អ្នកធ្វើដំណើរលើផ្លូវរវាងសៀមរាប និងហាណូយដែលជារដ្ឋធានីដ៏សម្បូរបែបនៃវប្បធម៌របស់ប្រទេសវៀតណាម អាចទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃដ៏អស្ចារ្យលើតម្លៃសំបុត្រយន្តហោះ Eco របស់ Vietjet ក៏ដូចជាកម្មវិធីបញ្ចុះតម្លៃរយៈពេលយូរជាច្រើនទៀតនៅតាមរមណីយដ្ឋាននានាដែលបានជ្រើសរើសនៅក្នុងទីក្រុងញ៉ាត្រាង និងដាណាង។
ចាប់ពីម៉ោង ០០:០០ ដល់ ២៣:០០ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ (GMT+៧) អ្នកដំណើរដែលកក់សំបុត្រ Eco នៅលើគេហទំ័រ www.vietjetair.com ឬកម្មវិធី Vietjet Air សូមបញ្ចូលលេខកូដប្រូម៉ូសិន SUPERSALE22 ដើម្បីទទួលបានការបញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០% លើតម្លៃសំបុត្រមូលដ្ឋាន (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)។ ការផ្តល់ជូននេះ អនុវត្តបានសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ (*) តែប៉ុណ្ណោះ។
ការធ្វើឱ្យដំណើរកម្សាន្តវៀតណាមរបស់អ្នកកាន់តែប្រសើរឡើងជាមួយ Vietjet និងរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ ៣៥% (**) សម្រាប់ការស្នាក់នៅ ការទទួលទានអាហារ សេវាកម្មស្ប៉ា និងបទពិសោធន៍នៅរមណីយដ្ឋានផ្កាយប្រាំឈានមុខគេនៅទីក្រុងញ៉ាត្រាង និងដាណាង រួមទាំងរមណីយដ្ឋានដាណាង Furama Resort, ញ៉ាត្រាង TUI BLUE, Ana Mandara Cam Ranh និង Pax Ana Doc Let។
រដូវផ្ការីកគឺជាពេលវេលាដ៏ស្រស់ស្អាតបំផុតមួយដើម្បីទៅទស្សនាប្រទេសវៀតណាម។ ចាប់ពីពិធីបុណ្យដែលមានភ្លើងចម្រុះពណ៌ និងទីក្រុងមាត់សមុទ្រដ៏កក់ក្តៅ រហូតដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងជីវិតរស់នៅក្នុងស្រុកដ៏រួសរាយរាក់ទាក់ ដំណើរកម្សាន្តនីមួយៗផ្តល់ជូននូវបទពិសោធន៍ដ៏ពិសេស។ លើសពីនេះ ប្រទេសវៀតណាម គឺជាកន្លែងតភ្ជាប់ជើងហោះហើរដ៏ល្អឥតខ្ចោះ ដើម្បីធ្វើដំណើរទៅកាន់គោលដៅនានាដ៏ពេញនិយមបំផុតនៅអាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងបណ្តាញអន្តរជាតិដែលកំពុងពង្រីករបស់ Vietjet។
នៅលើយន្តហោះ អ្នកដំណើរអាចរីករាយជាមួយអាហារក្តៅៗជាច្រើនប្រភេទ រួមទាំងម្ហូបពិសេសៗរបស់វៀតណាម និងម្ហូបអន្តរជាតិ ដែលបម្រើដោយក្រុមអ្នកជំនាញនៅលើយន្តហោះទំនើប និងសន្សំសំចៃប្រេងរបស់ Vietjet។
(*) រយៈពេលធ្វើដំណើរអាចប្រែប្រួលទៅតាមផ្លូវ កាលបរិច្ឆេទដែលមានការធ្វើដំណើរមមាញឹក និងមិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ។
(**) សូមចូលទៅកាន់គេហទំព័ររបស់ Vietjet សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីការផ្តល់ជូនពិសេសរបស់រមណីយដ្ឋាននានា