ការផ្តល់ជូនកាដូនាឱកាសនៃរដូវកម្សាន្តចុងឆ្នាំនេះ នឹងជួយបង្កើនភាពងាយស្រួល ភាពកក់ក្តៅ និងភាពងាយស្រួលដល់ការធ្វើដំណើរវិស្សមកាលរបស់អ្នក។
ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ (*) អ្នកធ្វើដំណើរដែលកក់ជើងហោះហើរពីក្រុមហ៊ុន Vietjet ទៅកាន់ប្រទេសវៀតណាមអាចទទួលបាន SkyFi eSIM ដោយឥតគិតថ្លៃដែលផ្ទុកទិន្នន័យល្បឿនលឿនរហូតដល់ 500MB សម្រាប់ប្រើប្រាស់ក្នុងប្រទេស ដែលមានសុពលភាពរយៈពេល ៣១ ថ្ងៃគិតចាប់ពីថ្ងៃមកដល់ (**)។ គ្រាន់តែជ្រើសរើសជម្រើស eSIM ក្នុងអំឡុងពេលកក់សំបុត្រនៅលើគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរស័ព្ទ “Vietjet Air” នឹងទទួលបាន eSIM ឥតគិតថ្លៃ ដែលនឹងត្រូវបានផ្ញើដោយផ្ទាល់ទៅកាន់អ៊ីមែលរបស់អ្នក ហើយអាចប្រើប្រាស់បានភ្លាមៗដោយគ្រាន់តែស្កេន។
ជាមួយ SkyFi អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចភ្ជាប់ទំនាក់ទំនង និងចែករំលែកបទពិសោធន៍នៃដំណើរកម្សាន្តបានកាន់តែងាយស្រួល ខណៈពេលដែលគេអាចធ្វើដំណើរទៅកម្សាន្តនៅតំបន់កម្សាន្តនៅទីក្រុងហាណូយ ដែលជារដ្ឋធានីដ៏សម្បូរបែបនៃវប្បធម៌ចម្រុះរបស់ប្រទេសវៀតណាម និងគោលដៅកម្សាន្តផ្សេងៗជាច្រើនទៀតនៅទូទាំងប្រទេសវៀតណាមក្នុងអំឡុងពេលបុណ្យចូលឆ្នាំ។
មិនថាអ្នកកំពុងជួបជុំគ្រួសារ ធ្វើដំណើរជាមួយមិត្តភក្តិ ឬផ្តល់រង្វាន់លើកទឹកចិត្តដល់ខ្លួនឯងដោយធ្វើដំណើរកម្សាន្តនានានោះទេ Vietjet សូមអញ្ជើញអ្នកឱ្យចូលរួម "អរគុណខ្លួនឯងជាមួយនឹងជើងហោះហើរក្នុងឱកាសពិធីបុណ្យនានា" ក៏ដូចជាឱកាសដើម្បីឈប់សម្រាក ភ្ជាប់ទំនាក់ទំនងឡើងវិញ និងអបអរសាទរចុងបញ្ចប់ភាពហត់នឿយនៃឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។ សូមរីករាយជាមួយកងនាវាអាកាសចរដ៏ទំនើប និងសន្សំសំចៃប្រេងឥន្ធនៈរបស់ Vietjet អមដោយក្រុមការងារប្រកបដោយជំនាញវិជ្ជាជីវៈ និងជម្រើសម្ហូបអាហារវៀតណាមដ៏ឈ្ងុយឆ្ងាញ់ និងម្ហូបអាហារលំដាប់អន្តរជាតិ ដូចជា ហ្វឺ បាញ់មី និងសេវាកម្មផ្សេងៗជាច្រើនទៀតនៅលើយន្តហោះ។
ផ្លូវហោះហើរត្រង់សៀមរាប-ហាណូយរបស់ Vietjet ផ្តល់ជូនអ្នកដំណើរធ្វើដំណើរនៅក្នុងបណ្តាញហោះហើរយ៉ាងទូលំទូលាយរបស់ Vietjet បានយ៉ាងរលូន និងធ្វើដំណើរទៅកាន់តំបន់វប្បធម៌វៀតណាម ក៏ដូចជាតំបន់បេតិកភណ្ឌដ៏សម្បូរបែប និងបទពិសោធន៍នានានៅតំបន់កម្សាន្តចម្រុះរបស់អ្នកដំណើរទាំងអស់គ្នាដើម្បីរីករាយក្នុងរដូវកម្សាន្តចុងឆ្នាំនេះ។
(*) ការផ្តល់ជូននេះមានសុពលភាពរហូតដល់អស់ពីស្តុក
(**) លក្ខខណ្ឌនានាត្រូវបានអនុវត្ត