អ្នកសារព័ត៌មាន

អ្នកកាសែតជើងចាស់ជនជាតិថៃម្នាក់ប្រដៅអ្នកកាសែតថៃទាំងឡាយថា តើគួរធ្វើជាអ្នកជំរុញសង្គ្រាម ឬធ្វើជាចង្កៀងបំភ្លឺផ្លូវឆ្ពោះទៅរកដំណោះស្រាយ?


អ្នកកាសែតជើងចាស់ជនជាតិថៃម្នាក់ប្រដៅអ្នកកាសែតថៃទាំងឡាយថា តើគួរធ្វើជាអ្នកជំរុញសង្គ្រាម ឬធ្វើជាចង្កៀងបំភ្លឺផ្លូវឆ្ពោះទៅរកដំណោះស្រាយ? លោក ប្រាវីត រោចាណាក់ភ្រឹក អ្នកសារព័ត៌មានជើងចាស់មួយរូបរបស់ថៃបានលើកឡើងដ៏គួរឱ្យភ្ញាក់ផ្អើលថា សារព័ត៌មានរបស់ថៃទាំងឡាយគួរតែចេះសម្រេចចិត្តឱ្យបានត្រឹមត្រូវ ថាតើចង់ធ្វើជាអ្នកសាទរជាមួយសង្គ្រាម ចង់បានចង់ឃើញសង្គ្រាម ឬក៏ចង់ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងការពិត និងជាចង្កៀងបំភ្លឺផ្លូវឆ្ពោះទៅរកដំណោះស្រាយយ៉ាងសន្តិភាព ដើម្បីឱ្យមានការរងគ្រោះតិចបំផុត ស្លាប់មនុស្សតិចបំផុត និងខូចខាតតិចបំផុតនោះ?
អ្នកសារព័ត៌មាន
ដោយ

អ្នកកាសែតថៃជើងចាស់រូបនេះបាននិយាយថា ការធ្វើសង្គ្រាមនាពេលបច្ចុប្បន្ននេះ មិនមែនជាសង្គ្រាម ដែលប្រយុទ្ធតតាំងគ្នាដោយអាវុធតែម្យ៉ាងប៉ុណ្ណោះទេ តែវាជាសង្គ្រាម ដែលត្រូវយកឈ្នះលើការមើលឃើញ និងការយល់ឃើញរបស់អន្តរជាតិ នេះគឺជាគោលដៅសំខាន់ មិនមែនជាការប្រយុទ្ធ ដើម្បីឱ្យភាគីណាមួយស្លាប់ច្រើននោះទេ។

លោកប្រាវីតបន្តថា បើសម្លឹងមើលលើស្ថានការណ៍អន្តរជាតិ ឬអ្នកតាមដានព័ត៌មាននៅបរទេសវិញ ការខូចខាតទ្រព្យសម្បត្តិ ឬការបាត់បង់ជីវិតរបស់ប្រជាជនស្លូតត្រង់ គឺជារឿងធំណាស់ ដូច្នេះក្នុងការធ្វើសង្គ្រាម ទាហានគួរតែចៀសវាង និងប្រយ័ត្នប្រយែងបំផុតកុំឱ្យមានការខូចខាត និងបាត់បង់អាយុជីវិតប្រជាពលរដ្ឋស៊ីវិលច្រើនពេក។

លោកបានលើកឡើងថា បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជាដែលបានបញ្ជាក់ថា មានប្រជាជនស្លូតត្រង់បានស្លាប់ និងរងរបួសច្រើនដូចក្នុងរបាយការណ៍មែននោះ សបញ្ជាក់ថា កងទ័ពថៃបានបាញ់ផ្ដេសផ្ដាស់ប៉ាតណាប៉ាតណី គ្មានដឹងទិសតំបន់ ដែលរឿងនេះត្រូវតែមានការស៊ើបសួរឡើងវិញ។លោកសង្ឃឹមថា ខាងកងទ័ពថៃនឹងមានចម្លើយអំពីរឿងនេះ។

លោកបានសង្កត់ធ្ងន់ថា វាប្រៀបដូចសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនដូច្នោះដែរ ទោះជារុស្ស៊ីមានប្រៀបលើអ៊ុយក្រែនគ្រប់យ៉ាងក៏ដោយ តែបច្ចុប្បន្នរុស្ស៊ីបានក្លាយជាជនពាលនៅក្នុងក្រសែភ្នែកមនុស្សទូទាំងពិភពលោកបាត់ទៅហើយ នេះជាលទ្ធផល។ ចំណែកប្រទេសថៃ សូមកុំគិតថា ខ្លួនឯងមានសក្ដានុពលស្មើប្រទេសរុស្ស៊ី ឬក៏អ៊ីស្រាអែល ដែលអាចប្រយុទ្ធតតាំងបានយូរអង្វែង អាចធ្វើបាបអ្នកណាក៏បានឱ្យសោះ។

សម្រាប់អ្នកជំនាញសារព័ត៌មានថៃជើងចាស់រូបនេះ ចំពោះអ្នកសារព័ត៌មានរបស់ប្រទេសថៃវិញ វាជារឿងគួរឱ្យសោកស្ដាយណាស់ ដែលសារព័ត៌មានជាច្រើនបានប្រើប្រាស់សេរីភាព ដែលខ្លួនមាន ធ្វើជាអ្នកសាទរសង្គ្រាម អុចអាលសង្គ្រាម ទាមទារឱ្យមានការប្រើកម្លាំងយោធាឱ្យខ្លាំងជាងនេះ វាយប្រហារកម្ពុជាឱ្យធ្ងន់ជាងនេះ អ្នកសារព័ត៌មានខ្លះធ្វើខ្លួនឯងដូចជាអ្នកចេះដឹង ជួយរៀបចំផែនការបញ្ឆេះសង្គ្រាមជួយកម្ទេចកម្ពុជា។ ពាក់ព័ន្ធបញ្ហានេះលោកបានណែនាំដល់អ្នកសារព័តមានទាំងនោះថា ជាអ្នកធ្វើព័ត៌មានមិនមែនជាអ្នកធ្វើសង្គ្រាមនោះទេ ហើយចុងក្រោយ គឺមានតែសេចក្ដីវិនាសទាំងពីរភាគីថៃ-កម្ពុជាតែប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ផ្តល់ជូនប្រូម៉ូសិនពិសេសថ្ងៃ 12.12 បញ្ចុះតម្លៃសំបុត្ររហូតដល់ 100% សម្រាប់ការធ្វើដំណើរកម្សាន្តឆ្នាំ ២០២៦

ក្នុងឱកាសអបអរសាទរ "Double Day" ចុងក្រោយនៃឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រយន្តហោះរាប់លានសំបុត្ររហូតដល់ 1…

អ្នកលក់អំបុកកំពុងត្រូវប៉ាន់ ក្រោយសម្ដេចតេជោ ហ៊ុន សែន ឱ្យសប្បុរសជនជួយទិញយកទៅចែកជូនកងទ័ព និងជនភៀសសឹក

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកទឹកចិត្តឱ្យសប្បុរសជនជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ព ឬជនភៀសសឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ