ឧស្សាហកម្មថៃ

វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងគំរាមកំហែងឧស្សាហកម្មថៃ ខណៈវិស័យទេសចរណ៍ស្នើសុំកញ្ចប់សង្គ្រោះ៤២៧លានដុល្លារ


សង្គ្រាមនៅអ៊ីរ៉ង់កំពុងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ប្រទេសថៃ រហូតដល់ការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មថៃបានចេញមុខព្រមានថា ប្រសិនបើតម្លៃប្រេងឆៅហក់ឡើងលើសពី១០០ដុល្លារក្នុងមួយបារ៉ែល នោះវិស័យឧស្សាហកម្ម និងទេសចរណ៍ ដែលជាសរស្តម្ភសេដ្ឋកិច្ចជាតិ នឹងរងគ្រោះកាន់តែធ្ងន់ធ្ងរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បច្ចុប្បន្នវិស័យឧស្សាហកម្មថៃ កំពុងប្រឈមនឹងការខាតបង់ប្រមាណ៣៦៦លានដុល្លារ រីឯផ្នែកទេសចរណ៍វិញកំពុងស្វែងរកកញ្ចប់ជំនួយសង្គ្រោះរហូតដល់៤២៧លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិថាមពល។
ឧស្សាហកម្មថៃ
ដោយ

ស្របពេលដែលអណ្តាតភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះខ្លាំងលោក ស៊ូផាគិត ប៊ុនស៊ីរី (Supakit Boonsiri) អគ្គនាយកការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មថៃបានគូសបញ្ជាក់ថា ហានិភ័យ នៃការបិទច្រកសមុទ្រ Hormuz គឺជាចំណុចស្លាប់រស់ ដែលនឹងធ្វើឱ្យតម្លៃប្រេង តម្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងទំនិញសកលហក់ឡើងខ្ពស់។

តាមការព្យាករណ៍ ប្រសិនបើតម្លៃប្រេងឆៅកើនឡើងពីចន្លោះ៦០ទៅ៧០ដុល្លារទៅដល់១០០ទៅ១០៥ ដុល្លារក្នុងមួយបារ៉ែល នោះទិន្នផលឧស្សាហកម្មថៃនឹងធ្លាក់ចុះ០,១៥% ឬស្មើនឹងការបាត់បង់ទឹកប្រាក់ប្រមាណ៣៦៦លានដុល្លារ។ ក្នុងនោះវិស័យដែលរងគ្រោះខ្លាំងជាងគេរួមមានឧស្សាហកម្មស៊ីម៉ងត៍ និងបេតុង, ឧស្សាហកម្មកញ្ចក់, សេរ៉ាមិច និងក្បឿង និងវាយនភណ្ឌ ក្រដាស និងថាមពល។

ដោយឡែកវិស័យទេសចរណ៍ ក៏កំពុងស្ថិតក្នុងស្ថានភាពដុនដាបផងដែរ ក្នុងនោះសហព័ន្ធសមាគមទេសចរណ៍ថៃបានជួបពិភាក្សាជាមួយអាជ្ញាធរទេសចរណ៍ ដើម្បីស្នើសុំកញ្ចប់ថវិកាឧបត្ថម្ភចំនួន៤២៧ លានដុល្លារ ក្នុងគោលបំណងរក្សាស្ថិរភាពការងារ និងសេវាកម្មកម្សាន្ត ខណៈដែលតម្លៃប្រេងឡើងថ្លៃបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងលំហូរ នៃអ្នកធ្វើដំណើរអន្តរជាតិ។ វិធានការនេះ ត្រូវបានចាត់ទុកថា ជា ខែលការពារសេដ្ឋកិច្ចថៃ ក្នុងអំឡុងពេលដែលវិបត្តិថាមពលសកលកំពុងអូសបន្លាយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ ព្រមានវាយកម្ទេចរោងចក្រថាមពលអ៊ីរ៉ង់ឱ្យក្លាយជាផេះផង់ បើមិនបើកច្រកសមុទ្រហ័រម៉ូសក្នុងរយៈពេល៤៨ម៉ោង

ពិភពលោកកំពុងតាមដានយ៉ាងដិតដល់ ក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារព្រមានយ៉ាងដាច់អហង្ការជាថ្មីកាលពីថ្ងៃទី២១ មីនា ដោយ…

គណៈកម្មាធិការព្រឹទ្ធសភាថៃ ត្រៀមបោះឆ្នោតលុបចោល MoU ឆ្នាំ២០០០ ជាមួយកម្ពុជា

ភាពចម្រូងចម្រាសរឿងព្រំដែនរវាងថៃ និងកម្ពុជា កំពុងឈានដល់ដំណាក់កាលតានតឹងថ្មីមួយ ដោយគណៈកម្មាធិការព្រឹទ្ធសភាថៃ នឹងបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ