្លាស់ប្តូររំហូរថាមពល និងទំនាក់ទំនងពាណិជ្ជកម្មផងដែរ។

បច្ចុប្បន្នក្រុមអ្នកជំនាញអន្តរជាតិ កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើកត្តាសំខាន់ៗចំនួន៤រួមមានដូចខាងក្រោម៖

ទី១៖ ប្រេងបម្រុងមានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែផលិតកម្មទាប

ប្រទេសវេណេស៊ុយអេឡាមានធនធានប្រេងបម្រុងច្រើនជាងគេបំផុតក្នុងពិភពលោក ប៉ុន្តែគ្រប់គ្រងមិនបានល្អ និងការវិនិយោគមិនគ្រប់គ្រាន់អស់រយៈពេលជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យខ្លួនផលិតប្រេងបានកាន់តែតិចជាងមុនឆ្ងាយ។ បច្ចុប្បន្នវេណេស៊ុយអេឡា អាចផលិតប្រេងបានត្រឹមតែប្រមាណ ៩០ម៉ឺនបារ៉ែលប៉ុណ្ណោះក្នុង១ថ្ងៃ ដោយធ្លាក់ចុះពីប្រមាណ៣លានបារ៉ែលនៅចុងទសវត្សរ៍ឆ្នាំ១៩៩០។ ទណ្ឌកម្មដែលសហរដ្ឋអាម៉េរិកដាក់លើវេណេស៊ុយអេឡាចាប់តាំងពីឆ្នាំ២០១៩ និងការបិទខ្ទប់ដោយកងទ័ពជើងទឹកអាម៉េរិកកាលពីពេលថ្មីៗនេះបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញប្រេងរបស់វេណេស៊ុយអេឡា កាន់តែខ្លាំងបន្ថែមទៀត។

ទី២៖ ប្រទេសចិនជាអ្នកទិញប្រេងបស់វេណេស៊ុយអេឡាច្រើនជាងគេបំផុត

ចាប់តាំងពីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកបានកាត់ផ្តាច់ការនាំចូលប្រេងទៅកាន់សហរដ្ឋអាម៉េរិក ប្រទេសចិនបានក្លាយជាម៉ូយទិញប្រេងធំជាងគេរបស់វេណេស៊ុយអេឡា។ ចិនបានទិញប្រេងរបស់វេណេស៊ុយអេឡារហូតដល់ទៅប្រមាណ៣៩៥,០០០បារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំមុន ឬស្មើប្រហែល ៤% នៃការនាំចូលប្រេងសរុបរបស់ខ្លួន។ ទន្ទឹមនេះ ប្រទេសឥណ្ឌា ក៏ទិញប្រេងរបស់វេណេស៊ុយអេឡា ដែរ ប៉ុន្តែក្នុងបរិមាណតិចជាង និងកំពុងធ្លាក់ចុះ។

ទី៣៖ ចំណាត់ការរបស់សហរដ្ឋអាម៉េរិកគំរាមកំហែងដល់កិច្ចព្រមព្រៀងប្រេងរបស់ប្រទេសចិន

សហរដ្ឋអាម៉េរិក ប្រកាសថា ខ្លួននឹងមិនអនុញ្ញាតឱ្យគូប្រជែងរបស់ខ្លួនដូចជាប្រទេសចិន រុស្ស៊ី ឬអ៊ីរ៉ង់ គ្រប់គ្រងឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡាជាដាច់ខាត។ ប្រទេសចិនបានប្រើប្រាស់កិច្ចព្រមព្រៀងប្រេងជាថ្នូរនឹងកម្ចីឥទណទានដល់វេណេស៊ុយអេឡាជាយូរមកហើយ ដែលនេះមានន័យថា វេណេស៊ុយអេឡា ត្រូវទូទាត់សងបំណុលចិន ដោយប្រើប្រេងឆៅ។ អន្តរាគមន៍របស់សហរដ្ឋអាម៉េរិក អាចបង្ខំឱ្យកិច្ចព្រមព្រៀងទាំងនេះត្រូវចរចាឡើងវិញ ឬរាំងស្ទះ។ ហើយជាលទ្ធផលវានឹងក្លាយជាមេរៀនសម្រាប់ការវិនិយោគរបស់ចិន នៅទូទាំងពិភពលោក។

ទី៤៖ ការកសាងវិស័យប្រេងរបស់វេណេស៊ុយអេឡាឡើងវិញនឹងត្រូវការទុនវិនិយោគយ៉ាងសម្បើម

ចាប់តាំងពីសហរដ្ឋអាម៉េរិក ចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) មក លោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតថា ក្រុមហ៊ុនប្រេងធំៗរបស់អាម៉េរិកនឹងជួយកសាងឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡាឡើងវិញ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ហើយពេលនេះធនធានរ៉ែប្រេងរបស់វេណេស៊ុយអេឡា បានក្លាយជាសមរភូមិថ្មីនៃការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ មានកត្តាសំខាន់៤ ដែលក្រុមអ្នកជំនាញអន្តរជាតិ កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ តើកត្តាទាំងនោះមានអ្វីខ្លះ?រស្តារ និងពង្រីកផលិតកម្មប្រេងនឹងត្រូវការការវិនិយោគយ៉ាងសម្បើម។ ក្រុមអ្នកវិភាគប៉ាន់ប្រមាណថា ការវិនិយោគក្នុងទំហំជាង៥០ពាន់លានដុល្លារគ្រាន់តែអាចរក្សាទិន្នផលប្រេងបច្ចុប្បន្នប៉ុណ្ណោះ ហើយត្រូវការការវិនិយោគក្នុងទំហំរហូតដល់ចន្លោះពី៨ទៅ៩ពាន់លានដុល្លារក្នុងមួយឆ្នាំរយៈពេលរាប់ទសវត្សរ៍ ទម្រាំអាចស្ដារទំហំផលិតកម្មខ្ពស់ឱ្យស្មើកម្រិតកាលពីអតីតកាល។ ក្រុមហ៊ុនជាច្រើននៅតែមានការប្រុងប្រយ័ត្នដោយសារតែហានិភ័យនយោបាយ និងថ្លៃដើមខ្ពស់នៃការចម្រាញ់ប្រេងឆៅមានទម្ងន់ធ្ងន់របស់វេណេស៊ុយអេឡា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញស្នើរដ្ឋាភិបាលកម្ពុជា ពន្លឿននីតិវិធីប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ

អ្នកតាមដានស្ថានការណ៍សង្គម និងអ្នកច្បាប់ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿននីតិវិធីប្ដឹងមេដឹកនាំថៃ ទៅកាន់អង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌…

លោក ត្រាំ ថា វេណាស៊ុយអេឡា នឹងនាំចេញប្រេងតម្លៃ ២ពាន់លានដុល្លារ មកសហរដ្ឋអាម៉េរិក

ខណៈមាត់ប្រឹងប្រកែកថា ការវាយប្រហារចាប់ខ្លួនប្រធានាធិបតី វេណាស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ា មិនពាក់ព័ន្ធនឹងរឿងផលប្រយោជន៍ប្រេងក៏ដោយចុះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ